លោកតាវ័យ ៦៦ឆ្នាំម្នាក់ ផឹកស្រាស្រវឹងជោគជាំ ដើរធ្លាក់ទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសវ័យ ៦៦ឆ្នាំម្នាក់ បានផឹកស្រាស្រវឹងជោគជាំ ដើរធ្លាក់ទឹកស្រះបណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត ករណីនេះកើតឡើងនៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៣និង៣០នាទី រសៀលថ្ងៃទី០៦ ខែតុលាឆ្នាំ២០២២ ។ យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះ ប្រាជ្ញ វិចិត្រ ភេទប្រុស…

ករណីប្លន់សម្លាប់នៅដីចំការមួយកន្លែង ស្រុកស្រែអំបិល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះមានម្នាក់ជាប្រពន្ធជនរងគ្រោះ

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយលោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរង ទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ២នាក់ (ម្នាក់ជាប្រពន្ធជនរងគ្រោះ) ពាក់ព័ន្ធករណីប្លន់សម្លាប់បុរសម្នាក់ឈ្មោះ…

រថយន្តបែនយីឌុបបុកម៉ូតូហុងដាឌ្រីមពីក្រោយ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់បាក់ជើងម្ខាង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាង បញ្ជូនទៅសង្រ្គោះភ្លាមៗ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈពេលគេបានឃើញរថយន្តបែនយីឌុបម៉ាក ISUZU ១គ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-0531…

Update៖ រថយន្តដឹកប្រេងឥន្ធនៈ PETROL បើកបុកម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ បន្សល់ទុកប្ដី និងកូនឲ្យរស់នៅកំព្រា

ភ្នំពេញ: នៅវេលាម៉ោង ៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកសាំង មួយគ្រឿង បើកបរជ្រុលបុកម៉ូតូម៉ាកឌ្រីមសង់១គ្រឿងជិះគ្នា០៤នាក់ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ សង្ស័យបាក់ភ្លៅ និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ទីតាំងត្រង់ម្តុំស្តុបបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ព្រះវិហារៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១២និង១៥នាទី ថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូងបណ្តាលអោយរងរបួសធ្ងន់ធ្ងរម្នាក់ ស្ថិតនៅចំណុច(ស្រែកំពេជ្រ) ភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ ជឹម ពា ភេទប្រុស…

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព្រះវិហារៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង បានហៅឈ្មោះ យ៉េង តុលា ហៅក្រៅភ័ក្រ្ត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិអូរដំបង ឃុំអូរធំ ស្រុកកំរៀង ខេត្តបាត់ដំបង។…

ជនសង្ស័យ ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចឆក់ត្រី

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី០៦ ខែតុលាឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីព្រឹក មានករណីជនសង្ស័យ០៤នាក់ បានធ្វើសកម្មភាពលួចឆក់ត្រី នៅចំណុចអូរកាទិន ស្ថិតនៅភូមិរលាបសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លោកវរសេនីយ៍ឯក កែវ សារិ…

នគរបាល​ស្រុក​ភ្នំព្រឹក​សហការ​ជាមួយ​នគរបាល​ស្រុក​ក្រឡាញ់ ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​ម៉ូតូ​

​បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ភ្នំស្រុក​ សហការ​ជាមួយ​នគរបាល​ស្រុក​ក្រឡាញ់​ស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ។​ ​លោក​វរសេនីយ៍ទោ​ ប៉ិក​ គឹ​ម​ហ៊ា​ក​ អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មាន​ ឈ្មោះ​ឆ​ន​ ពិ​សិទ្ធ​ (​ហៅ​រ៉ា​)​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​…

សង្ស័យមានជំងឺបាក់ទឹកចិត្ត បណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ លោតទឹកសម្លាប់ខ្លួនកាលពីបីបួនថ្ងៃមុន បន្សល់ទុកតុក្កតា និងស្បែកជើង ទើបប្រទះឃើញសាកសព

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ មានករណីប្រទះសាកសពនារីរងគ្រោះម្នាក់ ដែលបានលោតទឹកសម្លាប់ខ្លួនកាលពីបីបួនថ្ងៃមុន បន្សល់ទុកតុក្កតា និងស្បែកជើង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ ចេង ស្រីណេត អាយុ ២០ឆ្នាំ ជាកូនកំព្រា ស្រុកកំណើតនៅខេត្តកំពង់ធំ មានប្ដី។…

Update៖ ព្រះសង្ឃមួយព្រះអង្គ សាងព្រះភ្នួសបាន ១០វស្សា មិនដឹងមានវិបត្តិអ្វីនោះទេ បានធ្វើអត្តឃាត (ចង.ក) បណ្ដាលឲ្យសុគត

ភ្នំពេញ: ព្រះសង្ឃ១អង្គបានធ្វើអត្តឃាត សម្លាប់ព្រះកាយដោយព្រះអង្គបានយកវត្ថុព័ន្ធ(ខ្សែក្រវាត់ស្បង់)ទៅចង. ក ជាប់ជាមួយបង្កាន់ដៃកុដិ ក្នុងវត្តទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង០០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ព្រះសង្ឃអង្គនេះព្រះនាម ម៉ែត ម៉េងហ៊ាង ព្រះជន្ម…