តម្លៃខ្លួនតារាសិច បុរស ជប៉ុន អាចរកក្នុងមួយឆ្នាំបានដល់ ៥១០០០ ដុល្លារ

តាមរយៈគេហទំព័រ tokyoreporter និង queerty បានចេញផ្សាយនូវរបាយការណ៍តម្លៃ តួអង្គសិច ក្នុងការម្ដែងឈុតស្រើចស្រាលរោលរាល នៅក្នុងប្រទេសជប៉ុនកន្លងទៅ ខណៈដែលតម្រូវការនៃខ្សែភាពយន្ដក្ដៅសាច់បែបនេះ កំពុងមានកំណើនទីផ្សារខ្លាំងឡើងៗ ហើយជាពិសេសបុរសដែលហ៊ានលះបង់ភាពអៀនខ្មាស ប្រឡូកក្នុងខ្សែភាពយន្ដអាសអាភាសបែបនេះ ពួកគេអាចរកចំណូលបានរាប់ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ឯណោះ ។ ជាទូទៅការថតខ្សែភាពយន្ដក្ដៅសាច់ ត្រូវបានបែងចែកជាច្រើនប្រភេទ ហើយតួសម្ដែងដែលមានរូបរាងសង្ហារ…

Angelina Jolie រក្សាសម្រស់ធម្មជាតិ ព្រោះខ្លាចជំងឺមហារីក

នាពេលថ្មីៗនេះ កំពូលតារាភាពយន្តហូលីវូដអ្នកនាង Angelina Jolie ដែលមានសម្រស់ដ៏ស្រស់ស្អាតដាច់គេ ទោះបីជានាងមានវ័យឈានដល់ ​​៤១ឆ្នាំហើយក្តី អ្នកនាងបានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Hello ពាក់ព័ន្ធនិងការបាត់បង់ជីវិតម្តាយរបស់អ្នកនាង​ដោយសារតែជំងឺមហារីកកាលពី១០ឆ្នាំមុន ដែលវាគឺជារឿងដ៏សោកសង្រែងសម្រាប់តារាសម្តែងដ៏ល្បីល្បាញរូបនេះ ក្នុងការ​និយាយ​រំលឹកពី​ម្តាយ​របស់ខ្លួន។ នេះដោយយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Daily Mail នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៨ ខែ​មីនា ឆ្នាំ២០១៧។ អ្នកនាង…

អត្តសញ្ញាណអនាគតភរិយា របស់ ផេនខេក ត្រូវបានទម្លាយ

ខណៈដែលព័ត៌មានតារាភេទទី៣នាងផេនខេក ត្រៀមកាត់សក់ខ្លី ដើម្បីរៀបការត្រូវបានផ្ទុះឡើង តារាស្រីរូបនេះហាក់រងសម្ពាធយ៉ាងខ្លាំង ជាពិសេសចំពោះមហាជនដែលចាត់ទុកថានាងកំពុងធ្វើអោយនារីម្នាក់បាត់បង់អនាគតដោយសារតែនាងមិនស្រឡាញ់ តែត្រូវបង្ខំចិត្តរៀបការ។ ជាមួយនឹងការចង់ប្រកែកថាអ្វីដែលខ្លួនបាននិយាយជារឿងនិយាយលេងទៅវិញ តារាភេទទី៣ម្នាក់ផ្សេងទៀតដែលត្រូវគេស្គាល់ថាជាមិត្តជិតស្និទ្ធិបំផុត បានបន្តទម្លាយថានោះជាព័ត៌មានពិត និងថាផេនខេកមិនហ៊ានចង់ទទួលស្គាល់ ដោយសារតែនាងខ្មាស់មហាជន ហើយខ្លាចគេថានាងមិនក្លាហានប្រកែកគេចពីរៀបការ។ ប្រភពដែលអាចទុកចិត្តនិយាយថា ផេនខេក នឹងរៀបការមិនខុសពីការគ្រោងទុកនៅអំឡុងខែ៦ ឬខែ៧ខាងមុខ ឬអាចអូសបន្លាយអាស្រ័យលើការជួបគ្នាជាលើកដំបូងរវាងសាមីខ្លួន និងសាមីខ្លួន។ តារាម្នាក់និយាយថាអនាគតភរិយារបស់ផេនខេក មិនមែនជានារីស្រុកស្រែដូចអ្វីដែលនាងសារភាពនោះទេ…

តារាកំប្លែងស្រីថៃ ជនជាតិកូរ៉េត្រូវបញ្ឈប់ការងារសិល្បៈ ហើយវិលទៅ កូរ៉េ ទាន់ហន់

តារាកំប្លែងថៃ នាង ជី យន់ ជាជនជាតិកូរ៉េ ដែលដើមឡើយនាងជាអ្នកគាំទ្ររបស់តារាចម្រៀងប្រុស ប៊ី ឌឹស្ដារ របស់ផលិតកម្ម GMM Grammy ហើយនាងបានក្លាយខ្លួនជាតារាសម្ដែង និងកំប្លែងនៅក្នុងប្រទេសថៃ​​​ ក៏ដោយសារការស្រលាញ់សិល្បៈនៅក្នុងប្រទេសថៃ នឹងភាពកំប្លែងដោយការនិយាយភាសាថៃមិនច្បាស់របស់នាង រួមទាំងមានការជួយជ្រុំជ្រែងពីសំណាក់ អាយដល របស់នាងក្នុងការឈានជើងចូលក្នុងពិភពសិល្បៈថៃ ។ អស់រយៈពេលជាច្រើនឆ្នាំហើយ…

តាមពិតអ៊ីចឹងសោះ អេន ថងប្រាស៊ុម មានកូនស្រីសំណព្វ ២នាក់

តារាសម្ដែងជើងចាស់ នឹងជាអ្នកដឹកនាំរឿងល្បីឈ្មោះមួយរូបផង គឺអ្នកនាង អេន ថងប្រាស៊ុម បានចេញមុខបកស្រាយរឿង លើកតួឯកស្រីថ្មី នាង ឌាណា ហ្វីប៉ូ ជំនួសកូនស្រីសំណព្វ ឃីមមី ឃីមប៉ឺលី នៅក្នុងរឿងភាគទូរទស្សន៍ថ្មី ។ នេះបើតាមសារព័ត៌មាន MThai បានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ ។ អេន…

Alicia Vikander ជំនួសតំណែង Angelina Jolie ក្នុងខ្សែភាពយន្ដ Tomb Raider

តារាសម្ដែងវ័យក្មេងនាង Alicia Vikander បានចូលមកជំនួសតំណែងរបស់ Angelina Jolie នៅក្នុងខ្សែភាពយន្ដរឿង Tomb Raider ដែលបានផលិតសារជាថ្មីម្ដងទៀត ដោយយកតាមលំនាំរឿងចាស់ សម្ដែងដោយអ្នកនាង Angelina Jolie ។ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ គណនីផ្លូវការរបស់នាង Alicia Vikander បានទម្លាយរូបភាព…

វ៉ាន់ នីឡា បង្អួតតំណែងតួឯក២រឿងទន្ទឹមគ្នា នៅរោងកុន

ទើបតែបានដាក់បញ្ចាំងរឿង«កំពូលស៊យឆ្លងភព»ដែលខ្លួនបានសម្ដែងតួឯកនៅក្នុងរោងកុនកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ តារាកំប្លែងកញ្ញា វ៉ាន់ នីឡា បែរបើកបង្ហាញខ្សែរឿងដែលនាងសម្ដែងតួឯកមួយថ្មីទៀតកាលពីថ្ងៃទី២៧ មេសា នៅក្នុងរោងកុន។ អ៊ីចឹងហើយទើបគេឃើញនៅក្នុងរោងកុនមានភាពយន្តចំនួន២ត្រូវគេដាក់បង្អួតមហាជន ដោយវ៉ាន់ នីឡា សុទ្ធតែសម្ដែងតួឯក។ វ៉ាន់ នីឡា បានលើកឡើងក្នុងពិធីសម្ពោធរឿង«លត់ដែកថែប»នៅផ្សារទំនើបអ៊ីអនម៉លថា ចាប់តាំងពីនាងបានប្រឡូកជាតារាសម្ដែង នាងទើបតែសម្ដែងជាតួឯកបានពីររឿងប៉ុណ្ណោះ ដោយមួយគឺរឿង«កំពូលស៊យឆ្លងភព» និងរឿង«លត់ដែកថែប»ដែលទើបនឹងបានសម្ពោធនេះ។ អ៊ីចឹងហើយទើប នាងមានការភ្ញាក់ផ្អើលដូចគ្នា…

