ព័ត៌មានសេដ្ឋកិច្ច

លំនៅដ្ឋានសាធារណៈតម្លៃទាប-មធ្យម ចាប់ផ្តើមបើកលក់ជាផ្លូវការហើយ

លំនៅដ្ឋានតម្លៃទាប-មធ្យម បានចាប់ផ្តើមបើកលក់ជាផ្លូវការហើយ កាលពីម្សិលមិញនេះ ដោយក្រុមហ៊ុន Worldbridge Land Cambodia បានប្រគល់សិទ្ធិដល់ក្រុមហ៊ុន Khmer Foundation Appraisal ក្នុងការធ្វើជាភ្នាក់ងារលក់នៃគម្រោងនេះ។

អតិថិជន​​ ដែលមានបំណងជាវ អាចចុះឈ្មោះជាមុន ដើម្បីឲ្យក្រុមហ៊ុនពិនិត្យមើល ថា អតិថិជន មានគ្រប់លក្ខខណ្ឌ ក្នុងការជាវលើគម្រោងនេះដែរឬទេ ហើយក្រុមហ៊ុននឹងទទួលចុះឈ្មោះពី ១០០នាក់ ដល់ ១៥០នាក់ ក្នុងមួយថ្ងៃ ដោយគ្មានកាលកំណត់រហូតដល់គ្រប់ចំនួនតាមផែនការរបស់ក្រុមហ៊ុន។

គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យមគឺ មានលក្ខខណ្ឌពិសេសជាច្រើន បានរៀបចំសម្រាប់ប្រជាជនមានជីវភាពទាប-មធ្យមអាចទិញបាន នឹងធានាមិនមានការទិញសម្រាប់លក់បន្ត ឬរកផលចំនេញដោយអ្នកមាននោះទេ។

ទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម គឺមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ដើម្បីចុះឈ្មោះទិញ អតិថិជនត្រូវភ្ជាប់មកនូវ ឯកសារ នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ការិយាល័យលក់ (ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម) ឬទំនាក់ទំនងតាមរយ:ទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/ ០៧០ ៩០៦ ៣៣៣ / ០៧០​ ៩០៧ ៣៣៣៕

មតិយោបល់