ស្របពេលដែលទស្សនិកជនរាប់ពាន់នាក់ដែលសុទ្ធសឹងជាអ្នកអភិវឌ្ឍកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ MacOS, iOS និង WatchOS ជាដើម របស់ក្រុមហ៊ុន Apple កំពុងរង់ចាំការចាប់ផ្តើមវេទិកា WWDC 2017 ស្ព័តពាណិជ្ជកម្មថ្មីមួយ ត្រូវបានចាក់បញ្ចាំងដើម្បីស្វាគមន៍ព្រឹត្តិការណ៍ជំនួបប្រចាំឆ្នាំដ៏ធំមួយនេះ។
នៅក្នុងអត្ថន័យនៃវីដេអូរយៈពេលប្រមាណ ៣ នាទីនោះ ក្រុមហ៊ុនផលិត iPhone បានស្តែងឡើងពីសារសំខាន់មិនអាចខ្វះបានរបស់កម្មវិធីនៅលើប្រព័ន្ធប្រតិបត្តិការផ្សេងៗរបស់ខ្លួន ចំពោះមនុស្សសម័យបច្ចុប្បន្ន និងជំរុញឱ្យក្រុមអ្នកអភិវឌ្ឍកម្មវិធីបន្តបង្កើតកម្មវិធី-ហ្គេមថ្មីៗបន្ថែមទៀត ដោយសារតែពិភពលោកកំពុងពឹងផ្អែកលើ។
ដូច្នេះ ដើម្បីដឹងច្បាស់ថា សូមប្រិយមិត្តទស្សនាស្ព័រនោះដូចតទៅ៖
https://www.youtube.com/watch?v=FC0pT9xg1oI
មតិយោបល់