ព័ត៌មានបច្ចេកវិទ្យា

iPhone 7 ជួយឱ្យ Apple បំបែកកំណត់ត្រាលក់ថ្មីមួយទៀត និងទទួលបានកំណើនហ៊ុន ៣%

យោងតាមរបាយការណ៍លក់ត្រីមាសទី ៤ ឆ្នាំ ២០១៦ របស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក បានរួចផុតពីការលក់ធ្លាក់ចុះក្នុងមួយរយៈកាលចុងក្រោយ បន្ទាប់ពីតម្រូវការ iPhone 7 មានសន្ទុះកើនឡើងខ្លាំង ក្នុងរដូវវិសមកាលត្រីមាសទី ៤ ឆ្នាំ ២០១៦។

របាយការដដែលបានឱ្យដឹងបន្ថែមថា ការលក់ស្មាតហ្វូនម៉ូឌែលថ្មីនេះ បានបន្ថែមតួលេខលក់សរុបរបស់ទូរស័ព្ទដៃ iPhone ឱ្យកើនឡើងបានដល់ ៥% គិតពីខែតុលា ដល់ខែធ្នូ ដែលធ្វើឱ្យក្រុមហ៊ុន ទទួលបានកំណត់ត្រាលក់ថ្មីមួយទៀត។ តួលេខនេះដែរ គឺស្មើនឹង ២/៣ នៃចំនួនលក់ផលិតផល Apple សរុប ហើយវាក៏បានជួយបង្កើនប្រាក់ចំណូល ៣% ដល់ក្រុមហ៊ុន ឡើងដល់ ៧៨.៤ ពាន់លានដុល្លារ ផងដែរ។

ក្រោយពីការប្រកាសលទ្ធផលផ្លូវការនេះភ្លាម តម្លៃហ៊ុនរបស់ Apple បានកើន ៣% ស្មើនឹង ១២៥ ដុល្លារ/ហ៊ុន។ តែទោះយ៉ាងណា តួលេខលក់នៅក្នុងប្រទេសចិនរបស់ក្រុមហ៊ុនអាមេរិកមួយនេះ មិនបានទទួលលទ្ធផលគាប់ប្រសើរនោះទេ ពោលគឺ iPhone បានធ្លាក់ពីតារាងកំពូលនៅទីនោះបាត់ទៅហើយ ក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំ ២០១៦

ប្រភពព័ត៌មានៈ gsmarena

មតិយោបល់