ការជ្រើសរើសជំនាញសិក្សា គឺជាការជ្រើសរើសមុខរបរនាពេលអនាគត
ស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ក្រោមអាកាសធាតុតំបន់ត្រូពិកក្តៅហើយសើម ប្រទេសមួយដែលស្ថិតនៅលើដែនដីដ៏អស្ចារ្យដែលមានប្រវត្តិសាស្ត្រដ៏ល្អផូរផង់ ពោរពេញដោយកវី បណ្ឌិត អ្នកប្រាជ្ញស្ទើរគ្រប់វិស័យ រាប់ចាប់តាំងពីផ្នែកស្ថាបត្យកម្ម និង អក្សរសាស្ត្រ ជាដើម។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ធនធានមនុស្សជាច្រើនបានបាត់បងជីវិត ក៏ប៉ុន្តែធនធានមនុស្សជំនាន់ថ្មីបានចាប់ផ្តើមកកើត និងកំពុងព្យាយាមកសាង ថែរក្សា និងអភិវឌ្ឍន៍ប្រទេសជាតិដ៏ល្អផូរផង់មួយនេះ តទៅអនាគតបន្តទៀត។ ទន្ទឹមនឹងភាពលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ទើរគ្រប់វិស័យនេះ បែរជាសិស្សានុសិស្សមួយភាគមិនមានគោលដៅច្បាស់លាស់និងមិនដឹងថាគួរជ្រើសរើសជំនាញអ្វីដើម្បីរួមចំណែកក្នុងអភិវឌ្ឍន៏ប្រទេសជាតិ ក៏ដូចជាជ្រើសរើសជំនាញនិងមុខរបរនាពេលអនាគតរបស់ខ្លួន។ ស្របពេលនេះ…