​ក្រដាសប្រាក់​ប្រ​ភេ​ទ​ ​១​០​០​០​០​រៀ​ល​គំ​រូ​ថ្មី​

ដើ​ម្បី​ចូ​​​លរួ​ម​អ​ប​អ​​រ​សា​ទ​រ​ក្នុ​ង​ឱ​កា​ស​ព្រះ​រា​ជ​ពិ​ធី​បុ​ណ្យ​ច​ម្រើ​ន​ព្រះ​ជ​ន្ម​ ​ព្រះ​ក​រុ​ណាព្រះ​បា​​ទ​ ​ស​ម្តេ​ច​ព្រះ​ប​រ​ម​នា​​ថ​ ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​នី​​ ​ព្រះ​ម​ហា​ក្ស​ត្រ​នៃ​ព្រះ​រា​​ជា​ណាចក្រ​ក​ម្ពុ​ជា​ ​​ចា​ប់​ពី​ថ្ងៃ​ទី​១​៣​ ​ដ​ល់​ថ្ងៃ​ទី​១​៥​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​១​៥​ ​រា​ជ​រ​ដ្ឋា​​ភិ​បា​ល​បា​ន​អ​នុ​ញ្ញា​ត​ឲ្យ​ចេ​ញ​ផ្សា​យ​ធ្វើ​ច​រា​ច​រ​​និ​ង​ប្រើ​ប្រា​ស់​ ​ក្នុ​ង​ទូ​ទាំ​ង​ព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​នូ​វ​ធ​​ន​ប​ត្រ​ប្រ​ភេ​ទ​ ​១​០​០​០​០​រៀ​ល​គំ​រូ​ថ្មី​។​

លោក​សៅ វណ្ណី ព្រលែង​ឲ្យ​ឈ្មួញ​អា​ឈើ​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​មិន​ខ្វល់​ពី​សម្បត្តិ​រដ្ឋ

​កំពង់ធំ​៖ រថយន្ត​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​បន្តកន្ទុយ​គ្នា​ដូច​គោ​ហ្វូង លោក​សៅ​វណ្ណី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​មិន​ខ្ចី​បង្ក្រាប បណ្តែតបណ្តោយ​ឲ្យមាន​កា​រ កាប់ អា រុក​រាន្ទ​ព្រៃ​ឡង់ដែ​លជាព្រៃ​របស់​រដ្ឋ ព្រៃ​សម្បត្តិ​ក្នុង​របស់​ជាតិ អា​ឈើ​យកមក​លក់​ដោយ​គ្មាន​ការ​ខ្លាចញញើត​បន្តិច​ឡើយ ជា​ហេតុ​ធ្វើឲ្យ​មហាជន​ទូទៅ ស្ងើចសរសើរ​ទៅលើ​លោក សៅ វណ្ណី​ថា មក​កាន់​តំណែង​ជា​នាយ​ផ្នែក​នេះ មិនមែន​មក​ការពារ​ទប់ស្កាត់ អភិរក្ស​ព្រៃឈើ​នោះទេ គឺ​មក​បើកភ្លើង​ខៀវ ឲ្យ​ឈ្មួញ​កាប់​អា​ឈើ​បំផ្លាញ​សម្បត្តិ​ជាតិ​ទៅ​វិញ​។ ជាក់ស្តែង​នៅ​ថ្ងៃទី ៦…

បង​ទុំ អូន​ទាវ ២០១៥ កម្សត់​ក៏​កម្សត់ កំប្លែង ក៏​កំប្លែង (​មាន​វីដេអូ​)

​ភ្នំពេញ​៖​រឿង​បែប​កំប្លែង និង​កម្សត់ របស់​ផលិតកម្ម Rock ដែល​ជា​វណ្ណ​កម្ម​ថ្មី ក្រោម​ចំណងជើង​ថា “​បង​ទុំ អូន​ទាវ ២០១៥” កំពុងតែ​ធ្វើឲ្យ​ទស្សនិកជន រងចាំ​ទស្សនា​អន្ទះអន្ទែង ក្រោយ​ពី​ចេញ​ជា Trailer ។​ ​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក របស់​ផលិតកម្ម Rock បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ៖​រឿង​នេះ​បាន​ចេញ​ជា Trailer…

មន្ត្រី​គយ​ច​ល័ត​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់​ទៅ​តុលាការ​ពាក់​ពន្ធ​និង​ករណី​ជំនួញ​ឈើ​ខុសច្បាប់​ចូល​ទៅ​ប្រទេស​វៀតណាម

