ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាប់ផ្ដើមដំណើរការដាក់ពង្រាយប្រព័ន្ធការពារ ប្រឆាំងមីស៊ីល THAAD បន្ថែមទៀត

កូរ៉េៈ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅព្រហស្បតិ៍នេះ​ បានប្រកាសថា នឹងដាក់ពង្រាយប្រព័ន្ធការពារ ប្រឆាំងមីស៊ីលរបស់អាមេរិក THAAD ចំនួនបួនគ្រឿងបន្ថែមទៀត នៅតំបន់ Seongju ស្ថិតក្នុងខេត្ត North Gyeongsang ។ នេះបើតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

ការដាក់ពង្រាយប្រព័ន្ធនេះ ត្រូវបានធ្វើទ្បើងដើម្បីឆ្លើយតប ទៅនឹងការគំរាមហែងផ្នែកសន្តិសុខ ពីសំណាក់កូរ៉េខាងជើង ​បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ ដោយបានបង្កឲ្យមានការព្រួយបារម្ភពីសហគមន៍អន្តរជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក៏បានបង្កឲ្យផ្ទុះការតវ៉ាពីពលរដ្ឋប្រមាណជា ៤០០ នាក់ ដែលរស់នៅតំបន់ខាងលើផងដែរ ដោយមានមនុស្សមួយចំនួន បានទទួលរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់