រថយន្ត FORD RAPTER បើកបុកសួនច្បារស្ថានីយប្រេងឥន្ធនៈភីធីធី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញៈ នាវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ មានករណីរថយន្តស៊េរីទំនើប FORD RAPTER មួយគ្រឿងបើកបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកឡើងសួនច្បារស្ថានីយប្រេងឥន្ធនៈភីធីធី រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្ដោយផ្លូវ៥៩៨កែងនិងផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក…