អ៊ិត សេដ្ឋា កម្រើកជើងលែងបាន

ក្រោយការបញ្ជូនទៅសង្គ្រោះបន្ទាន់ មានការបញ្ជាក់ថា លោកអ៊ិត សេដ្ឋា ពិធីករ CTN ស្ថិតក្នុងសភាពមិនអាចកម្រើកជើងបាន ដោយសារសម្ពាធឈាមនៅសល់តែ៧។ លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានស្នើអោយមានការចូលរួមបរិច្ចាគ ជួយដល់លោក ដោយសារតែលោក ដ្បិតថាជាពិធីករល្បី តែក្រោយពីមានដំណឹងលែងលះភរិយាដើម គឹស្ថានភាពជីវភាពបានត្រឹមមួយគេៗប៉ុណ្ណោះ។ លោកថាមានតែការជួយសង្គ្រោះ ទើបអាចជួយអោយលោក អ៊ិត…

រឿង«នាងនាថបាត់ដំបង»ដែលផលិតដោយថៃ ចេញTrailer និងប្រកាសបញ្ចាំងក្នុងរោង

ខុសពីការផ្ដល់សម្ភាសន៍ដែលថាភាពយន្តរឿង«នាងនាថបាត់ដំបង»នឹងមានតែរឿងភាគសម្រាប់ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ពេលនេះតំណាងទូរទស្សន៍ថៃបានអះអាងថាដោយសារតែខ្សែរឿងនេះចំណាយទុនថតអស់ច្រើន ហើយផលិតករដែលជាអ្នកដឹកនាំសម្ដែងក៏សុទ្ធតែជាផលិតករថៃទៀត ទើបសម្រេចដាក់បញ្ចាំងជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។ តំណាងប៉ុស្ដិ៍លេខ៥និយាយថាខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រតាមរយៈរោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគនៅលើកញ្ចក់ទូរទស្សន៍។ រឿងនេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថនៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថាគឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថដែលធ្លាប់ផលិតកន្លងមក។ ជាក់ស្ដែងសូម្បីតែ Trailer ដែលបានបង្ហោះឡើង ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ អញ្ចឹងហើយជាមុខមាត់ និងជាក្រេឌីតធំមួយរបស់កញ្ញានី មុន្នីនាថ ដែលបានសម្ដែងរឿងនេះ។ ផលិតករប៉ុស្ដិ៍លេខ៥បានអះអាងថាខ្លួននឹងធ្វើពិធីសម្ពោធនៅថ្ងៃទី៦ មិថុនា…

ពិតជាខ្លោចចិត្ត! ផលិតករ ឧត្តម បញ្ញា ឪពុកទើបស្លាប់១០ថ្ងៃ ម្ដាយស្លាប់ទៀត

គឺជារឿងមិនគួរកើតដែលលោក ឧត្តម បញ្ញា ដែលត្រូវគេស្គាល់ថាជាផលិតករហៅតួថតស្ពត និងថតកម្មវិធីផ្សេងៗល្បីឈ្មោះគួរសមនៅក្នុងពិភពសិល្បៈ ជួបរឿងយ៉ាងរន្ធត់ចិត្ត ដោយសារតែលោកទើបស្លាប់ឪពុកកាលពី១០ថ្ងៃមុន បែរជាមានរឿងត្រូវម្ដាយស្លាប់ចោលទៀតនៅថ្ងៃទី១ មិថុនានេះ ។ នេះជាសោកនាដកម្មដ៏រន្ធត់ចិត្តមួយ ដែលធ្វើអោយលោកសឹងនឹងក្លាយជាមនុស្សបាត់បង់សតិ ក្នុងពេលដែលពិធីបុណ្យសពមនុស្សសំខាន់នៅក្នុងគ្រួសារត្រូវធ្វើបណ្ដាក់គ្នា ក្នុងពេលដែលស្ថានភាពគ្រួសាររបស់លោកក៏មិនមែនជាអ្នកមានបាន។ គ្មានអ្នកណាមិនរន្ធត់ចិត្តនោះទេ បន្ទាប់ពីលោក ឧត្តម បញ្ញា ដែលជាផលិតករមានតារាសិល្បៈស្គាល់មិនតិច បង្ហោះអោយដឹងពីរឿងដ៏ជូរចត់របស់ខ្លួនពាក់ព័ន្ធនឹងការស្លាប់ឪពុកទើបតែបាន៩ថ្ងៃ…

