ក្រុមហ៊ុនកូរ៉េខាងត្បូង EMART បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Royal Group បង្ហាញពីបំណងចូលមកវិនិយោគលើ ផ្សារទំនើប EMART ដោយចំណាយដើមទុនប្រមាណ ១២០លានដុល្លារអាមេរិក។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុន EMART សម្រេចបានកំណត់ត្រាប្រសើរបំផុត តាំងពីឆ្នាំ ១៩៩០ ជាមួយនឹងបទពិសោធន៍ដ៏រឹងមាំ ក្នុងការចែកចាយ និងធ្វើទីផ្សារ។
លើសពីនេះទៅទៀត ការចាប់ដៃគូជាមួយក្រុមហ៊ុន Royal Group នឹងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ទីផ្សារកម្ពុជា តាមរយៈការនំាមកនូវបទពិសោធន៍ ជំនាញ បណ្តាញទីផ្សារទំនើប និងកម្រិតខ្ពស់បែបច្នៃប្រឌិត ព្រមទាំងឱកាសការងារដ៏សម្បូរបែប។
គួរជម្រាបដែរថា គម្រោងផ្សារទំនើប EMART គ្រោងនឹងធ្វើឡើងលើផ្ទៃដីទំហំ ៣ហិកតា ក្បែរក្រសួងពាណិជ្ជកម្ម ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ខាងមុខនេះ៕
មតិយោបល់