គ្រូជម្រើសជាតិកម្ពុជា និងដាក់យុវជនលេងច្រើនក្នុងការប្រកួតជាមួយ ឥណ្ឌូណេស៊ី

គ្រូបង្វឹកក្រុមបាល់ទាត់េជម្រើសជាតិកម្ពុជា បានថ្លែងនៅក្នុងសន្និសិទ្ធសារពត៌មានកាលពីព្រឹកមិញថា និងដាក់យុវជនលេងច្រើនក្នុងការប្រកួតជាមួយ ឥណ្ឌូណេស៊ី ស្អែកនេះ។ លោក Leonardo Vitorino បាននិយាយថា៖ « សម្រាប់ការប្រកួតថ្ងៃស្អែកទំរង់លេងរបស់ក្រុមនីមួយៗសំខាន់ជាងលទ្ធផល ហើយអ្វីដែលខ្ញុំផ្តោតសំខាន់គឺចង់មើលទំរង់លេងរបស់យុវជន ថាតើនៅពេលដែលមានការប្រកួតអន្តរជាតិបែបនេះជាពិសេសកីឡាករវ័យ ១៧ ឆ្នាំអាចធ្វើអ្វីបានខ្លះ​ »។ ហើយលោកបានបន្ថែមថា មូលហេតុដែលខ្ញុំចង់ដាក់យុវជនឲ្យលេងច្រើនព្រោះធ្វើឲ្យពួកគេមានបទពិសោធន៍ សម្រាប់ការប្រកួតផ្លូវការជាមួយនឹង អាហ្វហ្គានីស្ថាន…

អតីតភរិយាលោកអ៊ិត សេដ្ឋា បាត់ដំណឹងនៅអូស្រ្តាលី

ក្រោយពីមានការផ្សាយថាអតីតភរិយារបស់លោកអ៊ិត សេដ្ឋា សម្ងំរស់នៅសហរដ្ឋអាមេរិកហើយមិននឹកនាដល់កូន អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរបង្ហោះថាការពិតអ្នកស្រី ស សុភាព ដែលជាអតីតភរិយារបស់លោក មិនបានរស់នៅអាមេរិកនោះទេ គឺអ្នកស្រីចាកចេញទៅរស់នៅប្រទេសអូស្រ្តាលីជាយូរមកហើយ ដោយបាត់ដំណឹងនៅទីនោះតែម្ដង។ ប្រភពនោះបន្តថាក្រោយពេលលោកអ៊ិត សេដ្ឋាឡើងទៅរស់នៅ និងធ្វើការនៅលើទឹកដីអាមេរិក លោកបានលក់ចោលផ្ទះសំបែងនៅឯស្រុកខ្មែរ ដើម្បីយកលុយទៅបង្កជីវភាពថ្មីនៅទីនោះជាមួយអតីតភរិយាដែលជាអណិកជន។ ប៉ុន្តែការរួមរស់បានសុខត្រឹមតែបានកូន៣ប៉ុណ្ណោះ ក៏មានរឿងប្រេះស្រាំជាបន្តបន្ទាប់ រហូតបណ្ដាលអោយអ្នកស្រីស សុភាព ទ្រាំលែងបានហើយក៏ចុះចោលលោកអ៊ិត…

រឿងភាគ«នាងនាថបាត់ដំបង» ច្នៃជាភាពយន្តខ្នាតធំ កក្រើករោងកុន

នៅទីបំផុតភាពយន្តចំនួន៤០ភាគ ក្រោមចំណងជើងថា«នាងនាថបាត់ដំបង»ដែលផលិតដោយផលិតករថៃ និងផលិតករប៉ុស្ដិ៍លេខ៥ បានប្រែក្លាយខ្លួនជាភាពយន្តខ្នាតធំគួរអោយសរសើរ ក្នុងពេលដែលការដាក់បញ្ចាំងក្នុងពិធីសម្ពោធកាលពីល្ងាចថ្ងៃទី៦ មិថុនា នៅផ្សារទំនើបអ៊ីអន មានការចាប់អារម្មណ៍ខ្លាំង។ តារាសិល្បៈល្បីៗ និងអ្នកគាំទ្រយ៉ាងច្រើនកុះករត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិធីនោះ ក្នុងពេលភាពយន្តនេះនេះត្រូវបានប្រកាសថា ក្រោយពីដាក់លក់សំបុត្រនៅថ្ងៃទី៨ មិថុនាហើយ ក៏នឹងកំណត់ថ្ងៃចាក់ផ្សាយជាភាគនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីផ្នែកកម្សាន្តប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ភាពយន្តរឿង«នាងនាថបាត់ដំបង»ការពិតជាជាភាពយន្តភាគនោះទេ…

តារាល្បីៗ កូរផ្អើលវីហ្វ្រេនកោះពេជ្រ យប់មិញ!

កាលពីល្ងាចថ្ងៃទី៦ មិថុនា ភោជនីយដ្ឋានវីហ្វ្រេនបានបើកសម្ពោធសាខាទី៤របស់ខ្លួនយ៉ាងហ៊ឹកហ៊ាក់នៅកោះពេជ្រ ដោយមានតារាល្បីៗយ៉ាងច្រើនកុះករបង្ហាញខ្លួន។ តារាទាំងនោះភាគច្រើនត្រូវគេឃើញនៅកូរកម្មវិធីរហូតដល់ម៉ោងជិតពាក់កណ្ដាលអធ្រាត្រនោះផង ដោយសារតែពួកគេម្នាក់ៗយល់ថាគឺជាជំនូបសប្បាយរីករាយយ៉ាងកម្រ ដែលពួកគេអាចជួបជុំគ្នាក្រៅពីការងារសិល្បៈ។ លោក វណ្ណា ម្ចាស់ហាងវីហ្វ្រេនបានអះអាងថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលក្នុងពិធីសម្ពោធសាខាហាងថ្មីរបស់លោកនៅកោះពេជ្រ មានតារាចូលរួមយ៉ាងច្រើនកុះករ ក្នុងពេលដែលតារាទាំងនោះត្រូវបានលោកចាត់ទុកថាជាបងប្អូនល្អដោយសារតែមានការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ។ លោកថាក្នុងហាងរបស់លោកបានផ្ដល់ប្រយោជន៍អោយតារាជាច្រើនតាមរយៈការអញ្ជើញជាកិត្តិយសអោយច្រៀងរាំ និងការបញ្ចុះតម្លៃយ៉ាងពិសេសជូនដល់តារាសិល្បៈដែលមានបំណងធ្វើខួបកំណើត ឬជប់លៀងផ្សេងៗ។ ក្នុងនោះលោកក៏ផ្ដល់ទីតាំងអោយខ្ចីហាងបើកជាកិច្ចប្រជុំ ឬសន្និសីទនានាពាក់ព័ន្ធនឹងកម្មវិធីសប្បុររសធម៌ផងដែរ ទើបធ្វើអោយលោក និងតារាសិល្បៈមានទំនាក់ទំនងជិតស្និទ្ធិជាមួយគ្នា។…

ទម្លាយហេតុផល អតីតភរិយា លោកអ៊ិត សេដ្ឋា មិនខ្វល់ពីកូនទាំង៣

ក្រោយការរិះគន់យ៉ាងចាស់ដៃពាក់ព័ន្ធនឹងរឿងអតីតភរិយារបស់លោក អ៊ិត សេដ្ឋា និងជាម្ដាយរបស់ក្មេងៗទាំង៣ មិនគិតគូរដល់កូនទាំង៣នោះ មានការលើកឡើងកាន់តែច្រើនពីហេតុផលដែលនាំអោយអ្នកស្រី ស សុភា ដែលជាស្រ្តីស្ដុកស្ដម្ភផងមិនមានដំណឹងមកទល់ម៉ោងនេះ។ មានការបញ្ជាក់ថា ការពិតម្ដាយបង្កើតរបស់ក្មេងទាំង៣បានស្លាប់ទៅហើយ គឺមិនមែនអ្នកស្រីនោះទេ ដោយអ្នកស្រីគ្រាន់តែជាភរិយាក្រោយប៉ុណ្ណោះ។ ក្រុមអ្នកអះអាងពីរឿងរ៉ាវនោះបានអះអាងថា លោកអ៊ិត សេដ្ឋា មានភរិយាមុន និងមានកូន៣នាក់រួចហើយទើបទៅរៀបការជាមួយអ្នកស្រី ស សុភាព…

