រថយន្តស៊េរីទំនើបChevrolet ស្លាកលេខភ្នំពេញ2AN-7707 បុកជាមួយនឹងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់!
ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចររណ៍វាងរថយន្តស៊េរីទំនើប មួយគ្រឿងបានបុកគ្នាជាមួយនឹងម៉ូតូបង្កឲ្យមានមនុស្សរងរបួស ធ្ងន់ស្រាល២នាក់ ក្នុងនោះមានក្មេងម្នាក់ធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង៥៥នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Chevrolet មួយគ្រឿងដែលជារបស់អាវុធហត្ថម្នាក់និងអ្នកបើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ…