ចាប់បានទៀតហើយ! ​ជនសង្ស័យ២នាក់ ពីបទរក្សាទុកគ្រឿងញៀន ខុសច្បាប់

បាត់ដំបងៈ កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៤៥នាទីយប់ សមត្ថកិច្ចបានចុះប្រត្តិបត្តិការបង្ក្រាប ករណីរក្សាទុកគ្រឿងញៀន​ខុសច្បាប់ ចំនួន១ករណី ក្នុងបទល្មើសជាក់ស្ដែង ស្ថិតត្រង់​ចំណុចរង្វង់មូលលោកយាយទេព ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​…

តូចចិត្តនឹងជំងឺខ្លួនឯង ខ្ជិលរស់សម្រេចចិត្តផ្តាច់ជីវិត!..

កំពង់ស្ពឹៈ ​លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានករណីស្រ្តីមានវ័យចំណាស់ម្នាក់ ​បានធ្វើអត្តឃាតចង.កខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយតូចចិត្តនឹងជំងឺរ៉ាំរៃ និងជំងឺប្រសៃប្រសាទរបស់ខ្លួន ដែលកើតមានជាយូរមកហើយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីថ្ងៃប្រហ​ស្បតិ៍ ១០រោជ ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១…

សាំយ៉ុងបើកមិនគោរពច្បាប់ បុកម៉ូតូស្លាប់២នាក់ នៅកំពង់ធំ!

​កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តសាំយ៉ុងបើកមិនប្រកាន់ស្តាំ រួចជ្រុលទៅ​បុកម៉ូតូហុងដាវ៉េវ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូនិងអ្នករួមដំណើរ ស្លាប់ចំនួន២នាក់ នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បត៍ ១០រោច ខែបុស្ស ឆ្នាំរការ នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣៥នាទីយប់ ស្ថិត​លើកំណាត់ផ្លូវជាតិលេខ៦ ភូមិសាមក្អោក…

គោយន្តកន្រ្តៃគ្មានភ្លើងបំភ្លឺ ម៉ូតូបុកពីក្រោយ របួសធ្ងន់ម្នាក់​!

ឧត្តរមានជ័យៈ ​លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង​គោយន្តកន្ត្រៃ និងម៉ូតូហុងដាឌ្រីម បើកប៉ះគ្នាក្នុងទិសដៅស្រប​គ្នា ពីជើងទៅត្បូង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់។​ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទីយប់…

រថយន្តច្នៃដឹកដំឡូងមី ក្រឡាប់ធ្លាក់ផ្លូវ របួសធ្ងន់ម្នាក់!

មណ្ឌលគិរីៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានរថយន្តច្នៃដឹកដំឡូងមី បើកក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៨ ស្ថិតត្រង់ចំណុចចំការដំឡូងមី ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី។ ជនរងគ្រោះមានឈ្មោះ ឆែ វុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ…

(មានវីដេអូ)៖ រថយន្តសាលាប៊ែលធី ប៉ះគ្នាជាមួយរម៉កដឹកត្រី ផ្អើលទាំងព្រឹក

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើង រវាងរម៉កដឹកត្រី និងរថយន្តដឹកសិស្សសាលាប៊ែលធី បណ្តាលឲ្យរថយន្តសាលប៊ែលធី ខូចខាតថ្ពាល់រថយន្តមួយចំហៀង ក៏ត្រូវភាគីទាំងសងខាងជជែកគ្នារកខុសត្រូវ អស់ជាច្រើនម៉ោងនៅតែមិនត្រូវគ្នា។ ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ​មុខផ្ទះពេទ្យ សុខ ហ៊ុយ ​បណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។…

បុកអាងរត់! រថយន្តមិនស្គាល់ម៉ាក បុកបុរសម្នាក់ស្លាប់ នៅត្បូងឃ្មុំ

ត្បូងឃ្មុំៈ ​​បុរសម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក​បុកស្លាប់នៅនឹងកន្លែង ខណៈដែលបុរសជាជនរងគ្រោះចេញពីកន្លែងផឹកស្រា ដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ដែលស្ថិតក្នុងស្ថានភាពស្រវឹងយ៉ាងជោគជាំ។ ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកានព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨​ ស្ថិតលើផ្លូវជាតិលេខ៧ ចន្លោះ​គីឡូម៉ែត្រលេខ២០៤-២០៥ ​ភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រកមេមត់…

ហុងដាឌ្រីម ជល់ SXពេញទំហឹង របួស៤នាក់ ផ្អើលទាំងយប់!

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានម៉ូតូម៉ាកហុងដាឌ្រីម បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលចង្កូត ទៅបុកម៉ូតូម៉ាកSX ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូទាំង២​ និងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាលចំនួន៤នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡួម៉ែត្រ៣.៤ ភូមិព្រៃទទឹង ឃុំសំរោង…

រថយន្តក្រុមហ៊ុន ផាង ស៊ូហ៊ាង បុកម៉ូតូវ៉េវ របួសម្នាក់ទាំងព្រឹក!

មណ្ឌលគិរីៈ កាលពីថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង​១១និង២៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូ ក្នុងទិសដៅស្របគ្នា ពីកើតទៅលិច ខណៈដែលម្ចាស់ម៉ូតូបើកខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរងរបួសស្រាល នៅចន្លោះគីឡូម៉ែត្រលេខ៦៥ ផ្លូវជាតិលេខ៧៦A ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌគិរី។ ម្ចាស់ម៉ូតូវ៉េវមានឈ្មោះ ពក សាឡន…

រថយន្តហ្វត ពន្លះវ៉េវពេញទំហឹង ក្រឡេកទៅដេកស្តូក!

មណ្ឌលគិរីៈ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្ចាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បើកបុកម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ​​​នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែតលេខ៥១-៥២ ភូមិឆ្នែង ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះមានឈ្មោះ មីន ទាត ភេទប្រុស​…