ព័ត៌មានបច្ចេកវិទ្យា

Lenovo ជម្រុះបុគ្គលិកជាង ១ពាន់នាក់

ចិនៈ ក្រុមហ៊ុនផលិតកុំព្យូទ័រ និងទូរស័ព្ទ Lenovo ត្រូវបានគេរាយការណ៍មកថា បានកាត់បន្ថយ​បុគ្គលិក ២ភាគរយនៅជុំវិញពិភពលោក ស្មើនឹង ១,១០០នាក់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena បានឲ្យដឹងថា ក្នុងចំណោមបុគ្គលិកដែល​ត្រូវ​ជម្រុះនោះភាគច្រើនជាងបុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុន Motorola ដែលជាបុត្រសម្ព័ន្ធ​របស់ ​Lenovo។

ពាក់ព័ន្ធនឹងកាត់បន្ថយបុគ្គលិកនេះ ខាងក្រុមហ៊ុន Lenovo មិនបានបញ្ជាក់ឲ្យដឹងពីមូលហេតុនោះទេ ប៉ុន្តែបើតាមប្រភពជិតស្និទ្ធបានលួចបង្ហើបឲ្យដឹងថា ក្រោយពេល Lonovo ទិញយក Motorola ហាក់ដូច​ជាមានបញ្ហាមួយចំនួន ដោយនៅមុននេះ ក្រុមហ៊ុន Lenovo ចង់ផ្លាស់ប្ដូរកន្លែងធ្វើការ និងការិយាល័យ​កណ្ដាលរបស់ Motorola ទៀតផង ប៉ុន្តែក្រោយមកក៏ឮព័ត៌មានថ្មីថា រក្សាទុកនៅដដែល៕

indiatv3fc0b1_lenovo

មតិយោបល់