ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ង់ ចាន់កញ្ញា ធ្លាក់ចេញពី Cambodia Idol ទាំងមហាជនក្ដុកក្ដួល

ក្នុងចំណោមបេក្ខជនបេក្ខនារីទាំង៦រូប ដែលឡើងប្រកួតប្រជែង កាលពីយប់ថ្ងៃទី១១ធ្នូ បេក្ខនារី ម៉ង់ ចាន់កញ្ញា ដែលមានឈ្មោះដើមថាកែវ កាន់ហា និងជាម្ចាស់ពាន Super Star របស់ទូរទស្សន៍អប្សរា មិនត្រូវបានគេជឿថាធ្លាក់ចេញពីកម្មវិធី Cambodia Idol នោះទេ។ អ៊ីចឹង ទើបគេឃើញនៅលើហ្វេសប៊ុក មានការបង្ហោះពីការក្ដុកក្ដួលចិត្តយ៉ាងខ្លាំង សោកស្ដាយចំពោះឱកាសកាន់ពានរបស់នាង។

នៅលើហ្វេសប៊ុក មានការលើកឡើងជាច្រើនថា នាងជាបេក្ខនារីដែលមានសំលេងល្អ និងមានទេពកោសល្យ ហេតុអ្វីធ្លាក់ចេញលឿនយ៉ាងនេះ។ យ៉ាងណាមិញ អ្វីៗគឺកើតចេញពីសំឡេងបោះឆ្នោតប៉ុណ្ណោះ។ សូម្បីតែគណកម្មការ និងលោកជា វិបុល ក៍បានប្រកាសថា គឺជាការសោកស្ដាយ និងមិនចង់ជឿ ដែលនាងត្រូវធ្លាក់មុនគេ ក្នុងចំណោម៦នាក់ កាលពីយប់មិញនោះដែរ។

កម្មាការទាំងបួនរូប នៅតែសរសេរពីទេពកោសល្យនិងការវិវត្តន៍របស់នាង។ ម្ល៉ោះហើយការបញ្ចប់សមត្ថភាពរបស់នាង តាមរយ:សំឡេងសារនេះ បានធ្វើឲ្យអារម្មណ៍អ្នកមើលអ្នកគាំទ្រ នាងនិងគណ:កម្មាការមានការសោកស្តាយ មិនគួរណាត្រូវទៅជាបែបនេះ ស្របពេលគេមើលឃើញថា ក្នុងចំណោមអ្នកជាប់ទៅវគ្គបន្តទៀត មានម្នាក់មើលទៅខ្វះចន្លោះជាងគេ ច្រៀងបាន តែសំឡេងខ្វះភាពបន់បែន។ ពីធីករនិយាយថា ការបោះឆ្នោតដោយផ្អែកលើការអាណិត គឺជាអ្វីដែលធ្វើឲ្យអ្នកមានសមត្ថភាព ពិតប្រាកដធ្លាក់ចេញពីកម្មវិធីនេះ។ លោកទទូចឲ្យអ្នកបោះឆ្នោត ធ្វើការវែកញែកឲ្យច្បាស់លាស់ រវាងសមត្ថភាព និងប្រវត្តកម្សត់ ។

មតិយោបល់