លោក Donald Trump មិនត្រឹមតែជាប្រធានាធិបតីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងជាមហាសេដ្ឋីអចលនទ្រព្យមួយរូបផងដែរ។ ប្រសិនបើអ្នកធ្វើដំណើរទៅរដ្ឋ La Guardia ក្នុងទីក្រុង New York អ្នកនឹងឃើញអគារមួយកម្ពស់ ៦៧ជាន់ ហៅថា Trump Tower។ យោងតាមគេហទំព័រ Doughopkins របស់បរទេសបានលើកឡើងពី ៨ ចំនុចនៃភាពជោគជ័យរបស់លោក Donald Trump លើវិស័យអចលនទ្រព្យដូចខាងក្រោមនេះ៖
១. គេងតិចតែធ្វើការច្រើន
លោក Donald Trump បានមានប្រសាសន៍ថា លោកធ្វើការមួយសប្តាហ៍ ៧ថ្ងៃ យ៉ាងតិចលោកចំណាយពេល ១០ម៉ោងក្នុងមួយថ្ងៃសម្រាប់ធ្វើការ។
លោកចំណាយពេលសម្រាប់គេងត្រឹមតែ ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ធ្វើបែបនេះលោកអាចរក្សានៅគម្លាតជាមួយដៃគូប្រកួតប្រជែងបានល្អ។
២. ជឿជាក់លើខ្លួនឯង
លោកជឿជាក់លើខ្លួនរបស់លោក និងសមត្ថភាពរបស់លោក បើទោះបីជាមានរឿងអ្វីកើតឡើង ល្អ ឬអាក្រក់ លទ្ធផលគឺនៅតែដូចគ្នា នៅក្នុងគំនិតរបស់លោក។
៣. ប្រើប្រាស់ទេពកោសល្យ
លោកគឺជាបុគ្គលគំរូមួយដែលបានប្រើប្រាស់ទេពកោសល្យរបស់លោក ដើម្បីធ្វើការលើបញ្ហាយុទ្ធសាស្ត្រ។ លោកពុំចាំបាច់ទទួលដឹងនៅបញ្ហាលម្អិតនោះទេ ដោយលោកបានជួលអ្នកជំនាញល្អបំផុតផ្នែកអាជីវកម្ម ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
៤. ចំណាយច្រើនដើម្បីគុណភាព
លោកគឺជាបុគ្គលមួយរូប ដែលល្បីល្បាញក្នុងការចំណាយប្រាក់យ៉ាងច្រើន ដើម្បីទទួលបានគុណភាពល្អបំផុត ហើយលោកទទួលបានតម្លៃល្អបំផុតដែលសាកសមទៅនឹងគុណភាព ដោយមិនខ្ជះខ្ជាយថវិកា។
៥. ធ្វើនៅអ្វីដែលគេមិនហ៊ានធ្វើ
លោកបានបណ្តាក់ទុននៅលើទីផ្សារមួយចំនួន ខណៈពេលដែលអ្នកវិនិយោគខ្លះខ្លាចរអាមិនហ៊ានធ្វើ។
៦. គ្រូដ៏អស្ចារ្យរបស់លោក
លោក Donald Trump បានទទួលការណែនាំអំពីវិស័យអចលនទ្រព្យពីឪពុករបស់លោក។
៧. មិនដែលបោះបង់
បើទោះបីជាមនុស្សទូទៅនិយាយប្រាប់លោកថា ទេ ប៉ុន្តែលោកនៅតែខិតខំ ដើម្បីឲ្យវាកាន់តែខិតទៅជិត ពាក្យ អាច។
៨. រៀនជានិច្ច
លោកតែងតែចំណាយពេលរបស់លោកជារៀងរាល់ថ្ងៃ ដើម្បីបង្កើននូវគំនិត និងចំណេះដឹងរបស់លោក។ លោកមិនធ្លាប់គិតថា លោកចេះទាំងអស់នោះទេ៕

មតិយោបល់