ព័ត៌មានបច្ចេកវិទ្យា

ពិសេសមែន! Android O អាចចុចផ្អាក និងបន្តការទាញយកពេលក្រោយបាន

លោកអ្នកដែលប្រើប្រាស់ទូរសព្ទដៃប្រភេទស្មាតហ្វូន មិនថាពពួក Android ឬ iPhone នោះទេ ប្រាកដជាដឹងហើយថា រាល់ពេលធ្វើបច្ចុប្បន្នភាព (Update) ប្រព័ន្ធប្រតិបត្តិការរបស់វាម្តងៗ តែត្រូវគោរពតាមលក្ខខណ្ឌជាច្រើន ដូចជាត្រូវមានអិុនធើណែតល្បឿនលឿន និងសល់ថ្មយ៉ាងតិច ៥០% ជាដើម។ មូលហេតុនេះគឺដោយសារតែ ការ Update ទាមទាររយ:ពេលយូរ ព្រោះទំហំឯកសារដែលត្រូវការទាញយកនោះ វាមានទំហំធំ។ ដោយឡែក តាមរយ: Android O លោកអ្នកមិនចាំបាច់គោរពតាមលក្ខខណ្ឌអ្វីនោះទេ ព្រោះវានឹងមានភ្ជាប់មកជាមួយប៊ូតុង Pause Download មួយសម្រាប់លោកអ្នកចុចផ្អាក និងត្រឡប់មកបន្តការទាញយកវិញពេលក្រោយបាន។

វិស្វករ Google ម្នាក់ឈ្មោះ Elliott Hughes បាននិយាយថា មុខងារ Pause ថ្មីនេះ គឺជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាព Play Service របស់ក្រុមហ៊ុន ហើយវាមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់នៅពេលដែលទូរសព្ទរបស់ពួកគេអស់ថ្មខណ:កំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ៕

ប្រភពព័ត៌មាន: phonearena

 

មតិយោបល់