Update: ប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតជនជាតិចិន ចាប់មេខ្លោង២នាក់គំរាមផ្ញើលុយ១ម៉ឺនដុល្លារ

កណ្តាល: ប្រតិបត្តិការតាមបង្ក្រាបករណីចាប់ជំរិតមួយ ដែលបង្កដោយជនជាតិចិន ទៅលើនារីជនជាតិចិនដូចគ្នា ពីសំណាក់កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយវរសេនីយ៍ ស៉ឹម ប៊ុតបណ្ឌិត អធិការក្រុងតាខ្មៅ និងលោកវរសេនីយ៍ត្រី ចំរើនបញ្ញា អធិការរងក្រុងតាខ្មៅ ពេញមួយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ចប់ទៅប្រកបដោយជោគជ័យហើយ…

មនុស្ស ០២លាននាក់ រំពឹងថា នឹងចូលរួមប្រឆាំងលោកស្រី ផាក នៅទូទាំងប្រទេសកូរ៉េខាងត្បូង

សេអ៊ូលៈ មនុស្សចំនួនប្រហែល ០២លាននាក់ មានទាំងស្រី ប្រុស និងក្មេងផងដែរ រំពឹងថានឹងចូលរួមប្រមូលផ្តុំប្រឆាំងនឹងរដ្ឋាភិបាល នៅទូទាំងប្រទេសកូរ៉េខាងត្បូង ទាមទារឲ្យលោកស្រីប្រធានាធិបតី ផាក គឿនហេ លាលែងពីតំណែង ជុំវិញរឿងអាស្រូវអំពើពុករលួយ។ យោងតាមសារព័ត៌មាន The Korean Times ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦…

ឥណ្ឌូនេស៊ី នឹងបង្កើនសន្តិសុខក្នុងរដ្ឋធានី ក្នុងពេលដែលនឹងមានមហាបាតុកម្មកើតឡើង

ហ្សាការតាៈ ប៉ូលីសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងដាក់ពង្រាយប៉ូលីសប្រហែល ៨.៧០០នាក់ ដើម្បីត្រួតពិនិត្យចំពោះការធ្វើមហាបាតុកម្ម ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រស្អែក និងថ្ងៃទី០២ ខែធ្នូខាងមុខ នៅរដ្ឋធានី ហ្សាការតា។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ប៉ូលីសនឹងប្រុងប្រយ័ត្នឲ្យបានពេញលេញ និងត្រៀមខ្លួនសម្រាប់គម្រោងនៃការធ្វើមហាបាតុកម្មដ៏អាក្រក់នេះ។ មេបញ្ជាការកងពលតូចនៃប៉ូលីសជាតិឥណ្ឌូនេស៊ីលោក…

ចោរថ្លើមធំ មានតែម្នាក់ឯង ជិះម៉ូតូឆក់ទូរស័ព្ទ ចុងក្រោយប្រជាពលរដ្ឋវាយទក់សាច់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ថ្លើមធំដោយជិះតែម្នាក់ឯងសោះ ហ៊ានឆក់ទូរស័ព្ទម៉ាក ហ៊ួវ៉េ ពីអ្នកដំណើរជាស្រ្តីម្នាក់ ប៉ុន្តែមិនបានសម្រេច ចុងក្រោយត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះ នាំគ្នាចាប់ និងព្រួតវាយស្ទើរទក់សាច់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុច ស្ថានីយ៍ចាក់សាំង តូតាល់ ផ្លូវលេខ…

ប្រធានាធិបតីហ្វីលីពីន៖ ទិញកាំភ្លើងពីរុស្ស៊ី មួយដើម, រុស្ស៊ី Free ឲ្យមួយដើម ដោយឥតគិតថ្លៃ!

