ចោរអស់លក្ខណ៍ លួចចំទូរសព្ទសន្តិសុខ មានអីខ្នោះទាំង២នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចក្រោយពេលធ្វើសកម្មភាពលួចទូរសព្ទបានសម្រេចហើយតែម្ចាស់គេឃើញទាន់ក៏បានដេញតាមឃាត់បានទាំង២នាក់។ ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ជិតស្តុបត្រសក់ផ្អែម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុសន្តិសុខម្នាក់ដែរជាជនរងគ្រោះនោះយាមនៅមុខហាងមួយកន្លែងនៅជិតស្តុបត្រសក់ផ្អែមស្រាប់តែពេលរាងងងុយគេង គាត់ក៏បានដាក់សាកទូរសព្ទម៉ាកអាយហ្វូន៥ ពណ៌សមួយគ្រឿង នៅលើតុកន្លែងអង្គុយយាមនៅមុខហាងនោះហើយខ្លួនក៏បានដើរទៅក្រោយយកប៉ៅអ៊ីមកសម្រាកស្រាប់តែជនឆ្លាតឱកាស២នាក់ជិះកង់មកក្រវែលហើយម្នាក់ក៏បានអង្គុយចាំលើកង់ហើយម្នាក់ទៀតក៏បានដើរទៅលួចយកទូរសព្ទពីលើតុបានសម្រេចហើយក៏បានរត់ចេញមកវិញសន្តិសុខឃើញទាន់ក៏ដេញចាប់ឃាត់ខ្លួនបានទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ច រីឯទូរសព្ទរកមិនឃើញ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ យកទៅប៉ុស្តិ៍នគរបាលចតុមុខ…

កប់! រថយន្តស៊េរីទំនើប BMW ទើបនឹងទិញមិនទាន់មានស្លាកលេខផង ពន្លះបង្គោលភ្លើងថ្មខ្ទេចទៅមុខលែងរួច

ភ្នំពេញៈ បុរសម្នាក់បើករថយន្តស៊េរីទំនើប BMW 528 I មួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមនៅ តាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រុមហ៊ុន KANSIA PAINT តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែងនិងផ្លូវ១០៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា…

មិនគួរសោះ! បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន​ ជ្រុលទៅបុករបងថ្ម បណ្តាលស្លាប់មួយរំពេច

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿង បោះពួយយ៉ាងលឿន ខណៈមកដល់ផ្លូវកោងបត់មិនទាន់ក៏ជ្រុលចង្កូតទៅបុករបងថ្មដីឡូត៍ទុកចោលមួយកន្លែង បណ្តាលឲ្យអ្នកបើកបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះសំណាក់ស្រែលាភ តាមបណ្តោយផ្លូវ១៣២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ក់ អីហុង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨C…

ខណ្ឌសែនសុខ! អាជីវករលក់សាច់ជ្រូកម្នាក់ ត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូបានសម្រេច

ភ្នំពេញៈ នារីជាអាជីវករលក់សាច់ជ្រូកម្នាក់ ត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូបានសម្រេច ខណៈពេលជិះម៉ូតូទៅទិញសាច់ជ្រូក។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចខាងកើតសាលាមុំប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ស៊ី ណាត់ អាយុ២៥ឆ្នាំ ជាអាជីវករលក់សាច់ជ្រូក ស្នាក់នៅក្នុងបូរីមហាសែនសុខ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។…

សោភា ទេពី ចេញបទរ៉េបញាក់សាច់

ក្រោយទទួលជោគជ័យក្នុងបទចម្រៀងប្រភេទមនោសញ្ចេតនា និងបទញាក់ នាពេលកន្លងមក តារាចម្រៀងឡើងកូដគួរអោយកត់សម្គាល់ កញ្ញា សោភា ទេពី ដែលត្រូវគេស្គាល់ថាជាតារាអតីតបេក្ខភាពលេចធ្លោតាំងពីក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ បានការអះអាងថានាងមានផលិតកម្មមិនតិចនោះទេ ទាក់ទងអោយច្រៀងកុងត្រា។ យ៉ាងណាមិញ នាងនៅមិនទាន់សម្រេចចិត្តចងជើងខ្លួនឯងជាមួយនឹងផលិតកម្មណាមួយនៅឡើយទេ តែបើក្រឡេកទៅមើលបទចម្រៀងរបស់តារាស្រីរូបនេះវិញ គឺថាជាបទលូយៗដែលធ្វើអោយនាងចង់លោតជាតារាចម្រៀងមានទ្រនំច្រៀងឆ្ងាយណាស់ ជាពិសេសបទរ៉េបក្ដៅៗ ដែលនាងទើបតែបានចេញបង្ហោះ។ បទចម្រៀង«I…

យុវជនម្នាក់ ត្រូវគេប្រទះឃើញចងកស្លាប់ ម្តាយនិយាយថា កូនធ្លាប់និយាយប្រាប់គាត់ថា មានជំងឺ មើលមិនជា…

កណ្តាលៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយុវជនម្នាក់ ត្រូវគេប្រទះឃើញចងកស្លាប់ ម្តាយនិយាយថា កូនធ្លាប់និយាយប្រាប់គាត់ថា មានជំងឺ មើលមិនជា។ ហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់នេះ កើតឡើងនៅកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ស្រ៊ន-មូល ភេទប្រុស…

គ្រាន់តែShareម្នាក់មួយមិនខាតទេ ដើម្បីលើកទឹកចិត្តមន្ត្រីនគរបាលដែលជួបគ្រោះថ្នាក់ដោយសារដេញតាមចោរឆក់ នេះផង

ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី៣មា្នក់ ដេញតាមបង្ក្រាបចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ដួលបាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដូច្នេះសូមជួយShareផង ដើម្បីលើកទឹកចិត្តពួកគាត់ដែលខំប្រឹងបម្រើសង្គមជាតិ៕

ខណ្ឌសែនសុខ! អាជីវករលក់ត្រីម្នាក់ធ្លាក់ពីលើរ៉ឺម៉កបោកក្បាលរងរបួសធ្ងន់ ដោយសារក្រុមពួកដៃស្អិត

ភ្នំពេញៈ ស្ត្រីជាអាជីវករលក់ត្រីម្នាក់ត្រូវជនសង្ស័យ ម្នាក់ជិះម៉ូតូម៉ាកឌូក ធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យធ្លាក់ពីលើ រ៉ឺម៉ូតូ បោកក្បាលរងរបួសធ្ងន់ហើយ ជនជននោះបានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅមុខហាងលក់បាយមាន់សុខហុក តាមផ្លូវលេខ ១០១៩(ភ្នំពេញហាណូយ) ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ស្ត្រីរងគ្រោះ ត្រូវនគរបាលឲ្យដឹងថា ឈ្មោះ…

ទិដ្ឋភាព បេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡងនានា ក្នុង​ថ្ងៃដំបូង ដែលមានបញ្ហាសុខភាព

ភ្នំពេញៈ យោងតាមផេក ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងពី ករណី​សុខភាពបេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡង​ នារសៀល​ថ្ងៃ​ទី​០១ មានបញ្ហាសុខភាពអំឡុងពេល ប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងនោះ បេក្ខជនខ្លះ…

ក្រុមចោរប្រដាប់អាវុធ លួចម៉ូតូបានហើយ យកមកទុកក្នុងព្រៃ បំរ៉ុងយកចេញនគរបាលមកដល់ល្មម!

ភ្នំពេញៈ ជនស្ស័យមួយក្រុមដែលធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋហើយយកទៅលាក់ទុកក្នុងព្រៃមួយកន្លែង ខណៈដែលមានបំណងយកចេញវិញក៏ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍រាយការណ៍ទៅនគរបាលចុះលោមព័ទ្ធចាប់បានជនសង្ស័យចំនួន៣នាក់និងម៉ូតូ២គឿងផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមចោរប្រដាប់អាវុធខាងលើបានធ្វើសកម្មភាពកាច់សោ.កម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-5958 មួយគ្រឿងបានសម្រេចហើយបានជិះគេចខ្លួនចូលក្នុងព្រៃនិងលាក់ទុក។ លុះមកដល់វេលាកើតហេតុជនសង្ស័យទាំងនោះបានមកយកម៉ូតូបំណងយកចេញតែត្រូវបានប្រជាពលរដ្ឋប្រទះឃើញក៏រាយការណ៍ទៅនគរបាលភ្លាមនោះកម្លាំងប៉ុស្តិ៍កាកាបទី២សហការជាមួយកម្លាំងខណ្ឌបានចុះបង្ក្រាបជាក់ស្តែង។ ​ក្នុងការបង្ក្រាបនោះនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលស្ថិតក្នុងការសង្ស័យនៅឡើយនិងម៉ូតូដែលជនសង្ស័យជិះម៉ាកហុងដាឌ្រីមសង់​ស៊េរីឆ្នាំ២០១៤​ ពាក់ស្លាកលេខ…