ករណីផ្ទុះអាវុធបាញ់រះ បណ្ដាលឲ្យនគរបាលម្នាក់ស្លាប់បាត់បង់ជីវិត ខណៈចុះបង្ក្រាបបទល្មើសគ្រឿងញៀន បន្សល់ទុកប្រពន្ធ និងកូនឲ្យកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ (ករណីបាញ់រះបណ្តាលឲ្យមនុស្សស្លាប់) កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្ក្រាបបទល្មើសគ្រឿងញៀនត្រង់ចំណុចក្នុងបុរីមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ -ជនរងគ្រោះមានឈ្មោះ ប៉ិច ឆាយភីវ័យ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ…

សមត្ថកិច្ចបង្ក្រាបករណីចាប់ជំរិតទារប្រាក់ ឃាត់ខ្លួនជនសង្ស័យខ្មែរចិន ៦នាក់

ព្រះសីហនុៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទីយប់ មានស្ត្រីជនជាតិខ្មែរម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថានៅវេលាម៉ោង១៤ រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួន ហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួន ជាជនជាតិចិន ត្រូវបានពួកគេចាប់ជំរិត ហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន $៣,៥០០…

ករណីរថយន្ត ២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីរថយន្ត ២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន៕

រថយន្តសណ្តោងទូកុងតាន័រ បានបើកកៀររថយន្ត Ford រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសណ្តោងទូកុងតាន័រ បានបើកកៀររថយន្ត Ford បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក Ford មួយគ្រឿង ពាក់ស្លាកលេខ…

សង្ស័យអ្នកបើកបរងោកមួយភាំង ទើបរេចង្កូតឡើងលើសួនបុកបង្គោលភ្លើង និងបង្គោលផ្ទាំងប៉ាណូបាក់ដាច់ ២ដើម

ភ្នំពេញ: រថយន្តសណ្តោងទូកុងតាន័រមួយគ្រឿង បានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបុកបង្គោលភ្លើង និងបង្គោលផ្ទាំងប៉ាណូបាក់ដាច់អស់ចំនួន ២ដើម។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិស្រែតេជ្ជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តធុនធំប្រភេទសណ្តោងទូកុងតាន័រខាងលើ…

Update៖ អាសូរណាស់! ទើបឃ្លាតពីប្រពន្ធបាន ២ថ្ងៃ ស្រាប់តែប្រទះឃើញស្លាប់ក្នុងទឹកស្រែដាំឈូក

ភ្នំពេញ: សាកសពបុរសម្នាក់ត្រូវបានអ្នកដំណើរប្រទះឃើញដេកស្លាប់ នៅក្នុងទឹកស្រែដាំឈូកមួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ភូមិស្នោរខាងកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។ តាមប្រភពស្រ្តីជាប្រពន្ធបាននិយាយថា ប្ដីរបស់គាត់ដែលស្លាប់នោះឈ្មោះ ព្រុំ សុផន អាយុ ៥១ឆ្នាំ…

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៨និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ក្រាបការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ០១ករណី ​ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្ថិតស្រុកដងទង់ និងស្រុកឈូក ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ១-ឈ្មោះ សន…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ព្យាយាមចាប់រំលោភប្អូនថ្លៃស្រីមិនបានសម្រេច បែកការណ៍ព្រោះប្រពន្ធមកទាន់

បន្ទាយមានជ័យៈ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ក្រោយពីមានកុមារីរងគ្រោះអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃសៅរ៍ ២ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានប្តឹងថា ជនសង្ស័យត្រូវជាបងថ្លៃប្រុសបានព្យាយាមចាប់រំលោភនិងស្ទាបអង្អែលប្រដាប់ភេទជាច្រើនដង…

សូមប្រុងប្រយ័ត្ន! ករណីក្មេងអាយុ ៣ឆ្នាំ រត់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ

កោះកុងៈ យោងតាមផេកអធិការដ្ឋាន ន.ប ស្រុកស្រែអំបិលបានឲ្យដឹងថា នៅវេលាម៉ោង ៤និង៥៨នាទីរសៀល​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើក ដោយរថយន្តបុកជាមួយនឹងក្មេងរត់ឆ្លងផ្លូវ ទិសដៅពីលិចទៅកើត​លើផ្លូវគ្រួសក្រហម នៅត្រង់ចំណុចមុខផ្ទះ ព្រុំណែន ស្ថិតនៅភូមិជ្រោយស្វាយកើត ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។…

បុរសជនបរទេសម្នាក់ សង្ស័យគាំងបេះដូងពេលកំពុងបើកបរ បណ្តាលឲ្យរេចង្កូតបុករះម៉ូតូ ២គ្រឿង និងស្លាប់លើរថយន្ត

ភ្នំពេញ: បុរសជនបរទេសម្នាក់ សង្ស័យគាំងបេះដូងពេលកំពុងបើកបរ បណ្តាលឲ្យរេចង្កូតបុករះម៉ូតូ ២គ្រឿង និងថូផ្កាអស់មួយចំនួន ទៅផ្ទប់របងផ្ទះពលរដ្ឋស្លាប់ក្នុងរថយន្ត ចំណែកឯនារីជាម្ចាស់ម៉ូតូ បានរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពបុរសជនប្រទេសសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។…