អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា អតិថិជនទាំងអស់ដែលបានទិញផលិតផលដំឡូងបំពងជាច្រើនប្រភេទដូចខាងក្រោម ចូរកុំទទួលទាន ឬអាចបោះចោល ព្រោះមានឆ្លងបាក់តេរី នៅក្នុងផលិតផលនោះ។
ក្រុមហ៊ុន Old Dutch Foods Inc នៅសហរដ្ឋអាមេរិក បានសម្រេចប្រមូលមកវិញនូវផលិតផលដំឡូងបំពង មួយចំនួន ដែលមានចម្លងចូលបាក់តេរី (បង្កជាជម្ងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន) ដោយសារតែប្រើគ្រឿងផ្សំទឹកដោះគោផ្គត់ផ្គង់ដោយក្រុមហ៊ុន Valley Milk Products LLC។
ដូច្នេះ ដើម្បីការពារដល់សុវត្ថិភាពរបស់អស់លោកអ្នក សូមប្រុងប្រយ័ត្នជាមួយផលិតផលដំឡូងបំពង ដែលមានអត្តសញ្ញាណដូចខាងក្រោម៖
មតិយោបល់