ចិន គ្រោងចេញច្បាប់ត្រួតពិនិត្យ និងបិទមាតិកាអនឡាញណាមិនសង្គមនិយម

រដ្ឋាភិបាលចិន បានបង្កើនការត្រួតពិនិត្យរបស់ខ្លួនទៅលើភាពយន្ត ប្លុក និងគេហទំព័រអប់រំផ្សេងៗ កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយច្បាប់ថ្មី​ដែលចែងថា គេហទំព័រណាដែលមិនអនុលោមតាមតម្លៃស្នូលនៃសង្គមនិយម នឹងត្រូវបិទចោលជាកំហិត។ នេះបើយោងតាមសារព័ត៌មាន Reuters។ ទោះយ៉ាងណា វិធានការណ៍ផ្លូវច្បាប់ចុងក្រោយនេះ គឺផ្តោតជាពិសេសលើការបិទផ្ទប់មាតិកាវីដេអូទាក់ទងទៅ​នឹងភាពយន្តអាសអាភាស សាសនា និងព័ត៌មានណាដែលមានចារឹកជាអវិជ្ជមានក្បត់ជាមួយរដ្ឋាភិបាលមជ្ឈិមបក្សកម្មុយនិសចិនប៉ុណ្ណោះ។ កាលពីថ្ងៃសុក្រមុន អង្គភាព China Netcasting Services…

កាន់តែច្បាស់! Apple កំពុងតេស្តមុខងារស្កេនមុខ 3D សម្រាប់ជំនួស Touch ID ក្រាលក្រោមអេក្រង់

កាលពីថ្ងៃម្សិលមិញ ព័ត៌មានដែលថា Apple ប្រហែលត្រូវបង្ខំចិត្តបោះបង់បច្ចេក​វិទ្យាស្កេនក្រយៅដៃបំពាក់ខាងក្រោមស្រទាប់អេក្រង់របស់ទូរសព្ទ iPhone 8 ហើយ​ដាក់ជំនួសមកវិញនូវមុខងារស្កេនផ្ទៃមុខ 3D បានល្បីខ្ចរខ្ចាយពេញបណ្តាញព័ត៌មានអនឡាញ។ លុះមកដល់ថ្ងៃនេះ ស្រាប់តែប្រភពច្បាស់ការថ្មីមួយទៀតចេញពីក្រុមហ៊ុន Apple ផ្ទាល់ ដោយសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ក្រុមហ៊ុនផលិត iPhone កំពុងសាកល្បង​មុខងារស្កេនផ្ទៃមុខ 3D សម្រាប់…

Jaguar នឹងបញ្ចេញរថយន្តអគ្គិសនីប្រណិតដំបូងបង្អស់របស់ខ្លួន ប្រជែងជាមួយ Model X របស់ Tesla នៅឆ្នាំ ២០១៨

Jaguar គឺជាក្រុមហ៊ុនផលិតរថយន្តស៊េរីប្រណិតៗលំដាប់ខ្ពស់មួយរបស់អង់គ្លេស ដែលបានប្រកាសថាកំពុងត្រៀម​បញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ដើម្បីប្រជែងជាមួយរថយន្តស៊េរី Model X របស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla នៅក្នុងឆ្នាំ ២០១៨ ខាងមុខ។ រថយន្តដើរដោយថាមពលអាគុយប្រភេទប្រាំកៅអីដំបូងបង្អស់មិនធ្លាប់មានរបស់ក្រុមហ៊ុននោះ នឹងផលិតចេញដោយយកលំនាំតាម​រចនាបទរថយន្តអគ្គិសនី I-PACE ដែលបានតាំងបង្ហាញនៅឯពិព័រណ៍ Motor Show នាទីក្រុងហ្សឺណែវកាល​ពីខែមិនា។ Jaguar I-PACE…

វិញ្ញាសាប្រលងបាក់ឌុបគ្រប់មុខវិជ្ជាក្នុងដៃ ចាំអង្កាលទៀត!

Khmer Bac II ឬវិញ្ញាសាបាក់ឌុប គឺជាប្រភេទកម្មវិធីអប់រំមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការសិក្សា និងហ្វឹកហាត់របស់សិស្សានុសិស្សដែលកំពុងត្រៀមប្រឡងបាក់ឌុបឆាប់ៗខាងមុខនេះ។ កម្មវិធីដែលអាចទាញយកទៅប្រើប្រាស់ដោយសេរីនេះ ប្រមូលផ្តុំដោយសំណៅវិញ្ញា​សាប្រលងបាក់ឌុបគ្រប់មុខវិជ្ជាពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦ និងប្រើពេលជាងពីរ​ខែដើម្បីប្រមែប្រមូល និងចងក្រងបង្កើតវាឡើង។ ក្នុងនោះវាមានដូចជា វិញ្ញា​សាភាសាខ្មែរ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា…

iPhone 8 គ្មានឡើយ Touch ID ក្រោមអេក្រង់ តែមានបច្ចេកវិទ្យាថ្មីមកជំនួស: របាយការណ៍ថ្មី

កំពូលទូរសព្ទដៃ iPhone 8 ដែលគេជឿថា នឹងមកដល់ឆាប់ៗខាងមុខ ប្រហែលជាពុំមានបន្ទះស្កេនក្រយៅដៃ ឬ Touch ID បំពាក់ក្រោមអេក្រង់ សម្រាប់ដោះ​សោចូលទៅកាន់កម្មវិធីទូរសព្ទ ដូចព័ត៌មានចចាមអារ៉ាមលើកឡើងកន្លងមកនោះទេ ប៉ុន្តែ វានឹងជំនួសមកវិញដោយបច្ចេកវិទ្យាស្កេនមុខ 3D ដ៏អស្ចារ្យថ្មីមួយ។ អំណះអំណាងនេះ ត្រូវបានលើកឡើងក្នុងរបាយការណ៍ចុងក្រោយបង្អស់មួយរបស់ លោក Ming-Chi…

