ព័ត៌មានសេដ្ឋកិច្ច

ម៉ុង ឫទ្ធី៖ ផ្លែស្វាយខ្មែរ គ្មានមេរោគ ឬដង្កូវទេ ទីផ្សារអឺរ៉ុប កំពុងរង់ចាំស្វាគមន៍ជានិច្ច

លោកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការផ្តាំផ្ញើទៅប្រជាពលរដ្ឋខ្មែរថា កុំជឿពាក្យឃោសនាអកុសលថា ផ្លែស្វាយរបស់ខ្មែរ មានមេរោគ ឬដង្កូវឲ្យសោះ ហើយទីផ្សារអឺរ៉ុប កំពុងរង់ចាំស្វាគមន៍ជានិច្ច។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី។

កាលពីថ្ងៃទី ២៩ ខែមករាកន្លងទៅ ផ្លែស្វាយកែវរមៀតរបស់ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចំនួន ៤,២០០គីឡូក្រាម ត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះ Qatar Airways ឆ្ពោះទៅកាន់ប្រទេសបារាំង ដែលនេះជាជើងទី ១០ហើយ។

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Kingdom Fruit សាខារបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ក៏បានប្រមូលទិញស្វាយពីប្រជាជនខេត្តព្រះវិហារ បាន ៦,៥០០គីឡូក្រាម នឹងដឹកទៅប្រទេសបារាំងជើងទី ១១ផងដែរ។

ជាចុងក្រោយ លោកបានបញ្ជាក់ទៀតថា បងប្អូនខ្មែរ ដែលរស់នៅសហគមន៍អឺរ៉ុប កំពុងរង់ចាំទទួលទិញផ្លែស្វាយរបស់ខ្មែរយើងជានិច្ច៕

មតិយោបល់