ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួស ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Update៖ សង្ស័យករណីឃាតកម្ម ជនរងគ្រោះត្រូវជនមិនស្គាល់ កាប់បណ្ដាលឲ្យដាច់.កដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សង្ស័យករណីឃាតកម្ម ជនរងគ្រោះត្រូវជនមិនស្គាល់អត្តសញ្ញាណ កាប់បណ្ដាលឲ្យដាច់.កដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យ រួចដឹកសាកសពជនរងគ្រោះខាងលើ យកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិបន្ត៕

រថយន្តព្រូសមួយគ្រឿង បើករេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ: (ព័ត៌មានបឋម) នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តព្រូសមួយគ្រឿង បើករេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៥នាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅឯមន្ទីរពេទ្យ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង១៦នឹង៣០នាទី​ នៅចំណុចក្បាលដីចំការស្ថិតក្នុងភូមិស្វាយតានីឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ១.ឈ្មោះ…

សង្ស័យករណីម៉ូតូដេញកាប់គ្នា ជ្រុលទៅបុកគូទរថយន្តស៊េរីទំនើប ស្លាកលេខ កម្ពុជា KIMLY.36 បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ សង្ស័យករណីម៉ូតូដេញកាប់គ្នា ជ្រុលទៅបុកគូទ រថយន្តស៊េរីទំនើប ពាក់ស្លាកលេខ កម្ពុជា KIMLY.36 គេពីក្រោយ បណ្តាលឲ្យរងការខូចខាត សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មានករណីប្រទះឃើញសាកសពបុរសម្នាក់ អាយុប្រហែលជាង ៤០ឆ្នាំ ដេកស្លាប់

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពបុរសម្នាក់ អាយុប្រហែលជាង ៤០ឆ្នាំ ស្ថិតតាមបណ្ដោយផ្លូវទៅព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

បុរសម្នាក់ស្រវឹងស្រា បើករថយន្តព្រូសបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលបុករថយន្តហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១១យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-4221…

ករណីហិង្សាជនសង្ស័យខឹងជនរងគ្រោះរឿងធ្វើម្ហូបហូបបាយ ក៏យកកាំបិតកាប់ពីក្រោយខ្នង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការនគរបាលស្រុកកំរៀង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវង៉ុក) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩នឹង០០នាទី នៅចំណុចព្រៃឫស្សី ក្រុមទី០៥ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឹម…

ស្រវឹងស្រាទាស់ពាក្យសំដីគ្នាយកពូថៅកាប់ បណ្តាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំ​ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី​២០ ​ខែធ្នូ ឆ្នាំ​ ២០២២​ វេលាម៉ោង​១៩នឹង៥៨​នាទី​ នៅ​ចំណុច​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍​ទោ​…

រថយន្តទេសចរណ៍​បុកពីក្រោយរថយន្ត​ក្រឡុកស៊ីម៉ង់ លើផ្លូវល្បឿនលឿន​ បណ្ដាលឲ្យមនុស្សរងរបួស

កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តទេសចរណ៍​បុកពីក្រោយរថយន្ត​ក្រឡុកស៊ីម៉ង់ កាលពី​យប់​ថ្ងៃពុធ ១៣កើត ខែមិគសិរឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២​វេលាម៉ោង ២១និង៤៦នាទី នៅផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ហេតុការណ៍​រថយន្ត ម៉ាក ហាយលែនឌ័រ…