ក្រុមហ៊ុន Go Pro បានប្រកាសឲ្យអតិថិជនដែលទិញ Drone Karma របស់ខ្លួនអាចមកប្តូរយកលុយវិញបាន ក្រោយជួបបញ្ហាថាមពលចរន្តកំឡុងពេលហោះហើរ។
ក្រុមហ៊ុនអាមេរិកមួយនេះ បានលើកឡើងថាអតិថិជនខ្លួនបានមកប្តូរយកលុយវិញ បានប្រមាណ ២,៥០០ គ្រឿងហើយ តាំងពីថ្ងៃទី 23 ខែតុលា ប៉ុន្តែក្រុមហ៊ុនពុំទាន់អនុញ្ញាតិឲ្យប្តូរយកឧបករណ៍ថ្មីឡើយ។ ពួកគេកំពុងសហការណ៍ជាមួយគណៈកម្មការប្រើប្រាស់ផលិតផលសុវត្ថិភាព និងរដ្ឋបាលសហព័ន្ធអាកាសចរណ៍សហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម នឹងឈានទៅដល់ការដាក់លក់ជាថ្មី។
មតិយោបល់