Author: Narin Norng
កុំចង់ខ្លាំង! មន្រ្តីយោធា២នាក់ផឹកស៊ី ទាស់ពាក្យសម្តីគ្នា ដកកាំភ្លើងបាញ់១គ្រាប់របួសធ្ងន់ម្នាក់
ក្រចេះ: កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធ បណ្ដាលឲ្យមន្រ្តីយោធាម្នាក់រងរបួសធ្ងន់ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ជនសង្ស័យមានឈ្មោះ សៀង សុណាត ជាមន្រ្តីយោធាសឹករងស្រុកសំបូរ។ ជនរងគ្រោះឈ្មោះ សាន សាមន ភេទប្រុស មុខជាមន្ត្រីយោធា។…
អុញនោះប្រយ័ត្នបងប្អូន! មន្រ្តីកាំកុងត្រូលរកឃើញ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកផ្លែឈើ និងភេសជ្ជៈជាច្រើនមុខទៀត…
ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការចូលរួមពីព្រះរាជអាជ្ញារង និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យឃ្លាំងស្តុកចែកចាយផលិតផលភេសជ្ជៈគ្រប់មុខ មួយកន្លែង ដែលមានអាស័យដ្ឋានឃ្លាំងលេង ១ ផ្លូវជាតិលេខ…
រថយន្តKIAស្លាកលេខភ្នំពេញ2AJ-1133 បើកប៉ះម៉ូតូម្តាយកូន២នាក់រងរបួស រួចបើកបន្តទៅមុខ ត្រូវប្រជាពលរដ្ឋដេញតាមឃាត់ផ្អើលពេញផ្លូវ៣៧១!
ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-1133 បានបើកប៉ះម៉ូតូ បណ្តាលឲ្យម្តាយកូន២នាក់ រងរបួសនៅម្តុំស្ពានដែក រួចរថយន្តបានបើកបន្តទៅមុខទៀត ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញឃាត់បាន បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។…
មានអ្នកណាបាត់បងប្អូនទេ..បុរសម្នាក់ជិះម៉ូតូលឿនធ្លាក់ពីលើស្ពានអូរជីកបោកក្បាលនិងថ្ម បណ្ដាលឲ្យស្លាប់ នៅស្រុកអន្លង់វែង!
ឧត្តរមានជ័យៈ កាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ពីលើស្ពានអូរជីកបោកក្បាលនិងថ្ម បណ្ដាលឲ្យស្លាប់ នៅស្ពានអូរជីក ភូមិអូរអញៀ្ជន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូធុន វ៉េវ ពណ៌ទឹកប្រាក់ លាយខ្មៅ គ្មានស្លាកលេខ។…
ក្រសួងសុខាភិបាល៖ ហាមឃាត់ការនាំចូល លក់ចែកចាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក នូវឱសថបំប៉នសុខភាពឈ្មោះ Max Beautyគ្មានចុះបញ្ជិកា..!
ក្រសួងសុខាភិបាល៖ ហាមឃាត់ការនាំចូល លក់ចែកចាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក នូវឱសថបំប៉នសុខភាពឈ្មោះ Max Beautyគ្មានចុះបញ្ជិកា..!
រថយន្តធុនធំ២គ្រឿងបុកគ្នា រងរបួសធ្ងន់ស្រាល២នាក់ នៅស្រុកបូទុមសាគរ!
កោះកុងៈ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល គីឡូម៉ែតលេខ ៤៧-៤៨ ភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង បង្កឡើងដោយរថយន្ត FUSO មួយគ្រឿង ពណ៌ ត្រាយអ៊ី ពាក់ស្លាកលេខ…
ស្ត្រីម្នាក់ធ្លាក់ជាប់គុកពីបទ សមគំនិតក្នុងអំពើចេញមូលប្បទានបត្រគ្មានសាច់ប្រាក់រយៈពេល១៨ខែ ចេញមកវិញត្រូវប៉ូលិចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពីបទរំលោភលើទំនុកចិត្ត
ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការពីបទ រំលោភលើទំនុកចិត្ត ខណៈដែលស្ត្រីរូបនេះធ្លាប់ជាប់ពន្ធនាគារពីបទ សមគំនិតក្នុងអំពលចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ រយៈពេល១៨ខែ ។ សូមបញ្ជាក់ថា ស្ត្រីខាងលើមានឈ្មោះ មូល មន្នីនិច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីកន្លែងកើតហេតុនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មុនឃាត់ខ្លួនស្នាក់នៅផ្ទះលេខ ៥០៤…
រថយន្តLAND ROVERស្លាកលេខ ភ្នំពេញ2W-9262បើកលឿនបុកម៉ូតូពេញទំហឹងរបួសធ្ងន់បុរសម្នាក់ រួចបើករត់គេចខ្លួនបាត់
កណ្ដាលៈ នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅចំណុចផ្លូវ២១០ កែងផ្លូវ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមានឃើញរថយន្តម៉ាក LAND ROVER DISCOVERY…
អ្នកកំពង់ស្ពឺ ជ្រាបជាដំណឹង នឹងមានការដាច់ភ្លើងនៅតាមតំបន់មួយចំនួន…!
អ្នកកំពង់ស្ពឺ នឹងមានការដាច់ភ្លើងនៅតាមតំបន់មួយចំនួន!