ម្ចាស់ផលិតកម្មបដិហារ្យ បកស្រាយរូបថតស្រើបស្រាលជាមួយ តារាស្រី ណាថាយ៉ា

គេមិនដឹងថាទំនាក់ទំនងខាងក្រៅសិល្បៈរវាងតារាសម្ដែងនាង ណាថាយ៉ា និងម្ចាស់ផលិតកម្មបដិហារ្យមានកម្រិតស៊ីជម្រៅបែបណានោះទេ ប៉ុន្តែយោងតាមរូបថតប៉ុន្មានសន្លឹកដែលទើបឃើញបែកធ្លាយ គឺមានការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងខុសប្លែក ដែលធ្វើអោយមានការជជីកដេញដោលក្នុងរង្វង់សិល្បៈ។ យ៉ាងណាក៏ដោយភាគីខាងប្រុសបានចេញមុខអះអាងថានោះមិនមែនជារូបដូចអ្វីដែលមានការយល់ច្រលំនោះឡើយ។ ឆ្លើយតបនឹងការបែកធ្លាយរូបថតជាច្រើនសន្លឹក ដែលតារាសម្ដែងស្រីនាង ណាថាយ៉ា និងលោកស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ កៀកកើយគ្នានៅទីតាំងមាត់ជ្រោះ ដែលធ្វើអោយម្នាក់ៗយល់ថាជារូបភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងខុសប្លែក លោកស៊ុម ភារិននិយាយថា នោះជារូបភាពក្នុងការសម្ដែងតែប៉ុណ្ណោះ។ លោកថាតារាសម្ដែងស៊ិចស៊ី នាងណាថាយ៉ា…

នីរិទ្ធិ អែនឌ្រូ សម្រេចធ្វើខួបកំណើតជាមួយក្រុមក្មេងកំព្រា

ខុសពីតារាភាគច្រើនដែលមានគម្រោងជប់លៀងទទួលភ្ញៀវប៉ុណ្ណេះតុប៉ុណ្ណោះតុដើម្បីអោយគគ្រឹកគគ្រេងនៅក្នុងហាងទំនើបសម្រាប់ថ្ងៃខួបកំណើតរបស់ខ្លួន លោកនីរិទ្ធ អែនឌ្រូ ដែលត្រូវគេស្គាល់ថាជាពិធីករទូរទស្សន៍ប៉ុស្ដិ៍លេខ៩ និងត្រូវគេស្គាល់ថាជាតារាដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយកញ្ញាប៉ុបពីនោះ បានអះអាងថាលោកបានសម្រេចលើកថ្ងៃខូបកំណើតរបស់លោកទៅធ្វើជាមួយក្រុមក្មេងៗកំព្រាជាជំនួសវិញនៅក្នុងមណ្ឌលកុមារកំព្រា។ លោកថាថ្ងៃខួបរបស់លោកត្រូវចំថ្ងៃទី២ មិថុនា មុននេះ ប៉ុន្តែលោកមិនធ្វើនោះទេដោយសារតែជាប់ភារៈដកឃ្លាមិនទាន់រួច ហើយគាប់ជួនជាលោកប្រកាន់ជំហរធ្វើទានសម្រាប់ឆ្លងខូបកំណើតរបស់ខ្លួននោះផង ទើបសម្រេចលើកថ្ងៃដែលអាចជ្រើសយកថ្ងៃទ៦ ឬថ្ងៃទី១០ មិថុនាខាងមុខ ដើម្បីទៅចែកទាន និងក្ដីស្រឡាញ់ចំពោះក្មេងៗវិញ។ លោក នីរិទ្ធ អែនឌ្រូ និយាយថា…

ម្ចាស់បទ«ទាល់តែយូរបានស៊ីអូនបាន»ដាក់ពាក្យចេញពី BN

ទើបតែផ្ទុះរឿងរ៉ាវបែកបាក់រវាងមេក្រុមចម្រៀង លោកគីម ថាណា និងអ្នកស្រី នូ វាសនា ជាអតីតអ្នកគ្រប់គ្រងរួមនៅក្នុងផលិតកម្មនេះសោះ តារាចម្រៀងស្រីវ័យក្មេង នាងច័ន្ទ ម៉ាលីស ដែលត្រូវគេស្គាល់ថាជាធនធានដ៏សំខាន់របស់ផលិតកម្ម BN និងជាម្ចាស់បទ«ទាល់តែយូរទើបស៊ីអូនបាន»ស្រាប់តែបានប្រកាសពីការដើរចេញពីផលិតកម្មBN ដែរ គួរអោយភ្ញាក់ផ្អើល។ យ៉ាងណាមិញ នាងថាហេតុផលនៃការដើរចេញគឺមិនមែនដោយសារតែនាងចង់ទៅតាមអ្នកស្រី នូ វាសនា ដែលបានប្រកាសខ្លួនឈប់បន្តគ្រប់គ្រងBN…

បទ«មនុស្សម្នាក់ដឹងខុស»កន្ត្រាក់ខ្លាំង ក្រោយរកម្ចាស់សំឡេងអត់ឃើញ

ទើបតែចេញបង្ហោះបានប៉ុន្មានម៉ោងប៉ុណ្ណោះ តែបទOriginal Song ថ្មីសន្លាងរបស់ផលិតកម្ម BN ក្រោមចំណងជើងថា«មនុស្សម្នាក់ដឹងខុស» កន្ត្រាក់បានការគាំទ្រខ្លាំងហួសពីការស្មាន។ អ្វីដែលធ្វើអោយម្នាក់ចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺម្ចាស់បទមិនត្រូវបានគេទម្លាយ ក្នុងពេលដែលដែលអ្នកចូលទៅស្ដាប់បទនោះលើផេកផលិតកម្មក៏បានទាយថាអ្នកច្រៀងគឺតារាចម្រៀងលោកសេម ច្រើនឡើង ក្នុងពេលដែលលោកសេម ត្រូវគេដឹងរួចទៅហើយថាជាតារាចម្រៀងផ្ដាច់មុខរបស់TMS ដែលគ្រប់គ្រងដោយអ្នកនាងយុគ ចិន្តា ដែលច្បាស់ណាស់ថាគឺមិនអាចចេញមកច្រៀងក្នុងផលិតកម្មមួយផ្សេងទៀតបាន។ អ៊ីចឹងហើយ ទើបបទចម្រៀងមួយនេះ ត្រូវគេចោទសួរខ្លាំងឡើងថាជាសំឡេងអ្នកណា ដែលមានទឹកដមសំឡេងដូចតារាចម្រៀងសេមដល់ម្លឹង។…

ឈិន សុធារី ប្រកាសអោយសុវណ្ណ មករា មកផ្ដិតមេដៃលែងលះ

យោងតាមបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់ក្នុងកម្មវិធី«កិច្ចសម្ភាសន៍តារាសិល្បៈ ឬ Komsan Talkshow» អ្នកនាងឈិន សុធារី បានអះអាងថាអ្នកនាងប្រកាន់ជំហរមិនទទួលយកការបកក្រោយរបស់អតីតស្វាមី គឺលោក សុវណ្ណ មករានោះទេ បើទោះជាមានថ្ងៃមួយលោកសម្រេចចិត្តបោះបង់ស្រីស្នេហ៍ ឬភរិយាចុង ហើយត្រូវត្រលប់មករកប្រពន្ធកូនវិញ។ ទន្ទឹមនឹងនោះ អ្នកនាងក៏បានប្រកាសអោយអតីតស្វាមី មកផ្ដិតមេដៃនៅសាលាសង្កាត់អោយបានឆាប់នោះផង ដើម្បីអោយនាងបញ្ចប់ការពាក់ព័ន្ធទាំងស្រុងតាមអ្វីដែលអតីតស្វាមីចង់បាន។ អ្នកនាងនិយាយថាលោកសុវណ្ណ មករា បានចុះចេញពីនាង…

