សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីផ្លោះរបងចូលយកកូនសោរចាក់ទ្វារលួចម៉ូតូអស់៣គ្រឿង…
ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធនឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោស(ផ្លោះរបងចូលយកកូនសោរចាក់បើកមេសោរទ្វាររបងចំហៀងផ្ទះជួល លួចយកម៉ូតូ០៣គ្រឿងម៉ាកសេ១២៥) នៅចំណុចក្នុងបរិវេណផ្ទះជួល ជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង…