ចោរឆក់បីនាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានក្រោយធ្វើសកម្មភាពឆក់កាបូបពលរដ្ឋទាំងព្រឹកព្រលឹម

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៦៖៣០នាទី កម្លាំងជំនាញការិយាល័យ ចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងដើរតាមផ្លូវតែមិនបានសម្រេច ពេលនោះកម្លាំងជំនាញធ្វើការប្រដេញរហូតមកដល់ចំណុចមុខ សណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ…

សូមជួយស៊ែរផង ឪពុកគេឪពុកយើង! ករណីលោកអ៊ំប្រុសម្នាក់វង្វេងផ្ទះ ពេលនេះនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) សូមជួយស៊ែរផង ឪពុកគេឪពុកយើង! នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ មានករណីលោកអ៊ំប្រុសម្នាក់វង្វេងផ្ទះ ប្រសិនបើកូនចៅឫបងប្អូនបានឃើញការផ្សព្វផ្សាយហើយជួយមកយកគាត់ទៅវិញផង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

បុរសម្នាក់ខឹងប្រពន្ធសុំលែង ប្រើអំពើហិង្សាលើជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃចន្ទ ៨កើត ខែ អស្សុជ ឆ្នាំ ខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ផ្នែកជំ នាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្ដឹងពីឈ្មោះ ដួង សុខខុម ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិវត្តលៀប…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកប៉ុស្តិ៍យាមរបស់សមត្ថកិច្ច និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតបុកប៉ុស្តិ៍យាមរបស់សមត្ថកិច្ច និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក អូឌី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ…

សូមមន្ត្រីជំនាញជួយមើលរឿងភ្លើងស្ដុបបាគូផង បាំងខ្សែភ្លើងពលរដ្ឋពិបាកមើលណាស់ មើលអត់ដឹងថា ភ្លើងលោតក្រហមឫខៀវ បត់ឆ្វេងឫស្ដាំទេ

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានសំណូមពរមកខាងភ្នាក់ងារសារព័ត៌មាន Post News ថា ឲ្យមន្ត្រីជំនាញជួយមើលរឿងភ្លើងស្ដុបផង ព្រោះដាក់ខ្សែភ្លើងបាំងមើលអត់ឃើញ។ ករណីនេះ ស្ថិតម្ដុំស្ដុបបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយក្ដីអនុគ្រោះសូមមន្ត្រីជំនាញជួយមើលផង ព្រោះពលរដ្ឋពិបាកមើលណាស់ មើលអត់ដឹងថា ភ្លើងលោតក្រហមឫខៀវ…

បុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

កណ្ដាលៈ នៅថ្ងៃសៅរ៍ ៦កើតខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥និង៣០នាទីល្ងាចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤០-៤១ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក HONDA…

ដំណឹងល្អ! ពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន គឺសូមយកឯកសារទិញ-លក់ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀតដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ។ សូមចូលរួមចែករំលែកព័ត៌មានបន្ត តាមរយៈការស៊ែរ(Share) និងឡាយ(Like) ទាំងអស់គ្នាដើម្បីអោយប្រជាពល រដ្ឋយើងទាំងអស់បានជ្រាបជាដំណឹង ។

រន្ធត់ណាស់! ម៉ូតូកៀរប៉ះជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ ២នាក់ របួសស្រាល ២នាក់ នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មនុស្ស០២នាក់បាត់បង់ជីវិត និង០២នាក់ផ្សេងទៀតរងរបួសស្រាល ក្រោយជួបគ្រោះថ្នាក់ចរា​ចរណ៍ រវាងម៉ូតូកៀរប៉ះជាមួយម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក…

រថយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ នៅក្រុងច្បារមន

​កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ នៅ​ថ្ងៃ​សៅរ៍​ ៦​កើត​ ខែអស្សុជ​ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២១​និង​០០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​០៧-០៨​ ត្រង់​ចំណុច​ភូមិ​ផ្គង់​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​ រួច​បន្ត​បុក​មនុស្ស​ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​ ។​…

ចៅស្រីអាយុ ៥ឆ្នាំតាមជីតាដឹកព្រះសង្ឈតាមទូកទៅឆាន់បាយនៅស្ពានតាវ៉ន រួចចុះងូតទឹកលេង បណ្ដាលឲ្យលង់ស្លាប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្មេងស្រីម្នាក់ អាយុ ០៥ឆ្នាំ បាត់បង់ជីវិត ក្រោយពីលង់ទឹកប្រឡាយ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង…