ជនសង្ស័យជំនាញ២នាក់ត្រូវឃាត់ខ្លួនករណីបង្ករបួសស្នាម

កំពង់ចាមៈ កម្លាំងជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចុះបង្រ្កាប ឆក់បណ្តាលឲ្យបែកក្បាលហូរឈាម ចំនួនពីរកន្លែង រងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្ករបានជិះម៉ូតូគេចខ្លួនបាត់ កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ និង ០០នាទី នៅចំណុចភូមិគីឡូដប់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាមួយបានកើតឡើង បង្ករដោយជនសង្ស័យ…

សង្ស័យមកពីភ្លើងប្រច័ណ្ឌទើបប្រើហិង្សាលើប្រពន្ធបណ្តាលឲ្យស្លាប់

កោះកុងៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទប្រើហិង្សាលើប្រពន្ធបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១និង០០នាទីរំលងអាទ្រាធឆ្លងចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនរងគ្រោះ ឈ្មោះ ស៊ង សុភ័ស ភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង(ត្រូវជាប្រពន្ធ) ជនសង្ស័យ ឈ្មោះ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

តាកែវៈ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង៥និង ០០ នាទី នៅចំណុចភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មានករណីអំពើលួច (លួចម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ឡុង អូនទូច ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង…

Update៖ ផ្សារដំបូលធ្លាក់ កម្ទេច ធូបផ្សារបង្កជាអគ្គិភ័យ តែម្តង

ភ្នំពេញៈ កាលពីវេលាម៉ោង ០៩និង៣០ នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើត ឡើងនៅចំណុច ផ្ទះលេខ ១១១ A,B,C ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំង១ ឈ្មោះ…

NX200t បើកបុករនាំងពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត១គ្រឿងបើកបរដោយបុរសម្នាក់បានបុកទ្រូងផ្លូវបណ្តាលអោយរងការខូចខាត កើតហេតុកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងរួចយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

ចេញពីកន្លែងលក់ដូរមិនទាន់ដល់ផ្ទះផង ត្រូវអ្នកបើករថយន្តសង្ស័យស្រវឹងស្រាបុករះបណ្តាលស្លាប់ម្នាក់និងមានអ្នករបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់រារចរណ៍មួយដែលបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុករះបណ្តាលអោយមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ បង្កការភ្ញាក់ផ្អលកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

ជនសង័្សយម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីយកពូថៅកាប់ជនរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង១១និង៣០នាទីនៅចំណុចក្រុម ១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន( កាប់ដោយពូថៅ)មួយបានកើតឡើង ដែល ករ ណីនេះបង្កដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុម១៩ ភូមិអូរស្រឡៅ…

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស២នាក់ស្លាប់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្ស២នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយថៃហ្គឺ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

សមត្ថកិច្ចឃាត់ជនសង្ស័យ១០នាក់ នៅផ្ទះហ្គេមបាញ់ត្រីពាក់ព័ន្ធករណីជួញដូរ

ភ្នំពេញៈ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី ដោយបានការអនុញ្ញាតពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង និងមានការចូលរួមផ្ទាល់ពីលោក ផាន់ ពិសិដ្ឋ ក្រឡាបញ្ជី មន្ត្រីអនុវត្តច្បាប់ការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ស្រី០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់…

ម៉ូតូធុនធំបុកគ្នាបណ្តាលឲ្យមានមនុស្ស២នាក់ស្លាប់និងរងរបួសធ្ងន់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីម៉ូតូធុនធំបុកគ្នាបណ្តាលអោយមានមនុស្ស២នាក់ស្លាប់និងរងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ១ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