ក្រោយពីធ្វើការត្រួតពិនិត្យរួច ក្រុមប្រតិបត្តិការបានសម្រេចដកហូត និងរក្សាទុកម៉ូតូចំនួន ៧៣គ្រឿង និងឃាត់ខ្លួនស្ត្រីម្នាក់

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ពី ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃសាលារាជធានីភ្នំពេញ និងលោក…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបលើផ្លូវជាតិលេខ៣

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២​ វេលា​ម៉ោង ១៣: ២០នាទី​ករណីអំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(ឆក់​កាបូប) ចំណុចលើផ្លូវជាតិលេខ៣ ភូមិ​តាឡឹក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ ជនសង្ស័យ ០៣នាក់​៖(គេចខ្លួន​០២នាក់)ឈ្មោះ ខេង​ ហុង ភេទប្រុស អាយុ ១៨​ឆ្នាំ…

ករណីរថយន្ត ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចស្ពាននាគ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើនម៉ាក lexus GS300 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ…

បុរសម្នាក់បើករថយន្ត បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង ១១យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ ២ផ្ទាំង រងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ…

Update៖ ឪពុកម្តាយយំចង់គាំងបេះដូងសន្លប់ បន្ទាប់ពីកូនស្រីជាទីស្រលាញ់ និងជាសិស្សថ្នាក់ទី១២ផងបាន ចង.ក សម្លាប់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលយុវតីជាសិស្សថ្នាក់ទី១២ម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅលើដើមស្វាយក្បែរផ្ទះរបស់ខ្លួន ដោយពុំដឹងថានាងមានវិបត្តិអ្វីនៅក្នុងខ្លួននោះឡើយ ប៉ុន្តែមុនពេលសម្លាប់ខ្លួននាងអត់និយាយស្ដីរកឪពុកម្ដាយ និងសាច់ញាតិច្រើនថ្ងៃមកហើយ។ យុវតីខាងលើនោះឈ្មោះ ចាន់ ម៉ីយ៉ុង ហៅយ៉ុង យ៉ុង…

លក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា លក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម ចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។ ទីតាំងទាំង ៤…

ជនសង្ស័យ ១ក្រុម ធ្វើសកម្មភាពឆក់ ២ករណីមួយភ្លែត តែចុងក្រោយភ្លាត់ស្នៀតចាប់បានម្នាក់ពលរដ្ឋវាយទ្រោមខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា ៤នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានរួចវាយទាត់ធាក់ម្នាក់ ១ដៃ ១ជើង រងរបួសទ្រោមខ្លួន ខណៈពួកគេធ្វើសកម្មភាពឆក់កាបូបពីអ្នកដំណើរមួយភ្លែត ២ដង។ ប៉ុន្តែលើកទី២មិនបានសម្រេច ព្រោះតែស្រ្តីរងគ្រោះប្រទាញប្រទង់បណ្ដាលឲ្យ ជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ រីឯបក្ខពួក៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល…

ល្បិចថ្មីទៀតហើយ!​ សូមប្រុងប្រយ័ត្ន ករណីជនសង្ស័យមកធ្វើទិញទូរសព្ទ ២គ្រឿង ហើយឆក់រត់ ម្តុំផ្សារទួលពង្រ

ភ្នំពេញៈ (ព័ត៌មានបឋម) ល្បិចថ្មីទៀតហើយ!​ ករណីជនសង្ស័យមកធ្វើទិញទូរសព្ទ ២គ្រឿង ហើយឆក់រត់ ម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូមកឈប់ចតនៅមុខតូបលក់ទូរសព្ទខាងលើ រួចដើរចូលទៅសួរ និងសុំទូរសព្ទម៉ាក 11Pro…

ករណីអគ្គិភ័យឆេះរោងចក្រទាំងព្រឹក នៅស្រុកគងពិសី

កំពង់​ស្ពឺៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៤និង២០​នាទីទៀបភ្លឺ​ មានករណីអគ្គិភ័យឆេះរោងចក្រ លីវតាន នៅចំណុចភូមិព្រៃកេះ ឃុំព្រៃវិហារ…

ផ្អើលលោកពេញវត្ត! ករណីក្មេងស្ទាវដេញកាប់គ្នាក្នុងវត្តអង្គពោធិញាណ បន្សល់ទុកតែកាំបិត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៨យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីក្មេងស្ទាវដេញកាប់គ្នាក្នុងវត្តអង្គពោធិញាណ បន្សល់ទុកតែកាំបិត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច និងកម្លាំងប្រជាការពារភូមិ ចុះដល់ទីតាំងអន្តរាគមន៍ភ្លាមៗ៕