ចប់បាត់! បទ«ខុសជំនាន់» Original Song របស់ខ្មែរ ក៏ជាOriginal Song របស់ថៃដែរ

មានការកោតសរសើរស្ទើរមួយចំហៀងអ្នកស្នេហាវិស័យបទចម្រៀងថ្មីៗ បន្ទាប់ពីបទ«ខុសជំនាន់»របស់តារាចម្រៀងវ័យក្មេងលោក ថេណា ចេញផ្សាយជាសាធារណៈ ហើយបានប្រកាសថាសាច់ភ្លេងបទនោះជាបទ Original Song ស្នាដៃកូនខ្មែរ។ ប៉ុន្តែក្នុងពេលដែលបទ«ខុសជំនាន់»ចេញផ្សាយហើយកក្រើកយុវវ័យមិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែបែកធ្លាយថានៅក្នុងប្រទេសថៃក៏មានបទចម្រៀងដែលសាច់ភ្លេងស្ទើរដូចគ្នាបេះបិទនឹងបទនេះ ក្នុងពេលដែលថៃក៏បានប្រកាសថាបទរបស់ខ្លួនក៏ជា Original Song ដូចគ្នា។ មានការលើកឡើងយ៉ាងខ្លាំង ថារវាងម្ចាស់បទជាជនជាតិខុសគ្នាទាំងពីរ តើអ្នកណាជាអ្នកចម្លងសាច់ភ្លេងពីអ្នកណា។ មានការបង្ហោះថាបទ«ខុសជំនាន់»របស់ថៃចេញបង្ហោះជាMV លើផេកកាលពីថ្ងៃទី២ ឧសភា…

សុន ស្រីពេជ្រ បន្ទោសថាខ្លួននៅក្រមុំចាស់ ដោយសារនៅកម្ពុជាខ្វះមនុស្សប្រុស

នៅលើហ្វេសប៊ុកតារាចម្រៀងកញ្ញា សុន ស្រីពេជ្រ បានសរសេរគួរអោយចាប់អារម្មណ៍ថា ហេតុផលដែលនារីកាន់តែច្រើនឡើងបានក្លាយក្រមុំនៅព្រៅ គឺដោយសារតែពេលបច្ចប្បន្នមានមនុស្សប្រុសយកមនុស្សប្រុសច្រើនឡើង។ នាងបានប្រកាសថាអ្នកមានកូនស្រីនាពេលអនាគតនឹងប្រឈមនៅព្រៅ ឬគ្មានអ្នកស្រឡាញ់ ដោយសារតែហេតុផលនេះ ខណៈដែលការលើកឡើងរបស់នាងគឺមិនខុសពីការទទួលស្គាល់ថាហេតុផលដែលនាងនៅតែមិនអាចរកឃើញមនុស្សជាទីស្រឡាញ់ក្រោយការបែកបាក់គូដណ្ដឹង ក៏ជាប់ពាក់ព័ន្ធនឹងស្ថានភាពនេះ។ ការលើកឡើងរបស់ត្រូវគេមានការយល់ស្របមួយចំំនួនធំ ដោយសារតែមុននេះបន្តិចក៏មានអាពាហ៍ពិពាហ៍រវាងប្រុសនឹងប្រុស ឡើងផ្អើលសង្គមកម្ពុជាផងដែរ។ សុន ស្រីពេជ្រ មិនអាចអះអាងថាហេតុផលដែលនាងបន្តនៅព្រៅ គឺបណ្ដាលមកពីអតីតគូស្នេហ៍របស់នាងជាជំពូកបុរសបែបនេះនោះទេ ប៉ុន្តែនាងធ្លាប់បានបង្ហើបថានារីនៅក្នុងសម័យនេះ គឺពិតជាពិបាករកបុរសពិតប្រាកដ…