ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅរតនគិរី!

រតនគិរីៈ កាលពីវេលាម៉ោង៦និង៣១នាទីល្ងាច ថៃ្ងទី​៣០ ខែ មករា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់​ស្លាប់ មានឈ្មោះ ហុន ក្រាន អាយុ​៣៣​ឆ្នាំ ជនជាតិ​ព្រៅ រស់នៅភូមិ​តាវែង ឃុំ តាវែងលើ ស្រុក​តាវែង ខេត្ត​រតនគិរី។ បច្ចប្បន្នកម្លាំជំនាញកំពុងធ្វើកោសល្យវិច័យតាមនិតិវិធីរួចរាល់…

រកឃើញទៀតហើយ ស្ថានីយ​ប្រេងឥន្ធនៈលក់មិនគ្រប់លីត្រ..

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន​៤​ទីតាំង ស្ថិតនៅខណ្ឌព្រែកព្នៅ និង​១ ទីតាំងទៀត ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត…

បើកបរមិនប្រយ័ត្ន ក្រឡាប់រថយន្តដឹកដំឡូងប្រភេទកែច្នៃមួយគ្រឿង សំណាងគ្មានអ្នករបួស!

ប៉ៃលិនៈ កាលពីវេលាម៉ោង៧និង​៥០​នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានករណី ក្រឡាប់រថយន្តដឹកដំឡូងប្រភេទកែច្នៃមួយគ្រឿង នៅ​មុខប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុង​ករណី​នេះ​មិនបណ្ដាលឲ្យមាន​នរណា​ម្នាក់​រងរបួសនោះទេ។​ អ្នកបើកបរឈ្មោះ ទ្រី ចំរើន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ…

មានអ្នកបាត់សាច់ញាតិទេ..ប្រទះឃើញសព​ក្នុងវាលស្រែ ​នៅស្រុកកណ្ដាលស្ទឹង!

កណ្តាលៈ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ​ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ មានករណីប្រទះឃើញសាកសព​ នៅចំណុច​ក្នុងវាលស្រែ ភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះមិនទាន់ ស្គាល់អត្តសញ្ញាណ​នៅឡើយ​។ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ច​ជំនាញ បច្ចេកទេសខេត្ត ចុះសហការ ពិនិត្យ…

​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ​បន្លំ​យក​ខ្សែ.ក​កាឡៃ​ប្តូរ​យក​ខ្សែ​.កមាស!

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​០០​នាទី កម្លាំង​នគរបាល​ប្រចាំ​ទី​រួម​ផ្សារ​ធំថ្មី នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពីបទ លួច​(​លួច​បន្លំ​យក​ខ្សែករ​កាឡៃ​ប្តូរ​យក​ខ្សែក​រមាស​)​នៅ​ចំណុច​តូប​លេខ​.G.4.061​ក្នុង​ទី​រួម​ផ្សារ​ធំថ្មី​ផ្លូវ​លេខ​៦៧​ភូមិ​ទី​៤​សង្កាត់​ផ្សារ​ថ្មី​ទី​១​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​ ​ជនសង្ស័យ​ឈ្មោះ ពៅ ចន្ថា ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរក្រោម…

Update៖ បុរសជាងសំណង់ម្នាក់ កាត់ស័ង្កសីមិនប្រយ័ត្ន ប៉ះចំខ្សែភ្លើងឆក់ស្លាប់!

កណ្តាលៈ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ នៅភូមិស្លាបតាអោន ឃុំ គគីរ​ ស្រុកកៀនស្វាយ ខេត្ត កណ្តាល​។ ជនរងគ្រោះឈ្មោះ យស សុវណ្ណ ហៅ យក្ស ភេទប្រុស អាយុ​៤៥ឆ្នាំ មានទីលំនៅភូមិស្វាយតាអុក១…

ស្មៀនឃុំអូរជុំម្នាក់ ទើបតែទិញ​រថយន្តជិះបាន​២ថ្ងៃ ឆ្លងចរន្តឆេះខ្ទេចគ្មានសល់!

រតនគិរីៈ សមត្ថកិច្ចបានប្រាប់ Post News ថា ​មានករណីឆេះរថយន្តកូរ៉ូឡាមួយគ្រឿង ដែលជាកម្មសិទ្ធ​ស្មៀនឃុំអូរជុំ ទើបតែទិញ​ជិះបាន​២ថ្ងៃ ឆ្លងប្រព័ន្ធអគ្គិសនី នៅវាលថ្មដា ភូមិតងការម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ផងដែរ…

​សូមបងប្អូនស្រីៗប្រុងប្រយ័ត្ន! ចំពោះអ្នកស្គាល់គ្នា​(ពិសេសបុរសជនបរទេស) ដែលលួងលោម ឲ្យបើកគណនីធនាគារ​ឬប្រើគណនីធនាគារផ្ទាល់ខ្លួន…

យោងតាមផេក នាយកដ្ឋានកណ្តាលសន្តិសុខ បានឲ្យដឹងថា បងប្អូនស្រីៗ ចំពោះ អ្នកស្គាល់គ្នា (ពិសេសបុរសជនបរទេស) ដែលលួងលោម ឲ្យបើកគណនីធនាគារ ឬប្រើគណនីធនាគារផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់បញ្ញើពីបរទេស ជាថ្នូរនឹងកម្រៃជើងសារ។ ទង្វើនេះ អាចជាការរួមចំណែកក្នុងបទល្មើសឆបោក និងសម្អាតប្រាក់ ដែលត្រូវផ្តន្ទាទោស៕

ស្រីស្អាត២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ប្រើប្រាស់​និងសម្រួលទីតាំងឲ្យប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់

កោះកុងៈ កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៥០ នាទីយប់ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បង្ក្រាបបានករណីប្រើប្រាស់ និងសម្រួលទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ១ ករណី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង…