Post News Media ព័ត៌មានបច្ចេកវិទ្យា RoofBot ជាហ្គ...

RoofBot ជាហ្គេមលេខ ១ ប្រចាំសប្តាហ៍នៅ AppStore បើមិនបានលេងប្រាកដជាស្តាយ

កាលពីថ្ងៃព្រហស្បត្តិម្សិលមិញក្រុមហ៊ុន Apple បានប្រកាសកម្មវិធីហ្គេមល្អលេងជាងគេមួយប្រចាំសប្តាហ៍នៅលើហាងកម្មវិធី AppStore មានឈ្មោះថា RoofbotRoofbot ជាហ្គេមមួយដែលមានការតុបតែងរចនាបែប 2D ស្អាតគួរឲ្យចង់មើល និងចង់លេង ហើយឥឡូវនេះវាកំពុងតែដាក់ឲ្យដោនឡូដឥតគិតថ្លៃទាំងចំពោះទូរស័ព្ទដៃ និងថេប្លេតគាំទ្រលើប្រព័ន្ធ iOS និង Android។

ការលេងហ្គេមមួយនេះ ប្រិយមិត្តនឹងទទួលបានភារ:កិច្ចមួយដែលកម្មវិធីហ្គេមតម្រូវឲ្យ ជ្រើសរើសច្រកផ្លូវណាមួយដើម្បីដើរទៅលើកយកគ្រាប់ពណ៌ថាមពល​ ទៅដាក់ក្នុងប្រហោងប្រអប់មួយ ដើម្បីអាចបន្តដំណើរទៅមុខទៀតបាន។

អ្នកបង្កើតហ្គេមនេះបានបោះសម្តីថា “ការលេងមានភាពងាយស្រួល តែការយកឈ្នះមិនងាយស្រួលនោះទេ!”។ ប្រសិនបើប្រិយមិត្តចង់ដឹងពីការលេងហ្គេមមួយនេះល្អយ៉ាងណានោះ ប្រិយមិត្តអាចដោនឡូដក្នុងពេលឥឡូវនេះបាន។

ចុចដោនឡូដសម្រាប់ iOS | Android

វីដេអូ៖