បែកធ្លាយវីដេអូ ថៃលឺ ស្វីតអាក្រាតកាយនៅលើគ្រែជាមួយ ចយឌុបប៊ែលយូ ប៊ុស ដូលណាល់ត្រាម និងតារាល្បីៗផ្សេងទៀត

អាមេរិកៈតារាចម្រៀង ហីប ហបលោក Kanye Westបានបង្ហាញ វីដេអូ អាក្រាតកាយដ៏ចម្លែកថ្មីមួយ នៅក្នុងបទចម្រៀង ដែលមានចំណង់ជើងថា “Famous” ឬ “ល្បីល្បាញ” ហើយបានបង្ហាញរូបកាយអាក្រាតដែលកំពុងតែត្រេកត្រអាលនឹងកាមនៅលើក្រែរួមគ្នាមួយ។ នៅក្នុងវីដេអូមិនសមរម្យនោះ គេឃើញ តារាចម្រៀង រ៉េប ដេកស្រាតជាមួយប្រពន្ធរបស់គាត់គឺ នាង Kim…

រដ្ឋាភិបាលប្រេស៊ីលសម្តែងការរំលែកទុក្ខដល់ប្រទេសចិនដោយសារព្យុះកំបុតត្បូង

ប្រេស៊ីល: ក្រសួងការបរទេសប្រេស៊ីលកាលពីថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ សោកស្តាយចំពោះការ ស្លាប់និងការខូចខាតដែលបង្កឡើង ដោយឃាតករខ្យល់ព្យុះកំបុតត្បូង នៅភាគខាងកើតខេត្ត Jiangsu ប្រទេសចិន។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ មិថុនានេះ។ សេចក្តីថ្លែងការណ៍ដដែលនេះបាននិយាយថា រដ្ឋាភិបាលប្រេស៊ីលនិងប្រជាជនរបស់ខ្លួនបានសម្តែងសាមគ្គីភាពក្រុមគ្រួសារនៃជនរងគ្រោះ និងសោកស្តាយយ៉ាងជ្រាលជ្រៅផងដែរចំពោះរដ្ឋាភិបាលនិងប្រជាជនចិនទាំងអស់។ កាលពីថ្ងៃព្រហស្បតិ៍ ខ្យល់ព្យុះកំបុតត្បូងដែលត្រូវបានអមដោយការធ្លាក់ដុំព្រិលយ៉ាងខ្លាំងបានឆក់យកជីវិតមនុស្សជាង ៩៨នាក់ស្លាប់និងជាង ៨៤០នាក់ទៀតរងរបួស នេះបើយោងតាមការរាប់ចុងក្រោយបំផុត។…

កាំភ្លើងខ្លីធំជាងគេបង្អស់ អាចបាញ់គ្រាប់ជ័របានចម្ងាយ ១១៨ម៉ែត្រ

អាមេរិកៈ ក្មេងៗប្រហែលជានឹកស្មានមិនដល់ទេ ថាថ្ងៃនេះពួកគេអាចមើលឃើញ កាំភ្លើងខ្លីបាញ់គ្រាប់ជ័រ ដែលមានរូបរាងធំដល់ថ្នាក់នេះ។ វិស្វាកររបស់ NASA លោក Mark Rober អាយុ ៣៦ឆ្នាំ​បានឈ្លាតពេលទំនេរ ពីការងារនៅមន្ទីរពិសោធន៍ ប្រព័ន្ធរុញច្រានយន្តហោះ របស់អង្គការណាសា មកធ្វើការងារកែកំសាន្ត ដោយលោក​បានបង្កើតកាំភ្លើងខ្លីយក្សមួយ អាចបាញ់គ្រាប់ជ័រធំ បានក្នុងល្បឿន៦៤គីឡូម៉ែត្រក្នុងមួយម៉ោង និង…

រដ្ឋាភិបាលចិនប្រកាសថា ខ្លួនកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ហើយ

