បើករថយន្តលឿនដូចព្យុះ បុករះបង្គោលសញ្ញាចរាចរណ៍ និងរនាំងដែក

ភ្នំពេញៈ ជនបរទេសម្នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្តឡិចស៊ីសRX300 មួយគ្រឿង ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់១ដើម នឹងរនាំងដែកពុះចែកទ្រូងផ្លូវ៣ផ្ទាំង នៅខាងកើតប្រលានយន្តហោះអន្តរជាតិភ្នំពេញទៀត កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕

ខ្មាន់កាំភ្លើងសម្លាប់មន្រ្តីយោធាជាន់ខ្ពស់នៅក្នុងប្រទេសសូម៉ាលី

សូម៉ាលី: ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារ៍នេះថា ពួកសកម្មប្រយុទ្ធសូម៉ាលីអាល់ស្សាបាប (Al-Shabaab) បានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់នៅក្នុងស្រុក Wadajir ក្នុងរដ្ឋធានី Mogadishu។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦នេះ។ អ្នកនាំពាក្យក្រសួងសន្ដិសុខផ្ទៃក្នុងលោក Abdikamil Moalim Shukri បានបញ្ជាក់តាមស៊ីនហួពីសម្លាប់លោកវរសេនីយ៍ឯកHassan Barre Rage ហើយកងកម្លាំងសន្តិសុខត្រូវបានគេបន្តការវាយប្រហារ។…

Update: នៅថ្ងៃស្អែកនេះ លោកពូទីន នឹងសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីទួរគី

រុស្ស៊ី: ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើការសន្ទនាតាមទូរស័ព្ទមួយជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅស្អែកថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីខាងភាគីរុស្ស៊ី បានទទួលការសុំទោសលោក Erdogan ប្រធានាធិបតីទួរគីចំពោះការស្លាប់អ្នកបើកយន្ត​ហោះរុស្ស៊ី ដោយការបាញ់ទម្លាក់យន្តហោះ Su-24 នៅក្នុងខែវិច្ឆិកា…

លេចធ្លាយសារធាតុគីមីនៅចិន បណ្តាលឲ្យមនុស្ស ១៣១នាក់ បញ្ជូនទៅមន្ទីរពេទ្យ

ចិន: អាជ្ញាធរមូលដ្ឋានបានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា លេចធ្លាយសារធាតុគីមីនៅរោងចក្រគីមីមួយកន្លែង នៅក្នុងខេត្ត Shandong ភាគខាងកើតរបស់ប្រទេសចិន បានបណ្តាលឲ្យមនុស្សចំនួន ១៣១នាក់ កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦នេះ។ ការលេចធ្លាយសារធាតុគីមីចំនួន ៣០គីឡូក្រាម នៅថ្ងៃទី២១ ខែមិថុនា នៅវេលាម៉ោង ៦រសៀល ពីក្រុមហ៊ុនបច្ចេកវិទ្យា…

First News: អតីតគ្រូបង្វឹកបាល់ទាត់អាមេរិក NFL លោក Buddy Ryan ទទួលមរណភាពហើយ

អាមេរិក: យោងតាមភ្នាក់ងារលោក James Solano បានអះអាងនៅអង្គារ៍នេះថា អតីតគ្រូបង្វឹកបាល់ទាត់អាមេរិក National Football League (NFL) លោក Buddy Ryan បានទទួលមរណភាពហើយ នៅវ័យ ៨២ឆ្នាំ។ ហើយលោក Ryan ដែលជាគ្រូបង្វឹកនៅក្នុង NFL…

កីឡាករវាយកូនគោលជនជាតិអូស្ត្រាលី ចំណាត់ថ្នាក់លេខមួយពិភពលោក ដកចេញពីព្រឹត្តការណ៍អូឡាំពិក

ប្រេស៊ីល: លោក Jason Day ជាកីឡាករវាយកូនគោលជនជាតិអូស្ត្រាលី ចំណាត់ថ្នាក់លេខមួយពិភពលោក បានប្រកាសថា លោកគឺត្រូវដកចេញពីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល ដោយសារតែការព្រួយបារម្ភអំពីការឆ្លងមេរោគហ្ស៊ីកា (Zika)។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦។ ប៉ូលិសនិងអ្នកពន្លត់អគ្គីភ័យ បានធ្វើបាតតុកម្មនៅក្នុងការស្វាគមន៍ភ្ញៀវទេសចរប្រេស៊ីល ដោយឈរកាន់បដាព្រមានថា…

ទួរគីថាមធ្យោបាយល្អបំផុតក្នុងកិច្ចពិភាក្សា ដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង

ទួរគី: ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសចិន, ប្រទេសទួរគី និងប្រទេសហ្វីលីពីន គួរចូលរួមក្នុងកិច្ចសន្ទនា ដើម្បីដោះស្រាយជម្លោះរបស់ពួកគេនៅសមុទ្រចិនខាងត្បូង ហើយកាលណាមានជម្លោះគឺជាការបំផ្លិចបំផ្លាញ ដូច្នេះភាគីទាំងអស់ត្រូវតែរួមគ្នា ដោះស្រាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦នេះ។ នៅឆ្នាំ២០១៣ ប្រទេសហ្វីលីពីនបានដាក់ពាក្យប្តឹងឯកតោភាគីប្រឆាំងនឹងប្រទេសចិននៅក្នុងតុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលនៅទីក្រុងឡាអេ ទាក់ទងទៅនឹងជម្លោះភាគីទាំងពីរនៅក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលចិនបានរំលឹកឡើងវិញការដែលមិនទទួលយក និងជំហរមិនអាចចូលរួម របស់ខ្លួននៅក្នុងករណីនេះ។…

ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី រងរបួស៥នាក់

ឥណ្ឌូនេស៊ី: មន្ត្រីបានឱ្យដឹងថា ផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងកាលពីព្រឹកថ្ងៃអង្គារ៍នេះ នៅខេត្តស៊ូម៉ាត្រាភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្សចំនួន៥នាក់របួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦។ លោក Suri Noster Sinaga ប្រធានការិយាល័យស្វែងរកនិងជួយសង្គ្រោះប្រចាំស្រុកនេះបានប្រាប់ស៊ិនហួតាមទូរស័ព្ទថា ការផ្ទុះនេះបានកើត ឡើងនៅវេលាប្រហែល ០០និង៥០នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាកាតានៅភូមិ Salak…

First News: មុននេះបន្តិច លោកស្រី Pat Summitt ដែលជាគ្រូបង្វឹកកីឡាបាល់បោះបានទទួលមរណភាពហើយ

អាមេរិក: នៅមុននេះបន្តិច លោកស្រី Pat Summitt ដែលជាគ្រូបង្វឹកកីឡាបាល់បោះ (Basketball) នៅរដ្ឋ tennessee សហរដ្ឋអាមេរិក បានទទួលមរណភាពហើយ នៅក្នុងវ័យ ៦៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦នេះ។ លោកស្រី…

Update: នៅទីបំផុត ទួរគីត្រៀមខ្លួនជាស្រេចដើម្បីបង់សំណងដល់រុស្ស៊ី ដែលបានបាញ់ទម្លាក់យន្តហោះចម្បាំង

ទួរគី: នៅទីបំផុតប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានត្រៀមខ្លួនជាស្រេចដើម្បីបង់សំណងដល់រុស្ស៊ី ដែលទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីដោយអចេតនា នៅក្នុងខែវិច្ឆិកា កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្តិច នៅទី២៨ ខែមិថុនា ឆ្នាំ២០១៦។ កាលពីថ្ងៃចន្ទម្សិលមិញនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឱ្យដឹងថា លោកប្រធានាធិបតីទួរគី…