មិនបាច់បង្អត់អាហារនាំតែខូចក្រពះទៀតទេ ញ៉ាំអាហារទាំងនេះអ្នកនឹងស្រកទម្ងន់ដូចបំណង
ជាធម្មតានៅពេលដែលចង់សម្រកទម្ងន់ សុភាពនារីជាច្រើនតែងតែមានទម្លាប់បង្អត់អាហារ។ ការធ្វើបែបនេះថ្វីបើអាចសម្រកទម្ងន់ក៏ពិតមែន ក៏ប៉ុន្តែរាងកាយរបស់ពួកគេក៏ទទួលរងនូវផលប៉ះពាល់ខ្លាំងផងដែរ ជាបញ្ហាឈឺក្រពះ។ ដូច្នេះប្រសិនបើអ្នកមិនចង់អត់ទ្រាំជាមួយនឹងភាពអស់ឃ្លាន ហើយមិនចង់ឲ្យក្រពះពឈឺទៀតនោះ គួរតែព្យាយាមទទួលទានអាហារទាំងអស់នេះ។ ផ្លែប៊ឺរ ផ្លែឈើធម្មជាតិមួយប្រភេទនេះ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ L-carnitine ដែលជាអាស៊ីតអាមីណូ ស្ថិតនៅក្នុងក្រុមវីតាមីន B។ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ដែលមានអត្ថប្រយោជន៍ដល់ការរំលាយអាហារផងដែរ។ មិនតែប៉ុណ្ណោះ ផ្លែប៊ឺរ…