Update: នៅទីបំផុត ឧបករណ៍ថតសម្លេងទិន្នន័យរបស់យន្តហោះអេហ្ស៊ីប EgyptAir បានជួសជុលរួចហើយ

អេហ្ស៊ីប: ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីបបាននិយាយនៅថ្ងៃអង្គារ៍នេះថា ឧបករណ៍ថតសម្លេងទិន្នន័យហោះហើររបស់យន្តហោះ EgyptAir MS804 ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីខែមុន ត្រូវបានគេជួសជុលដោយជោគជ័យវិញហើយ បន្ទាប់ពីវាត្រូវទឹកសមុទ្រជ្រាបចូល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនានេះ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរការជួសជុលនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពិសោធន៍នៃការិយាល័យ​យន្ត​ហោះស៊ើបអង្កេតបារាំង ជាកន្លែងដែលការធ្វើតេស្តភាពត្រឹមត្រូវសម្រាប់ជើងហោះហើរមួយនេះ ត្រូវបានអនុវត្តដើម្បីធ្វើឱ្យប្រាកដថា​ឯកសារទិន្នន័យ​យន្តហោះ​គឺនៅតែថតសម្លេងជាប់ដដែល ពោលគឺមិនមានការខូចខាតឬបាត់បង់ឡើយ។ ដោយឡែក ដំណើរការជួសជុលនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញមកពីការិយាល័យស៊ើបអង្កេតនេះ…

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរង​នគរបាលជាតិបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ​មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន ២៦រូប។ ​លោកឧត្តមសេនីយ៍ត្រី ពូន សានិត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មន្ត្រីនគរបាលដែលត្រូវដំឡើង​ឋានន្តរសក្តិមានចំនួន២៦រូប ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន១២រូប។ ជាមួយនេះដែរ លោកវរសេនីយ៍ឯក សិទ្ធិ…

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ”ស្តីពីសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា”

ភ្នំពេញៈ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ នៃក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានបង្ហាញពីតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយផ្តោតលើគោលដៅសំខាន់ៗចំនួន៣ គឺ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចិរភាព។ លោក ស៊ី រ៉ាមុនី្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ បានថ្លែងឱ្យនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ”ស្តីពីសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា”…

ស្លាប់៣នាក់ របួសធ្ងន់-ស្រាល១៣ ដោយគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧មិថុនា

ភ្នំពេញៈ​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក​ (​យប់​៣​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៣​នាក់​ (​ស្រី​១​នាក់​)​ រង​របួសធ្ងន់​ ១០​នាក់​ (​ប្រុស​ )​ និង​របួសស្រាល​ ៣​នាក់​ (​ប្រុស​ )​។​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​…

អាល្លឺម៉ង់, បារាំង, អ៊ីតាលីជំរុញឱ្យអង់គ្លេសកុំខ្ជះខ្ជាយពេលវេលាទៀត ឆាប់ចាកចេញពីសហភាពអឺរ៉ុប

អឺរ៉ុប: មេដឹកនាំរបស់ប្រទេសអាល្លឺម៉ង់ បារាំងនិងអ៊ីតាលី បានជំរុញឱ្យប្រទេសអង់គ្លេសកុំឱ្យខ្ជះខ្ជាយពេលវេលាទៀតអី នៅក្នុងការចាប់ផ្តើមនីតិវិធីឆាប់ចាកចេញពីសហភាពអឺរ៉ុប (EU) តាមដែលអាចធ្វើទៅបាន កាន់ឆាប់កាន់ល្អ ហើយមេដឹកនាំខាងលើនេះ បានព្រមានប្រឆាំងនឹងភាពមិនច្បាស់លាស់នៅក្នុងការជាប់គាំងជាយូរមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនានេះ។ ទោះបីជាលទ្ធផលការធ្វើប្រជាមតិរបស់អង់គ្លេសកាលពីសប្តាហ៍មុន នីតិវិធីលែងលះគ្នារបស់អង់គ្លេសជាមួយសហភាពអឺរ៉ុប នឹងចាប់ផ្តើមតែ ប៉ុណ្ណោះ នៅពេលដែលប្រទេសនេះ បានជូនដំណឹងដល់គោលបំណងរបស់ខ្លួនក្នុងការចាកចេញជាផ្លូវការ…

