អាមេរិក៖ បុរសម្នាក់ បានដាក់ពាក្យបណ្ដឹងទាមទារសំណងពីក្រុមហ៊ុន Apple នូវទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារអាមេរិក ដោយបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកមួយនេះ បានលួចចម្លងនូវផែនការផលិត iPhone របស់ខ្លួន។
នៅក្នុងពាក្យបណ្ដឹង លោក Thomas S. Ross បានបញ្ជាក់ថា គាត់បានគម្រោងបង្កើតទូរស័ព្ទដៃផ្ទាល់ខ្លួន តាំងពីឆ្នាំ ១៩៩២ ពោលគឺ ១៥ឆ្នាំមុន លោក Steve Jobs ប្រកាសបង្ហាញ iPhone ដំបូងគេបំផុតក្នុងខែមករា ឆ្នាំ២០០៧។
លោក Ross បានបញ្ជាក់បន្ថែមទៀតថា ផែនការបង្កើតស្មាតហ្វូន USPTO របស់លោកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ ដោយវាជាស្មាតហ្វូនអេក្រង់ Touchscreen និងមានមុខងារច្រើន អាចនិយាយបានថា ជាស្មាតហ្វូនដំបូងគេ ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបៗ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីនេះ ខាងក្រុមហ៊ុន Apple នៅមិនទាន់មានប្រតិកម្មនោះទេ ប៉ុន្តែលោក Ross បានបញ្ជាក់ថា បើសិនជា Apple មិនមានចំណាត់ការណាមួយនោះទេ គាត់នឹងស្នើឲ្យតុលាការអនុវត្តតាមផ្លូវច្បាប់៕
មតិយោបល់