ចិន: រដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃសៅរ៍នេះថា ខ្លួនបានកាត់ផ្តាច់យន្តការទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ហើយ ដោយសារតែការបដិសេធរបស់រដ្ឋាភិបាលថ្មី ដើម្បីឲ្យចិនទទួលស្គាល់ថា កោះនេះគឺជាស្វ័យគ្រប់គ្រងរបស់ខ្លួន ដែលជាគោលការណ៍នៅក្នុងការ​បង្ហាញ​ចុង​ក្រោយ​បំផុតនៃភាពតានតឹងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ មិថុនានេះ។ ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាខេត្តរបស់ខ្លួន ហើយចិនបានសង្ស័យយ៉ាងខ្លាំងចំពោះប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវ៉េន​ ដែលបាន​ជាប់ឆ្នោតកាលពីខែមុន ខណៈដែលពួកគេសង្ស័យថាលោកស្រីនឹងជំរុញឱ្យមានឯករាជ្យភាពជាផ្លូវការ។ លោកស្រីសៃដែលជា​ប្រធានគណបក្សជឿន​លឿនខាងប្រជាធិបតេយ្យទាមទារឯករាជ្យបាននិយាយថា លោកស្រីចង់រក្សាស្ថានភាពនេះជាមួយប្រទេសចិននិងត្រូវបាន​ប្តេជ្ញាចិត្តដើម្បីធានា​នូវ សន្តិភាព។ ប៉ុន្តែចិនបានទទូចថានឹងទទួលស្គាល់អ្វីដែលហៅថា…

គយគន់សម្រស់បវរកញ្ញាឯកក្នុងឈុតប្រពៃណីប្រចាំតំបន់ ក្នុងការប្រកួតបវរកញ្ញាMiss Grand Thailand ២០១៦

ថៃៈ ក្នុងកម្មវិធីការប្រកួតបវរកញ្ញាឯក ធំជាងគេបំផុតនៅប្រទេសថៃ Miss Grand Thailand 2016 បានបង្ហាញពីឈុតសម្លៀកបំពាក់​ ប្រពៃណីដ៏ស្រស់ស្អាតជាច្រើន ដែលបវរកញ្ញាឯកប្រចាំតំបន់ឬខេត្តផ្សេងៗគ្នា បានពាក់មកចូលរួមប្រគួតនៅលើឆាក។ នៅក្នុងនោះគេឃើញសម្លៀកបំពាក់ប្រពៃណី៧ ឈុតគួរឲ្យចាប់អារម្មណ៍ និងមានលក្ខណៈស្រស់ស្អាត់​សាកសមនឺងរូបរាងកាយដ៏ស្រលូនរបស់បវរកញ្ញានិមួយៗ ក្នុងនោះរួម មាន បវរកញ្ញាប្រចាំ ក្រុងអយុធ្យា កញ្ញជនបុរី ឆៃណាត…

វីដេអូលោកគ្រូក្បាច់គុន កុង ហ៊្វូ កាន់តែល្បីនៅលើបណ្តាញសង្គម

ចិនៈ វីដេអូរបស់លោកគ្រូក្បាច់គុណ កុង ហ៊្វូម្នាក់ ដែលបានយកអាចម៍រណា​ញាត់ចូលទៅក្នុងមាត់ ដើម្បីបង្កាត់ភ្លើងអុចបារីនោះ កាន់តែល្បី និងមានអ្នកបើកមើលកាន់តែច្រើនឡើង។ គ្រូបង្រៀនក្បាច់គុន កុង ហ៊្វូ ប្រកបដោយវិជ្ជាជីវលោក Liu Fei វ័យ៥៥ឆ្នាំ ដែលជាអ្នកសម្តែង​ក្បាច់គុននៅតាមផ្លូវសាធារណៈនៅក្នុងទីក្រុង Mianyang ប្រទេសចិន បានធ្វើឲ្យកក្រើក​ដល់បណ្តាញសង្គមសាជាថ្មីម្តងទៀត តាមរយៈវីដេអូរបស់គាត់មួយ។…