មិនអន់ជាងគង់ សុជាតិ កូនប្រុសពិធីការិនី​ អែនជី ក៏ឡើងកាលីបដែរ

យោងតាមការទម្លាយព័ត៌មានផ្លូវការ ​កូនប្រុសរបស់​​​​​​​ពិធីការិនីល្បីឈ្មោះអ្នកនាង ដាលីស ហៅ អែនជី ក៏ត្រូវបានផលិតផលទឹកដោះគោល្បីឈ្មោះរបស់ប្រទេសសិង្ហបុរី​ជ្រើសជាតំណាងផលិតផលមិនខុសគ្នានឹងកូនស្រីរបស់អ្នកនាង គង់ សុជាតិ នោះដែរ ក្នុងពេលដែលមាន​ការអះអាងថាផលិតផលដែលបានជ្រើសកូនប្រុសអ្នកនាងអែនជី អោយធ្វើជាតំណាងក៏មានបានផ្ដល់តម្លៃខ្លួនខ្ពស់មិនធម្មតា មិនចាញ់ផលិតផលទឹកដោះគោដែលបានជ្រើសកូនស្រីរបស់អ្នកនាងគង់ សុជាតិ ធ្វើជាតំណាងនោះ។ តាមការអះអាងថាកូនប្រុសអ្នកនាងអែនជី នឹងក្លាយជាតួក្នុងស្ពតធំៗរបស់ផលិតផល ទឹកដោះគោ Inmilk ដែលផលិតផលមានឈ្មោះបោះសំឡេងនៅក្នុងតំបន់អាស៊ីនោះផង។ អ្នកនាងអែនជី…

បុរសស្រវឹងស្រាម្នាក់បើកម៉ូតូមកបុករថយន្តនាយ ក្រិន បណ្តាលឲ្យបែកមុខ បាក់ធ្មេញ

លោកទេស សុខជន ហៅនាយ ក្រិន តារាសម្ដែងកំប្លែងម្នាក់ ត្រូវបុរសស្រវឹងស្រាម្នាក់បើកម៉ូតូមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសនោះរងរបួសធ្ងន់ នៅមុខហាងនាយក្រិន ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ។ ម៉ូតូខាងលើម៉ាក ស្មាស់វី ពណ៌ខ្មៅ…

ភរិយា អ៊ិត សេដ្ឋា រងការរិះគន់ ខណៈដែលកូនៗមានការសង្គ្រោះ

ក្នុងពិធីបូជាសពរបស់លោកអ៊ិត សេដ្ឋា គេកត់សម្គាល់ថាតារាសិល្បៈយ៉ាងច្រើនកុះករចូលរួមលើកទឹកចិត្ត ដោយតារាទាំងនោះសុទ្ធតែបានបង្ហូរទឹកភ្នែកស្រណោះស្រណោកចេញអស់ពីចិត្តនោះផង។ ជាមួយនឹងការអាណិតអាសូរដល់លោក និងកូនៗរបស់លោកទាំង៣ដែលប្រឈមតែលតោនោះ អតីតភរិយារបស់លោកអ៊ិត សេដ្ឋា ក៏ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃគ្រប់មាត់ផង ដោយសារតែគ្មានដំណឹងមកលើកកម្លាំងចិត្តដល់កូនទាំង៣ទាល់តែសោះ ក្នុងពេលដែលកូនទាំង៣ក៏ជាឈាមរបស់អ្នកស្រីដែរ។ នៅលើសង្គមហ្វេសប៊ុក អោយតែមានសំណេរអាណិតអាសូរដល់ភាពកម្សត់របស់លោកអ៊ិត សេដ្ឋា គេឃើញមានការហួសចិត្តនឹងអតីតរបស់ភរិយាលោកទន្ទឹមគ្នា ក្នុងពេលដែលអ្នកស្រីមិនមានបង្ហាញមុខ ឬផ្ដល់ដំណឹងទាល់តែសោះ ចាប់តាំងពីលោកអ៊ិត សេដ្ឋា មានដំណឹងអកុសល…

អ៊ិត សេដ្ឋា បំណុលរុំកោះ ក្រោយពេលស្លាប់

យោងតាមការអះអាងថារបស់អ្នកស្រី យឹម សំអឿន ម្ដាយលោកអ៊ិត សេដ្ឋា បានសារភាពថាកូនប្រុសរបស់លោកពិតជាសល់បំណុលធានាគា និងបំណុលការប្រាក់មួយចំនួនក្រោយពេលស្លាប់ប្រាកដមែន។ យ៉ាងណាមិញ អ្នកស្រីបានបដិសេធបញ្ជាក់អោយដឹងពីទំហំបំណុលដែលនៅជំពាក់ និងមូលហេតុដែលនាំអោយលោកនៅសល់បំណុលច្រើនគួរសមក្នុងពេលស្លាប់។ អ្នកស្រីនិយាយថាដោយសារតែភាពខ្វះខាតលោកអ៊ិត សេដ្ឋា គឺជាជៀសមិនផុតនោះទេក្នុងការលើកដាក់ ជាពិសេសគឺខ្ចីបុកយកប្រាក់មកដោះស្រាយបញ្ហាតម្រូវការ ចាប់តាំងពីភរិយាប្ដឹងលែងលះហើយលោកនៅសល់តែខ្លួន និងកូនក្រោមបន្ទុកដល់ទៅ៣ម្នាក់ឯង។ អ្នកស្រីថាលោកមានជាប់បំណុលច្រើនគួរសម ដោយអ្នកស្រី ក៏មិនទាន់ដឹងថានឹងមានដំណោះស្រាយយ៉ាងណា ក្រោយពេលលោកទទួលមរណភាពនោះដែរ…

យុគ ចិន្តា ដៃគូស្លាប់ចោលពេលទៅអាមេរិក

ខុសពីតារាសិល្បៈផ្សេងទៀតដែលមានប្រវត្តិ និងអនុស្សាវរីយ៍ជាមួយជាមួយលោកអ៊ិត សេដ្ឋា មិនច្រើន សម្រាប់អ្នកនាងយុគ ចិន្តា ត្រូវគេដឹងជាទូទៅថាមានស្នាមអនុស្សាវរីយ៍ទាំងល្អ និងអាក្រក់ជាមួយលោកជ្រាលជ្រៅជាងគេឆ្ងាយណាស់។ អ៊ីចឹងហើយទើបនឹងមានការក្ដុកក្ដួលជាងអ្នកណាៗទាំងអស់ នៅពេលទទួលដំណឹងថាលោកទទួលមរណភាពក្នុងពេលអ្នកនាងទើបតែចេញទៅដល់ដីអាមេរិកបានប៉ុន្មានថ្ងៃ។ អ្នកនាងយុគ ចិន្តា សរសេរនៅលើហ្វេកប៊ុកថា គឺជារឿងរន្ធត់ចិត្ត និងមិនគួរកើតទាល់តែសោះដែលលោកទើបតែនិយាយជាមួយអ្នកនាងតាម Video Call មួយថ្ងៃមុនស្លាប់ទាល់តែសោះស្រាប់តែដល់ស្អែកឡើងក៏មានដំណឹងថាលាចាកលោក។ អ្នកនាងថាខ្លួនពិតជាពិបាកធ្វើចិត្តដែលមិត្តសិល្បៈ និងជាដៃគូដ៏ល្អនៅក្នុងអាជីពត្រូវបានបាត់បង់ដោយការលាចាករបស់លោកគឺលឿនមិនខុសពីផ្លេកបន្ទោរ។…