សុគន្ធ ដេវីដ បំបែកឯកត្តកម្មលើYoutube គួរអោយភ្ញាក់ផ្អើល

មានការភ្ញាក់ផ្អើលមិនតិចនោះទេ ក្នុងពេលដែលតារាចម្រៀងលោកសុគន្ធ ដេវីដ បានក្លាយជាតារាចម្រៀងនាំមុខមិនគួរជឿ ដោយសារតែបទ«សង្សារខ្ញុំចរឹតបាន»របស់លោកមានអ្នកចូលទស្សនារហូតដល់ជាង៧៨លានដងមិនធ្លាប់មាននៅបណ្ដាញYoutube ។ សុគន្ធ ដេវីដ បានសម្ដែងការសោកស្ដាយដែលបទមួយនេះ ត្រូវបានកន្ទ្រាក់ការចាប់អារម្មណ៍ពីសំណាក់អ្នកចូលចិត្តទស្សនាបទចម្រៀងលើ Youtube ប៉ុន្តែគឺជាបទដែលត្រូវបានបិទចោលដោយក្រសួងវប្បធម៌ ដោយសារតែបទនេះត្រូវបានក្រសួងចោទថាមានអត្តន័យ និងសាច់រឿងមាក់ងាយដល់នារីខ្មែរ។ លោកសុគន្ធ ដេវីដ បានអះអាងថាខ្លួនមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានមានការចុះផ្សាយបទចម្រៀងមួយបទរបស់លោកក្រោមចំណងជើងថា«សង្សារខ្ញុំចរឹតបាន» មានអ្នកទស្សនាដល់ទៅជាង៧៨លានដងជាលើកដំបូង ដែលអាចចាត់ទុកថាជាបទដែលមានអ្នកទស្សនាច្រើនជាងគេ…

តារាថៃ ២ដួង គ្រងឈុតថៃក្នុងពិធីគំរប់ខួបម្កុដអាយុ ១០០ ឆ្នាំ​

កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៧ មានតារាថៃ ២ដួង ដែលគ្រងឈុតសម្លៀកបំពាក់ បុរាណថៃ សមដាច់គេ រួមមាន នាង អេហ្វ ថាក់សាអន និង នាង ទែវ ណាថាផន ដែលល្បីល្បាញនៅក្នុងរឿង ណាឃី ហើយអ្នកទាំងពីរ…

ផេនខេក ត្រៀមកាត់សក់ខ្លី ដើម្បីការប្រពន្ធ

យោងតាមការសារភាពតារាសម្ដែងភេទទី៣នាងផេនខេក នឹងត្រូវបង្ខំចិត្តកាត់សក់ខ្លី និងកែប្រែខ្លួនជាបុរសវិញឆាប់ៗ ដោយសារតែគ្រួសាររបស់នាងបានបង្ខំអោយនាងរៀបការប្រពន្ធបំពេញតួនាទីជាកូនប្រុស។ នាងថាខ្លួនមិនហ៊ានប្រឆំាងនឹងឪពុកម្ដាយទៀតទេ ដោយបានសន្យាថានឹងកាត់សក់ខ្លី ហើយចូលរោងការជាមួយនារីម្នាក់ដែលឪពុកម្ដាយនាងកំណត់ទុកក្នុងពេលឆាប់ៗ គឺអំឡុងក្រោយចូលឆ្នាំខ្មែរ។ កញ្ញាផេនខេក និយាយថា ឪពុកម្ដាយនាងបានស្ដីដណ្ដឹងនារីនៅខេត្តកំពង់ចាមម្នាក់ ដែលជាប់សាច់ឈាមផង អោយនាងទៅរៀបការទុកធ្វើប្រពន្ធរួចហើយ ដោយនារីម្នាក់នោះក៏មិនប្រកាន់ថានាងជាបុរសភេទទី៣អ្វីនោះដែរ។ នាងនិយាយថាក្មេងស្រីនោះ ជាបងប្អូនផង ហើយក៏មានកម្រិតសិក្សាមិនខ្ពស់សូវនោះដែរ ទើបសម្រេចចិត្តទទួលយកការស្ដីដណ្ដឹងរបស់ឪពុកម្ដាយនាង និងបានសន្យារៀបការជាមួយគ្នានៅផុតរដូវវស្សាឆ្នាំក្រោយ។ កញ្ញាផេនខេកនិយាយថា«គាត់ឈប់ទុកពេលអោយខ្ញុំហើយ…