នៅថ្ងៃទី ១៧ មករា ខាងមុខនេះ បណ្តាញសង្គមវីដេអូ Vine នឹងត្រូវបិទដំណើរការជាស្ថាពរហើយ។
ការសម្រេចបញ្ចប់ជីវិតកម្មវិធីដ៏មានប្រជាប្រិយភាពសម្រាប់ការចែកបន្តវីដេអូប្រវែង ៦ វិនាទីនេះ ត្រូវបានក្រុមហ៊ុន Twitter ប្រកាសឡើងតាំងពីខែតុលា មកម្លេះ។
ទោះយ៉ាងណា អ្នកប្រើប្រាស់នៅតែអាចចូលទៅកាន់កម្មវិធី Vine នៅលើគេហទំព័រ ដែលវានឹងផ្លាស់ប្តូរទៅជាកម្រងវីដេអូឃ្លិបមួយ។ ចំពោះអ្នកប្រើប្រាស់កម្មវិធីនេះ លើស្មាតហ្វូនដំណើរការដោយប្រព័ន្ធ iOS និង Android អាចទាញយកវីដេអូចាស់ៗរបស់ខ្លួនបាន មុនថ្ងៃទី ១៧ ខែមករា។
ក្រុមហ៊ុន Twitter ដែលជាម្ចាស់របស់បណ្តាញសង្គមវីដេអូ Vine បានគូសបញ្ជាក់ថ្មីៗនេះថា ខ្លួននៅតែគាំទ្រការបង្កើតឃ្លិបវីដេអូជាមួយកម្មវិធីកាមេរ៉ា Vine ថ្មីមួយ ដដែល៕

ប្រភពព័ត៌មាន៖ thenextweb
មតិយោបល់