​​ក្រចេះ​៖ ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ត្រូវបាន​មន្ត្រី​គយ​ចល័ត​និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​០៥​ខែ​ឧសភា ពាក់​ព​ន្ឋ័​និង​ករណី​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ចេញពី​ស្រុក​ស្នួល​ចូល​ទៅ​ប្រទេស​វៀតណាម​កាលពី​ពេល​កន្លងទៅ ។​បុរស​ជា​ជនជាតិ​វៀតណាម ចំនួន​៣​នាក់​នេះ​ក្នុងនោះ​មាន​ព្រូ​និង​អ្នកបើករ​រថយន្ត​កូរ៉េ គឺ​ត្រូវ​ក្រុម​គយ​ចល័ត​ធ្វើការ​ចាប់​បង្ក្រាប​បាន​កា​លពី​យប់​ថ្ងៃ​ទី​២ ខែ ឧសភា នៅ​ចំនុច​គី​ឡូ មែត្រ​លេខ​១២៩ ក្នុង​ភូមិ​សាស្ត្រ៏ ឃុំ​កា​បី ស្រុក​ស្នួល ពាក់​ព​ន្ឋ័ ជំនួញ​ការនាំ​ឈើ​ខុសច្បាប់ ដឹក​ចេញពី​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​ស្នួល​ក្នុង​គោលដៅ​នាំ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​(​ងាំ​០៦) ។ ជាមួយនិង​ការចាប់​បង្ក្រាប​របស់​ក្រុម​មន្ត្រី​គយ​ចល័ត…

ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​សម្រុក​ដឹកជញ្ជូន​ឈើ​យ៉ាង​អាណាធិបតេយ្យ​ទៅ​លក់​នៅ​ប្រទេស​វៀ​ណាម តាម​ច្រករបៀង​ព្រំដែន

​ខេត្ត​រតនគិរី​៖ ស្រុក​អណ្តូង​មាស ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​មិន​ស្របច្បាប់ ការធ្វើ​អាជីវកម្ម​ដោយ​ពុំ​ស្របច្បាប់​នោះ​មាន​រយៈពេល​ច្រើន​ខែ​កន្លង​មក​ហើយ តែ​សមត្ថកិច្ច​នៅក្នុង​តំបន់​នោះ​មិន​បាន​ទប់ស្កាត់​នោះទេ​។ រហូតមកដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៥ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​ទៅ​បង្ក្រាប​បាន​រថយន្ត​កែច្នៃ​មួយ​គ្រឿង​ដែល​ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ត​រួច​ប្រគល់អោយ​ទៅ​មេព្រៃ​ខេត្ត​ដើម្បី​ចាត់​វិធា​ការ​បន្ត​ទៅ​តាម​ច្បាប់​។ តាម​ប្រភព​បាន​អោយដឹងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ដែល​មិន​ស្រប​ច្បាប់​នេះ​យ៉ាង​គគ្រឹគ​គ្រេង​តាម​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​និង​រថយន្ត​កែច្នៃ​ដើម្បី​យកទៅលក់​អោយ​វៀតណាម​តាម​ច្រករបៀង​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ដោយ​អាណាធិបតេយ្យ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​ប្រងើយ​មិនមាន​វិធានការទ​ប់ស្កា​ត់​បង្ក្រាប​ឡើយ​។ ប្រភព​បន្ត​បានឲ្យដឹង​ថា​ការ​បង្ក្រាប​បទល្មើស​ឈើប្រណិត​សមត្ថកិច្ច​នៅ​ទីនោះ​ហាក់បីដូច​មិនឃើញ ឫ​ក៏​ធ្វើ​មិនដឹង​សង្ស័យ​ពួកគេ​កំពុងតែងឹត​ភ្នែក​ដោយសារ​តែ​កញ្ចប់​លួង​ចិត្ត​ពី​ឈ្មួញ​ទាំងអស់​នោះ​ហើយ ទើប​មើល​អ្វី​មិន​ឃើញ​បែប​នេះ​។ ពួក​ក្រុម​ឈ្មួញ​រកស៊ី​ជំនួញ​ឈើប្រណិត​ខុស​ច្បាប់​ទាំងអស់​នោះ​កាន់តែ​បានដៃ…