ក្រុមហ៊ុនអាកាសចរណ៍ថៃកាន់តែច្រើនឡើង គ្រោងនឹងហោះហើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា: យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃអង្គារ៍នេះថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Lion Air (TLA) កាន់តែច្រើនឡើង កំពុងគ្រោងហោះហើររវាងទីក្រុងបាងកកនិងទីក្រុងយ៉ាំងហ្គោន នៅថ្ងៃទី២២ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនានេះ។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបគឺមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុម Lion Air របស់ឥណ្ឌូនេស៊ី ដែលបានចុះបញ្ជីនៅ…

ប្លន់នៅស្រុកថាឡាបរិវ៉ាត់ យកលុយ និងគ្រឿងអលង្ការអស់រាប់ពាន់ដុល្លារ(វីដេអូ)

ស្ទឹងត្រែងៈ ប្លន់ប្រដាប់អាវុធបានកក្រើកឡើងវិញហើយ នៅខេត្តស្ទឹងត្រែង យកលុយនិងគ្រឿងអលង្ការអស់រាប់ពាន់ដុល្លារ ដោយក្រុមចោរមានគ្នា៤នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ ម្ចាស់ផ្ទះវីង និងវាយយ៉ាងសន្ធប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្លាយភ្លៅ និងបែកក្បាលហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំនុចភូមិសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ប្រភពឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចដាក់ការសង្ស័យថា ក្រុមចោរប្លន់នេះ…

ក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង រៀបឥដ្ឋបំពានផ្លូវសាធារណៈ ត្រូវអភិបាលខណ្ឌមានជ័យហាមឃាត់

ភ្នំពេញៈ មុននេះបន្តិច លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ក្រុមហ៊ុន ដឹកជញ្ជូន ឈុន ហុង បន្ទាប់ពីក្រុមហ៊ុននេះបានរៀបឥដ្ឋបំពានលើផ្លូវសាធារណៈ ដែលគេចាត់ទុកថា ធ្វើឲ្យប៉ះពាល់ទ្រព្យសម្បត្តិរបស់រដ្ឋ។ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមហ៊ុន ឈុន…

Update: ឥឡូវនេះ ប្រអប់ខ្មៅថតសម្លេងរងការខូចខាតពីការធ្លាក់យន្តហោះអេហ្ស៊ីប EgyptAir ទៅដល់ប្រទេសបារាំងហើយ ដើម្បីធ្វើការជួសជុល

បារាំង: ឥឡូវនេះ ប្រអប់ខ្មៅថតសម្លេងដែលរងការខូចខាតពីការធ្លាក់យន្តហោះអេហ្ស៊ីប EgyptAir បានទៅដល់ប្រទេស បារាំងហើយ ដើម្បីធ្វើការជួសជុល បន្ទាប់ពីប្រអប់ខ្មៅនេះត្រូវទឹកសមុទ្រជ្រាបចូល។ នេះបើយោងតាមការចេញ ផ្សាយដោយ BBC នៅថ្ងៃទី២៨ មិថុនានេះ។ ព្រះរាជអាជ្ញាបារាំង នឹងបើកការស៊ើបអង្កេតពីបទមនុស្សឃាតនៅក្នុងការធ្លាក់យន្តហោះអេហ្ស៊ីប EgyptAir 804 ចាប់តាំងពីមុនរហូតមក ដល់ពេលនេះ គឺគ្មានការអះអាង…

(មានវីដេអូ) ប៉ូលិសស័ក្តិ១ម្នាក់ ត្រូវជាប់គុក១០ឆ្នាំ រឿងបាញ់សម្លាប់មេភូមិទួលស្វាយព្រៃ១

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោស មន្ត្រីនគរបាលស័ក្តិ១ម្នាក់ ដែលបានបាញ់សម្លាប់មេភូមិ កូនប្រុស និងក្មួយប្រុស នៅសង្កាត់ទួលស្វាយព្រៃ១ ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ។ បើតាមមន្ត្រីតុលាការ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ កែវ…