ម៉ានីលៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេស រុស្ស៊ីនឹងលក់កាំភ្លើងឲ្យហ្វីលីពីន ដោយនៅក្នុងកិច្ចព្រមព្រៀងនោះ គឺទិញមួយ ថែមជួនមួយដោយឥតគិតថ្លៃ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Rodrigo Duterte នៅក្នុងសន្និសីទសារព័ត៌មាន…

លោកអ៊ិត សុធា ព្រះរាជអាជ្ញាចុះយុទ្ធនាការទប់ស្កាត់លុបបំបាត់កុងត្រូលជជុះតែងក្រេបជញ្ជក់លុយកាក់ ក្នុងខេត្តកំពង់ធំ

កំពង់ធំៈ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានយកចិត្តទុកដាក់ មកលើការរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ខណៈពេលដែលដល់រដូវរំហើយ ពួកគាត់បានដឹកអុស ដឹកខ្យូង និងបង្គោលឈើបន្តិចបន្តួចដើម្បីដោះស្រាយជីវភាព តែត្រូវបានក្រុមជនខិលខូចមួយចំនួន បានអែបអាងខ្លួនជាស្ថាប័ន ផ្សេងៗដើម្បីជំរិតទារលុយកាក់ ទើបក្តីព្រួយបារម្ភណ៍ទាំងនេះ បានធ្វើឲ្យអភិបាលខេត្តចេញបញ្ជាឲ្យកងកម្លាំងសហការចុះប្រតិបត្តិការទប់ស្កាត់ជាបន្ទាន់ ។ ជាក់ស្តែងនៅយប់ថ្ងៃទី…

ទើបចេញពីពន្ធនាគារបាន ០៣ខែរឿងរក្សាទុកគ្រឿងញៀន ពេលនេះ មកជួញដូរគ្រឿងញៀន

កណ្តាលៈ បុរសជាជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធធនាគារ០១លើករួចទៅហើយក្នុងករណីរក្សាទុកនូវសារធាតុញៀន និងទើបត្រូវដោះលែងបានចំនួនតែ០៣ខែមិនទាន់បានស្រួលបួលផង ក៏បានបន្តសកម្មភាពជួញដូរគ្រឿងញៀនម្តង ហើយត្រូវបានសមត្ថកិច្ចស្រុកកោះធំធ្វើការបង្រ្កាប និងដកហូតវត្ថុតាងគ្រឿងញៀន០៧កញ្ចប់តូច។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ២ និង៤០នាទីរសៀល នៅចំណុច ភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ…

លុចស៊ីស ៤៧០ បុក និងកិន អ្នកជិះម៉ូតូ ០២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ នៅបាត់ដំបង

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមដងផ្លូវលេខ១តាមដងស្ទឹងសង្កែ ស្លាប់ម្នាក់ និងរងរបួសម្នាក់ នៅវេលាម៉ោងប្រមាណជា០៣ និង៤០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខហាងគុយទាវទូកផ្លូវលេខ១ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនរងគ្រោះដែលស្លាប់ឈ្មោះ បុល ភេទប្រុស អាយុ២៤ឆ្នាំរស់នៅម្តុំវត្តចដឹក ភូមិស្វាយធំ ឃុំអូរដំបង២…

នគរបាលស្រុកអង្គស្នួលចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនបាន០៣នាក់នៅផ្ទះសំណាក់មានលាភ

កណ្តាល: នគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរៈសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនបាន០៣នាក់នៅផ្ទះសំណាក់មានលាភ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់មានលាភ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកវរៈសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា…

អាចារ្យដើររៃអង្គាសប្រាក់ម្នាក់ បែកគំនិតចាប់រំលោភក្មេងស្រីអាយុ ១០ឆ្នាំ

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍នគរបាលឬស្សីកែវ បានឃាត់ខ្លួនអាចារ្យដើររៃអង្គាសប្រាក់ម្នាក់ ក្រោយផឹកស្រាស្រវឹង បានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភក្មេងស្រីអាយុ ១០ឆ្នាំ ហើយត្រូវប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់កុមារីរងគ្រោះ បាននាំគ្នាចាប់ព្រួតវាយទៅលើអាចារ្យនោះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលរបស់កុមារីរងគ្រោះ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងក្រុម១០ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។…