បែកថ្នាំអុកឡុកក្នុងគ្រួសារ ឳពុកម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីងប់ងល់និងថ្នាំញៀនហើយបានអុកឡុកអ្នកផ្ទះស្ទើររាលថ្ងៃទើបឳពុកម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយកទៅធ្វើការអប់រំ ។ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧​ នៅភូមិព្រៃទា សង្កាត់​ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ។ ​ ជនសង្ស័យឈ្មោះ ឯក សុវណ្ណារ៉ា ​ហៅកុង…

ប្រើប្រាស់គ្រឿងញៀននិងអុកឡុកក្នុងផ្ទះ ម្តាយរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀននិងអុកឡុកក្នុងផ្ទះម្នាក់ត្រូវបានម្តាយរបស់ខ្លួនរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនហើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៩ ផ្លូវលំ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើឈ្មោះ មិន ណារិទ្ធ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីម្ចាស់ផ្ទះផ្អើលស្រែកថាចោរ

តាកែវ: លោកអធិការរងស្រុកត្រាំកក់ បានប្រាប់ Post News ថាកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល ត្រង់ចំណុចផ្ទះឈ្មោះ ញ៉ែម ណៃ ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិទួលត្បែង ឃុំលាយបូរ ជនសង្ស័យម្នាក់ ឈ្មោះ អឹម ធឿន…

Update : ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់មួយខ្នង

បន្ទាយមានជ័យ: លោកមេប៉ុស្តិ៍កំពង់ស្វាយបានប្រាប់ Post News ថាកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ នៅភូមិសូភី​ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលមកពីទុសេ្សឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់មួយខ្នងទំហំ៦គុណនឹង១២ម៉ែត្រ សង់អំពីថ្មក្រោមឈើលើ ខូចខាតសម្ភារៈដូចជា…

រថយន្តហៃឡែនឌ័របុករះរថយន្ត ២គ្រឿង និងម៉ូតូរ៉ឺម៉កលក់កាហ្វេមួយគ្រឿង បណ្តាលឲ្យមនុស្សចំនួន ៣នាក់រងរបួស

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មានរថយន្តម៉ាកហៃឡែនឌ័រមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បានបើកបុករះរថយន្តចំនួន ២គ្រឿង និងម៉ូតូរ៉ឺម៉កលក់កាហ្វេមួយគ្រឿង បណ្តាលឲ្យមនុស្សប្រុស ស្រីចំនួន ៣នាក់ (ប្រុស២នាក់ ស្ត្រីម្នាក់) រងរបួសធ្ងន់ និងស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤…

កំពង់ចាម ត្រៀមដាច់ភ្លើង !

កំពង់ចាម: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកំពង់ចាមបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧ព្រឹកដល់ ១២ថ្ងៃត្រង់ អគ្គិសនីកំពង់ចាមនឹងសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដើម្បីបំពេញការងារបច្ចេកទេសនៅតាមតំបន់មួយចំនួន ។ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម ៖

First News : កាមរីឆ្លាមបើករេរចង្កូតជ្រុលទៅបុកម៉ូតូ១គ្រឿងបើកបរដោយអ្នកស្រវឹង ស្លាប់ម្នាក់

ពោធិ៍សាត់: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណនៈមានករណីរថយន្តកាមរីឆ្លាមបើករេរចង្កូតជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកវ៉េវក្នុងចំណោមម៉ូតូបួនគ្រឿង ដែលបើកបរសុទ្ធតែអ្នកស្រវឹង ស្ថិតនៅចំណុចស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងនោះបណ្តាលឲ្យស្លាប់អ្នកបើកបរម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕

Duk ជិះលឿនបត់ឆ្លងផ្លូវអត់មើលតូរីស បុកគ្នាបណ្តាលឲ្យរបួសធ្ងន់ម្នាក់

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រលេខ ២៦ និង ២៧ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល…

First News : ខណៈនេះមានអគ្គិភ័យឆេះផ្ទះពលរដ្ឋនៅក្រុងសិរីសោភ័ណ្ឌ

បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងនៅ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ។ ខណៈនេះកម្លាំងមានសមត្ថកិច្ចកំពុងចេញអន្តរាគមន៍ជួយពន្លត់ ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕

បើកម៉ូតូគេចការដ្ឋានផ្លូវកំពុងជួសជុល បុកជាមួយរថយន្តក្រុងកាពីតូល របួសធ្ងន់ស្រាល០២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ វេលាម៉ោង ០៧និង១៣នាទី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ភូមិព្រែកក្តី ឃុំព្រែកតាទែន លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង 1C-0395 បើកបរទិសដៅពីជើងទៅត្បូង(កំពង់ឆ្នាំង-ភ្នំពេញ)ដោយ ឈ្មោះ យ៉ុង…