ព័ត៌មានសេដ្ឋកិច្ច

បុណ្យភ្ជុំបិណ្ឌ! កម្មករនិយោជិតទាំងអស់ អាចឈប់សម្រាក ៣ថ្ងៃ មានប្រាក់ឈ្នួលជាធម្មតា

នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករនិយោជិតទាំងអស់ អាចឈប់សម្រាករយៈពេល ៣ថ្ងៃ ដោយមានប្រាក់ឈ្នួលជាធម្មតា គឺចាប់ពីថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញា ឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លើសពីនេះទៅទៀត ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួល ឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។

បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិតទទួល ប្រាក់បុរេប្រទានយ៉ាងតិច ៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ៕

មតិយោបល់