Google Pixel 2 XL រចនាបទគំរូថ្មី! អាចនឹងធ្វើឱ្យលោកអ្នកបំភ្លេច iPhone

រហូតមកទល់ពេលនេះ​ ក្រុមហ៊ុន Google ពុំទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់ការបង្ហាញវត្តមានទូរសព្ទ Pixel 2 XL នៅឡើយទេ។ យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក ទូរសព្ទដែលបំពាក់សមត្ថភាពកាមេរ៉ាកម្រិតខ្ពស់ស៉ីដាច់គេស៊េរីបន្ទាប់មួយនេះ ត្រូវគេអះអាងថានឹងសហការផលិតជាមួយក្រុមហ៊ុន HTC និង LG ម្លោះហើយទើបរចនាបទថ្មីរបស់វា នឹងខុសប្លែកពីម៉ូឌែលមុន។ ដោយផ្អែកតាមលក្ខណៈសម្បត្តិបែកធ្លាយចុងក្រោយបំផុត​ ម្ចាស់គណនីបណ្តាញវីដេអូ YouTube ដ៏ល្បីល្បាញមួយឈ្មោះ…

ក្រុមហ៊ុន Tesla នឹងប្រគល់រថយន្តអគ្គិសនីស៊េរីថ្មីដល់អតិថិជន ៣០ នាក់ដំបូង នៅចុងខែកក្កដា នេះហើយ!

ក្រុមហ៊ុន Tesla តាមរយៈលោក Elon Musk បានប្រកាសតាមទំព័រ Twitter ផ្លូវការរបស់ខ្លួនថា អតិថិជនដែលបានកម្ម៉ង់ទិញរថយន្ត Tesla Model 3 ចំនួន ៣០ នាក់ដំបូង នឹងទទួលបានទំនិញរបស់ខ្លួននៅថ្ងៃទី ២៨ កក្កដា​ ខាងមុខនេះហើយ។ ថៅកែក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនី…

Samsung កំពុងបោះទុន ២១$ ពាន់លានសង់រោងចក្រពីរសម្រាប់ iPhone បន្ទាប់

បើទោះបីជាក្រុមហ៊ុន Samsung និង Apple បានដឹកដៃគ្នាឡើងតុលាការជាច្រើនលើកច្រើនសារទៅហើយក្តី ពាក់ព័ន្ធទៅនឹងរឿងក្តីក្តាំងប៉ាតង់ យ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េ ទទួលស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកដោយដៃពីរដៃបីដដែល ក្នុងនាមជាមួយម៉ូយ។ យោងតាមរបាយការណ៍ថ្មីមួយចុះផ្សាយនៅថ្ងៃសៅរ៍សប្តាហ៍មុនបានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងបោះទុន ២១ ពាន់លានដុល្លារ ដើម្បីសង់រោងចក្រចំនួនពីរទុកផលិតអេក្រង់ OLED ដែលគេសន្និដ្ឋានថា សម្រាប់ទូរសព្ទ…

Sony នឹងបញ្ចេញអាវុធថ្មីដ៏អស្ចារ្យនៅចុងខែសីហានេះ?

យោងតាមប្រភពព័ត៌មានបង្ហោះផ្សាយនៅលើបណ្តាញសង្គម Weibo របស់ចិនមួយបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិច Sony នឹងប្រកាសចេញអាវុធថ្មីដ៏ទំនើបអស្ចារ្យរបស់ខ្លួន ដោយបំពាក់មកជាមួយអេក្រង់គ្មានស៊ុមយ៉ាងពិតប្រាកដ នៅក្នុងព្រឹត្តិការណ៍មួយដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ៣១ សីហាខាងមុខ ពោលគឺ មួយថ្ងៃមុនពិព័រណ៍ IFA ឆ្នាំ ២០១៧ នាទីក្រុងប៊ែកឡាំង។ ព័ត៌មានបែកធ្លាយថ្មីនេះ គឺស៊ីចង្វាក់គ្នាទៅនឹងការប្រកាសមួយដែលបានធ្វើឡើងកាលពីដើមខែនេះ ដោយក្រុមហ៊ុនផលិតអេក្រង់របស់ជប៉ុន Japan…

Samsung កំពុងអភិវឌ្ឍថ្មទូរសព្ទប្រភេទថ្មី សម្រាប់ Galaxy ថ្ងៃអនាគត: របាយការណ៍ថ្មី

យោងតាមរបាយការណ៍ថ្មីមួយចុះផ្សាយនៅថ្ងៃម្សិលមិញបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងអភិវឌ្ឍថ្មទូរសព្ទប្រភេទថ្មី Solid State ដែលវាអាចកាន់ភ្លើង និងអាចបន្តអាយុកាលបានយូរអង្វែងជាងថ្មីប្រភេទលីចូមបច្ចុប្បន្ន។ ថ្មីប្រភេទថ្មីនោះ ប្រើប្រាស់នូវសារធាតុផ្ទុកថាមពលចរន្តអគ្គិសនីរឹងម្យ៉ាង ដែលកំពុងត្រូវបានស្រាវជ្រាវឡើងដោយក្រុមហ៊ុនរ៉ែ និងថាមពល​ Samsung SDI ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Samsung មានឯកទេសខាងផលិតថ្មសម្រាប់ផលិតផលគ្រឿងអេឡិចត្រូនិច។ ប្រធានផ្នែកមួយរូបរបស់ក្រុមហ៊ុនបាននិយាយថា ថ្ម Solid…