ការបាញ់ប្រហារនៅរដ្ឋ Maryland: ជនសង្ស័យរត់គេចខ្លួនបន្ទាប់ពីសម្លាប់មនុស្សបីនាក់

អាមេរិក: អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្សបីនាក់និងរងរបួសចំនួនពីរផ្សេងទៀត នៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក មុនពេលរត់គេចខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៥ មិថុនានេះ។ ប៉ូលិសបាននិយាយថា ការបាញ់ប្រហារនៅក្នុងតំបន់ Prince George គឺមិនទំនងជាចៃដន្យនោះទេ ពោលគឺជាការគ្រោងទុកជាមុន។ អាជ្ញាធរបានទៅដល់កន្លែងកើតហេតុនៅម៉ោង ៩និង៣៥នាទី…

វិធីសម្រកទម្ងន់ងាយៗ! ដើរទូលដុំថ្ម៤០គឺឡូក្រាម៣ឆ្នាំ ស្រកទម្ងន់បាន៣០គឺឡូក្រាម

ចិន៖ បុរសជនជាតិចិន វ័យ៥៤ឆ្នាំ លោកCong Yan រស់នៅក្នុងខេត្ត Jilin ប្រទេសចិន បានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ ដោយសារតែទម្លាប់នៃការហាត់ប្រាណដ៏ចម្លែក របស់គាត់។ លោក Cong Yanបានបញ្ជាក់ថា ការរក្សាលំនឹងខ្លួនដើរទូលដុំថ្ម៤០គឺឡូក្រាមរាល់ថ្ងៃ អាចជួយឲ្យលោក ស្រកទម្ងន់៣០គីឡូក្រាម ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ។ ដំបូងឡើយលោក…

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វញ៉ា សម្លាប់មនុស្សពីរនាក់ និងបំផ្លាញ ៣០.០០០ហិចតា

អាមេរិក: មន្រ្តីបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបាញ់ពន្លត់ភ្លើងឆេះព្រៃ រាលដាលយ៉ាងឆាប់រហ័ស នៅភាគខាង ត្បូងរដ្ឋកាលីហ្វញ៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់មនុស្សពីរនាក់។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៥ មិថុនានេះ។ អភិបាលរដ្ឋកាលីហ្វញ៉ា លោក Jerry Brown បានប្រកាសរដ្ឋនេះនៅក្នុងគ្រាអាសន្នកាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងស្រុក Kern County ទីក្រុង…

Update: អេហ្ស៊ីបបរាជ័យក្នុងការទាញយកទិន្នន័យអង្គចងចាំថតសម្លេងពីប្រអប់ខ្មៅ

អេហ្ស៊ីប: ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប បានបរាជ័យក្នុងការទាញយកទិន្នន័យបន្ទះឈីបដែលជាអង្គចងចាំពីប្រអប់ខ្មៅ ដែលបានជ្រាបចូលទឹកសមុទ្របានខូចខាតយ៉ាងធ្ងន់ធ្ងរ។ តើមានមូលអ្វីបានជាយន្តហោះអេហ្ស៊ីប EgyptAir 804 ធ្លាក់ចុះទៅក្នុងសមុទ្រ មេឌីទែរ៉ាណេ កាលពីខែមុន ហើយវានៅតែមានអាថ៌កំបាំងនៅឡើយ ដោយរកមូលហេតុមិនទាន់ឃើញពិតប្រាកដ។ នេះបើយោងតាមការចេញ ផ្សាយដោយ CNN នៅថ្ងៃទី២៥ មិថុនានេះ។ ឥឡូវ អេហ្ស៊ីបបានបញ្ជូនទាំងការថតសំលេងកាប៊ីនយន្ដហោះនិងការថតទិន្នន័យហោះហើរទៅប្រទេសបារាំង ដើម្បីជួសជុលឡើងវិញនៅក្នុង…