មានករណីប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ ក្បែររបងផ្ទះពលរដ្ឋ

ភ្នំពេញៈ (ព័ត៌មានបឋម) នាថ្ងៃត្រង់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ ក្បែររបងផ្ទះពលរដ្ឋ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

រថយន្តកាមារីហាយប្រ៊ីត បុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាត ទៅបុករថយន្តហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកាមារីបើកបុកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតទៅប៉ះរថយន្តហាយលែនឌ័រ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំគល់ស្ពានគល់អាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីម្ខាងក្បែរចំណុចកើតហេតុគឺ មានការដ្ឋានជួសជុលផ្លូវដោយមានការបិទផ្លូវម្ខាង (ផ្លូវដែលទិសដៅពីលិចទៅកើត) ដែលគេបើកតែផ្លូវម្ខាង (គឺផ្លូវដែលទិសដៅពីកើតទៅលិច) ឲ្យយានយន្តធ្វើដំណើរទៅមកប៉ុណ្ណោះ។ ហើយការដ្ឋានជួសជុលផ្លូវក៏បានរំកិលចោះរបាំងថ្មពុះចែកទ្រូងផ្លូវ…

កម្លាំងនគរបាលបង្ក្រាបក្រុមចោរឆក់កាបូប ឃាត់ខ្លួនសង្ស័យ ៦នាក់ នៅក្រុងច្បារមន

កំពង់ស្ពឺៈ យោងតាមផេកអធិការដ្ឋាននគរបាលក្រុងច្បារមនបានឲ្យដឹងថា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលក្រុងច្បារមនបង្ក្រាបក្រុមចោរឆក់កាបូប ក្នុងភូមិសាស្ត្រ ក្រុងច្បារមន ស្រុកសំរោងទង ឃាត់ជនសង្យ័យចំនួន៦នាក់ កសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

ដំណឹងស្វែងរកសាច់ញាតិ បុរស ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅស្រុកកៀនស្វាយ

កណ្ដាលៈ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កើតហេតុតាំងពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ ជនរងគ្រោះបើកបរម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ…

មានករណីប្រទះឃើញសាកសព បុរសម្នាក់មានវ័យប្រហែល ៣០ឆ្នាំជាង នៅស្រុកស្អាង

កណ្ដាលៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសព បុរសម្នាក់មានវ័យប្រហែល ៣០ឆ្នាំជាង ស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

មានករណីសង្ស័យប្ដីសម្លាប់ប្រពន្ធរួចធ្វើអត្តឃាតតាមក្រោយ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីសង្ស័យប្ដីសម្លាប់ប្រពន្ធរួចធ្វើអត្តឃាតតាមក្រោយ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ៤នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ៤នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

ករណីផ្ទុះអាវុធ បណ្តាលឲ្យបុរសម្នាក់ រងរបួសជើង ម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធបណ្តាលឲ្យបុរសម្នាក់រងរបួសជើង ម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ ក្រោយពីកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ បន្សល់ទុកគ្រាប់សំណរ ១គ្រាប់ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងដើម្បីធ្វើការស្រាវជ្រាវ និងបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

ជនជាតិចិនបើករថយន្តស៊េរីទំនើបបុករះ បណ្តាលឲ្យអ្នកលក់ និងអ្នកទិញបន្លែ រងរបួសធ្ងន់ស្រាលជាច្រើននាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង២០នាទីជិតភ្លឺឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ករណីរថយន្តស៊េរទំនើបបុករះ បណ្តាលឲ្យអ្នកលក់ និងអ្នកទិញបន្លែ រងរបួសធ្ងន់ស្រាលជាច្រើននាក់ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រថយន្តម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4232…

សង្វេគណាស់! សម្រែកឪពុកម្ដាយ ស្រែកហៅកូនឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើការបូជារួច

កណ្ដាលៈ គិតត្រឹមវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ទីបំផុតរកឃើញសាកសពកុមារាឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៨។ ប្អូនស្រីរងគ្រោះឈ្មោះ រី ស្រីលីន អាយុ ១១ឆ្នាំ រៀនថ្នាក់ទី៦ (កូនកំព្រានៅជាមួយម្ដាយមីង) មុនពេលកើតហេតុប្អូនស្រីបានសន្យាជាមួយម្ដាយមីងថា បញ្ចប់ថ្នាក់ទី១២…