ព័ត៌មានសេដ្ឋកិច្ច

ប្រាក់ខែគោលអប្បបរមា គ្រូបង្រៀន នឹងកើនដល់ជាង ៩០ម៉ឺនរៀល នៅឆ្នាំ ២០១៧

ប្រាក់ខែគោលអប្បបរមា សម្រាប់គ្រូបង្រៀន នឹងកើនដល់ជាង ៩០ម៉ឺនរៀល នៅឆ្នាំ ២០១៧ ខណៈក្នុងឆ្នាំ ២០១៦នេះ មានជាង ៨០ម៉ឺនរៀល។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកមិញនេះ។

សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា ប្រាក់ខែគ្រូបង្រៀននៅឆ្នាំនេះ មានត្រឹមជាង ៨០ម៉ឺនរៀល ហើយនៅខែមករាឆ្នាំក្រោយ នឹងឡើងដល់ ៨៥ម៉ឺនរៀល នឹងខែមេសា កើនដល់ ៩៥ម៉ឺនរៀល។

គួរបញ្ជាក់ថា ប្រាក់ខែគោលអប្បបរមានេះ គឺពុំទាន់បូកនឹងអត្ថប្រយោជន៍ផ្សេងទៀតនោះទេ៕

a-10

មតិយោបល់