របៀប​ឆា​ខ្ញី​ឲ្យ​ឆ្ងាញ់ ផ្គាប់ចិត្ត​ស្វាមី

​ស្ត្រី​មេផ្ទះ​ពិត​ណាស់​រវល់​បំផុត​គឺ រក​នឹក​រឿង​ធ្វើ​ម្ហូប ផ្គាប់ចិត្ត​គ្រួសារ ថា​នឹង​រក​ម្ហូប​អ្វី​មក​ធ្វើ​នៅថ្ងៃនេះ ធ្វើ​ទៅ​ឆ្ងាញ់​អត់ ! បើ​ចេះ​ស្ទើរ​យ៉ាងនេះ កុំ​ភ័យ​អី អាន​ការណែនាំ​ធ្វើ​មុខម្ហូប​ឆា​ខ្ញី​ឲ្យ​ឆ្ញាញ់​ដូចខាងក្រោម​នេះ នឹង​ជួយ​ជា​ដំណោះស្រាយ​កង្វះ​បច្ចេកទេស​ក្នុង​ផ្ទះបាយ ។​ ​របៀប​ទី​១៖ – ខ្ញី​ដែល​ហាន​រួច​ត្រូវ​ច្របាច់​អំបិល ហើយ​លាង​ទឹក​ឲ្យ​ស្អាត​ – ដាក់​ខ្ទះ​ឲ្យ​ក្កៅ​ល្អ ហើយ​ចាក់​ប្រេងឆា​បន្តិច បន្ទាប់​មក​ចាក់​ខ្ញី​ចូល​មុនគេ​ –…

ឈិន ឡុង ត្រូវបាន​សិង្ហ​បុរី តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រឆាំង​គ្រឿងញៀន​

​កំពូល​តារា​សម្ដែង​ក្បាច់គុន​ចិន លោក ឈិន ឡុង (Jackie Chan) ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រឆាំង​គ្រឿងញៀន ខណៈ​ដែល​កូនប្រុស​ទោល​របស់​តារា​សម្ដែង​រូបនេះ ទើបតែ​ចេញពី​គុក ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​។ បើ​យោង​តាម​ការចុះផ្សាយ​របស់ Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ ២០១៥​។​ ​មន្ត្រី​ក្រសួង​ការបរទេស​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា…

ច​ម្រៀ​ង​​​លា​​​​ស​ង្សា​រ​ ​ពី​ ​J​im​m​y​ ​K​i​s​s​ ​ពិ​​ត​​ជា​ក​ម្ស​ត់​ ​និ​ង​អ​ន្ល​​ង់​អ​ន្លោ​ច​​ ​​​​សម្រា​​ប់អ្ន​​ក​មា​នស្នេ​ហា​​​

ភ្នំពេញ​៖ លោក សារុន កល្យាណ ហៅ Jimmy Kiss ដែល​​ជាម្ចាស់បទ Baby I’m Sorry បានបញ្ចេញបទថ្មីមួយទៀតហើយ ដែលជាបទ​ស្នាដៃកូនខ្មែរ ស្តាប់ហើយ អន្លង់អន្លោច ចង់ស្រក់ទឹកភ្នែក ​ជាមួយនឹងបទ “ចម្រៀង​លាសង្សារ” ។ បទនេះដែរ​កំពុងតែទទួលបានការគាំទ្របំផុតនៅលើបណ្តាញ​សង្គមហ្វេសប៊ុក…

បទ​ថ្មី​”​លួច​ស្នេហ៍​ព្រះ​នាង​តូច​” ជា​ស្នាដៃ​កូន​ខ្មែរ​ពី​ផលិតកម្ម BKS ចេញ​ជា MV ហើយ (​មាន​វីដេអូ​)

​ភ្នំពេញ​៖ ដូច​អ្វី​ដែល​យើង​បានដឹង​កន្លងមកហើយ​ថា ផលិតកម្ម BKS ជា​ផលិតកម្ម​មួយ ដែល​ប្រកាស​អំពី​គោលការណ៍​របស់​ខ្លួន ដាច់ខាត​មិន​ចម្លង​បទ​ពី​បរទេស ហើយ​រាល់​បទ​នៅក្នុង BKS បើ​មិន​ចេញ​ពី​ស្នាដៃ​កូន​ខ្មែរ ទេ ខ្លួន​ក៏​មិន​ចេញ​ទៅ​កាន់​ទីផ្សារ​នោះដែរ ។​ ​ដូច​អ្វី​ដែល​អះអាង​ខាងលើ​ប្រាកដ​មែន ដោយ​នៅ​ថ្ងៃ​ទី ៦ ខែ ឧសភា ផលិតកម្ម BKS…

បទ​ថ្មី​របស់ Paquiao និយាយ​អំពី​អាជីព​ប្រដាល់​ដើម្បី​ប្រជាជន​ខ្លួន​

​មុន​ការប្រកួត​របស់ Many Paquiao ១០ ថ្ងៃ ទំព័រ Trboxing បាន​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ អាប់​ឡូត​ចូល​ទំព័រ យូ​ធូប​របស់ខ្លួន ក្រោម​ចំណងជើង​ថា “lalaban ako para sayo” ឬ ” I will fight…