ព័ត៌មានបច្ចេកវិទ្យា

សិង្ហបុរី នឹងចាប់ផ្ដើមសាកល្បងរថយន្តក្រុងបើកបរដោយខ្លួនឯង

សិង្ហបុរីៈ រដ្ឋាភិបាលនៃប្រទេសសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនាពេលថ្មីៗនេះ ដើម្បីចាប់ផ្ដើមសាកល្បងការប្រើប្រាស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ (បើកដោយខ្លួនឯង) ដែលវាជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងជាទស្សនៈវិស័យដើម្បីប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយជាមួយនឹងបញ្ហាប្រឈមមុខមួយចំនួន។

អ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូនសិង្ហបុរី បានថ្លែងឲ្យដឹងថា «ដើម្បីសម្រេចក្ដីសុបិនដ៏ធំ គឺត្រូវចាប់ផ្ដើមពីចំណុចតូចៗ»។ អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ការសាកល្បងរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិនេះ នឹងជួយសម្រូលការងារមួយចំនួន ជាពិសេសគឺបញ្ហាដែលកំពុងកើតមាន ទៅលើការស្ទះចរាចរណ៍។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា កន្លងទៅនេះ សិង្ហបុរី ក៏បានសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិផងដែរ ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន nuTonomy៕

ទស្សនាវីដេអូ៖

https://www.youtube.com/watch?v=Hv1TVLMpNCQ

3983382700000578-3850254-self_driving_buses_will_soon_begin_testing_in_singapore_in_the_h-a-2_147686748746539833d1300000578-3850254-image-a-22_14768681559893983381d00000578-3850254-the_trial_will_see_self_driving_buses_ferrying_commuters_between-a-4_14768675460983983383300000578-3850254-the_developers_hope_that_the_autonomous_buses_will_improve_road_-a-6_1476867615325

មតិយោបល់