The Gateway គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ ស្ថិតនៅតំបន់ទួលគោក ដែលវិនិយោគដោយក្រុមហ៊ុន TACC (C.R) Ltd.។ នេះបើយោងតាមគេហទំព័រ The Gateway@Cambodia។
មជ្ឈមណ្ឌល The Gateway ស្ថិតនៅតំបន់ទួលគោក ដែលមានទីតាំងនៅជិតកន្លែងសំខាន់ៗដូចជា ក្រសួងការពារជាតិ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សាលារៀន សាកលវិទ្យាល័យជាច្រើនទៀត និងជាអគារលំនៅដ្ឋាន ហាងទំនិញ និងការិយាល័យជាតិ និងអន្តរជាតិ។
គម្រោងនេះផងដែរ នឹងសាងសង់អគារការិយាល័យចំនួន ២៩៩យូនីត និងអគារស្នាក់នៅចំនួន ៥៧២
យូនីត ដោយអគារការិយាល័យ ១យូនីត មានទំហំចាប់ពី ៤៤ ទៅ ១០៧ម៉ែត្រការ៉េ ខណៈដែលអគារស្នាក់ ១យូនីតមានទំហំ ៥២ម៉ែត្រការ៉េ និង ១១០ម៉ែត្រការ៉េ និងតម្លៃក្នុងមួយយូនីត មានមួយបន្ទប់គេងចាប់ ១៣០,០០០ដុល្លារអាមេរិកឡើងទៅ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០១៩៕

មតិយោបល់