A L T R O Z   N E W S

យុវជនពីរក្រុមដេញកាប់ចាក់គ្នាចុងក្រោយស្លាប់យុវជនម្នាក់

ភ្នំពេញៈ យុវជនពីរក្រុមបានដេញកាប់ចាក់គ្នាបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ថ្ងៃសៅរ៍...

រថយន្តRANGE ROVERពន្លះក្បាលនាគចែកផ្លូវបាក់២កង់រថយន្តក្រឡាប់ផ្ងារជើងឆ្លងចរន្តឆេះមានផ្សែងហ៊ុយទ្រលោម

ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយនារីស្រស់ស្អាតម្នាក់បើករថយន្តទំនើបមួយគ្រឿងក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកបោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរងការខូចខាតបាក់ដល់ទៅ២កង់រថយន្តក្រឡាប់ផ្ងាជើងទ្រមេឃតែសំណាងល្អរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំណុចមុខមន្ទីរពេទ្យលោកសង្ឍក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតរថយន្តបង្កម៉ាកRANGE ROVERពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BD 8268បើកដោយបុរសម្នាក់រួមដំណើរនិងនារីស្រស់ស្អាតម្នាក់ទៀតក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនក្នុងសភាពស្រវឹងស្រាខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងទំហឹងបណ្ដាលបាក់២កង់រថយន្តបង្កក្រឡាប់ផ្ងាជើងឡើងលើខណៈពេលនោះរថយន្តបានឆ្លងចរន្តឆេះមានផ្សែងហ៊ុយទ្រលោមត្រូវប្រជាពរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រើនបំពងទើបរលត់ទៅវិញរួចកនាំគ្នាជួយគាស់ទ្វារថយន្តយកបុរសម្នាក់ដែលជាអ្នកបើកបរព្រមទាំងនារីរូបនោះចេញពីរថយន្តភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញក្រុងមកវាស់វែងស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់៕

មានមនុស្សធ្លាក់ពីលើអគារជាន់ទី១រងរបួសធ្ងន់នៅខណ្ឌ៧មករា

ភ្នំពេញៈ តាមព័ត៌មានបឋមឲ្យដឹងថានៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៩តាមបណ្តោយផ្លូវ១៦៤ក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករារជធានីភ្នំពេញមានបុរសម្នាក់ឈ្មោះរតនាហៅជាអាយុ៣១បានធ្លាក់ពីលើអគារជាន់ទី១បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ព័ត៌មានលំអិតPost Newsនិងផ្សាយនៅពេលក្រោយ។

រថយន្តលុចស៊ីសRX300បុកម៉ូតូសង់កូរ៉េបណ្ដាលឲ្យបុរសពីរនាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញៈ បុរសពីរនាក់បានស្លាប់បាត់បង់ជីវិតរណូករណែលពេលផ្លូវបន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នាត្រូវរថយន្តលុចស៊ីសមួយគ្រឿងជិះដោយប្រុសស្រីពីរនាក់បោះពួយយ៉ាងលឿនបុកចំពេញទំហឹងប៉ើងប្រមាណជាង២០ម៉ែត្ររថយន្តបង្ករបោកនិងបង្គោលភ្លើងរងការខូចខាតទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៣១ខែសីហាឆ្នំា២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខបន្ទាយកងរាជអាវុធហត្ថក្នុងសង្កាត់កំបូលខណ្ឌកំបូល។ សពជនរងគ្រោះទាំងពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីសRX300ពណ៌សពាក់ស្លាកលេខភ្នំពេញ2AR 4230ជិះដោយប្រុសស្រីពីរនាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតល្បឿនលឿនដូចហោះខណៈ មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងចូលចំណីផ្លូវជ្រុលទៅបុកម៉ូតូសង់កូរ៉េពណ៌ក្រហមមិនមានស្លាកលេខជិះដោយបុរសពីរនាក់ក្នុងបញ្ច្រាសទិសគ្នាពីកើតទៅលិចពេញទំហឹងប៉ើងប្រមាណ២០ម៉ែត្របណ្ដាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗនៅនិងកន្លែងហើយរថយន្តបង្កមិនទាន់ល្បឿនបានបោកនិងបង្គោលភ្លើងវិលមួយជុំរងការខូចខាតយ៉ាងដំណំ។ក្រោយហេតុម្ចាស់រថយន្តទាំងពីរបានឡើងរថយន្តមួយគ្រឿងជិះទៅបាត់។ ក្រោយមកសមត្ថកិច្ចមូលបានចុះមកដល់ចំណុចកើតហេតុទាក់ទងជំនាញវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចវាស់វែងរួចប្រគល់រថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលសពធ្វើបុណ្យតាមប្រពៃណី៕

ក្រសួងធនធានទឹកនិង​​​​ឩតុនិយម

វិវឌ្ឍភាពនៃការការពារ ច្រាំងទន្លេ មេគង្គ ...

បេក្ខជន បេក្ខនារី ដែលពុំមានលទ្ឋភាពធ្វើដំណើរ ស្នាក់នៅនិងហូបចុក សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩នេះត្រូវបានជួយដោះស្រាយពីរដ្ឋបាលខេត្តសៀមរាប

សៀរាបៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាបឲ្យដឹងថាកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាការងារ...

រថយន្តកូរ៉េដឹកទឹកកកបោះពួយយ៉ាងលឿនក្រឡាប់ផ្ងារជើងរងរបួសបួសធ្ងន់២នាក់

ភ្នំពេញៈ រថយន្តកូរ៉េដឹកទឹកកកបោះពួយយ៉ាងលឿន វ៉ាក់រថយន្តមួយគ្រឿងជាន់ហ្វ្រាំង គេចរ៉េចង្កូតធ្លាក់ផ្លូវចូលបឹងទំនប់កប់ស្រូវ...

ចាប់ខ្លួនជនសង្ស័យជនជាតិចិនជាអ្នកទេសចរណ៍ម្នាក់និងម្សៅពណ៌សសង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់

ព្រះសីហនុៈ នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ពាក់ព័ន្ធអំពើជួញដូរចែកចាយគ្រឿងញៀន...

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើលំនៅដ្ឋាននិងប៉ុនប៉ងរំលោភសេពសន្ថវៈ

បន្ទាយមានជ័យៈ វេលាម៉ោងប្រមាណ ១៤ និង...

Update៖ នៅតែមួយថ្ងៃទៀតទេស្រាប់តែគាត់ជួបរឿងនឹកស្មានមិនដល់!

ភ្នំពេញៈ គួរឱ្យអាសូរ ណាស់យុវតី ដែលជាបេក្ខជន...