ម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៧% ពឹងផ្អែកលើវិស័យធំៗចំនួន ៣

ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយទៀត ដោយពឹងផ្អែកលើវិស័យធំៗចំនួន ៣ ដែលជាជន្ទល់ដ៏រឹងមាំជួយរក្សាកំណើនសេដ្ឋកិច្ច។ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា តាមការព្យការណ៍ កំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ខាងមុខ អាចនឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយ ដោយក្នុងនោះ…

វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បើកសម្ពោធជាផ្លូវការ

អគារវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ព្រមទាំងអគារបណ្ណាល័យ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជា ផ្លួវការក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តជាតិហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា អគារថ្មីនេះគឺជាសមិទ្ធផលដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រក្នុងបរិបទ ដែលកម្ពុជា បានបង្កើតជាលើកដំបូងនូវវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ…

ក្រុមហ៊ុនចំនួន ៤ បោះទុនជិត ៦០លានដុល្លារ វិនិយោគក្នុងខេត្តកណ្តាល កំពង់ស្ពឺ កំពង់ធំ

យោងតាមគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងកាលពីម្សិលមិញនេះថា ក្រុមហ៊ុនចំនួន ៤ ទទួលបាន«វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជិត ៦០លានដុល្លារអាមេរិក វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តចំនួន ៣ រួមមានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង ៤ ដូចខាងក្រោម៖…

ធនាគារជាតិ ដកអាជ្ញាប័ណ្ណនាំចេញ-នាំចូលលោហធាតុនិងត្បូងមានតម្លៃ ពីក្រុមហ៊ុនចំនួន១០

ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូត​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​នាំចេញ-​នាំចូល​លោហធាតុ​​ និងត្បូងមានតម្លៃរបស់ក្រុមហ៊ុនចំនួន ១០ នៅកម្ពុជា ដោយសារ​ក្រុម​ហ៊ុនទាំង​នេះ​មិន​មានសកម្មភាព​នាំចេញ-​នាំចូលមាស និងត្បូងមានតម្លៃ អស់រយៈពេល ៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ បង្ហាញថា ក្រុមហ៊ុនទាំង ១០នេះ ត្រូវ​បាន​ធនាគារជាតិ​នៃកម្ពុជាសម្រេចដកអាជ្ញា ប័ណ្ណអាជីវកម្ម…

ក្រសួង បង្ហាញវិធីចុះបញ្ជីយានយន្ត និងទិញស្លាកលេខតាមអនឡាញ ក្នុងពេល ១ថ្ងៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន កែប្រែប្រព័ន្ធស្វ័យប្រវត្តិកម្ម ឲ្យការទទួលសេវាចុះបញ្ជីរថយន្ត ដែលធ្លាប់ចំណាយពេល ១០ ទៅ ៣០ថ្ងៃ មកនៅត្រឹមតែ ១ថ្ងៃតែប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន។ វីដេអូនេះនឹងបង្ហាញលោកអ្នកអំពីវិធី៖ – ជ្រើសរើសលេខពិសេស – ជ្រើសរើសទំហំផ្លាកលេខ – ដាក់ពាក្យស្នើសុំចុះបញ្ជី…

ត្រឹមឆ្នាំ ២០២០ កម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ពាន់លានដុល្លារ

នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ (6th JTC) ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ទី​ ២២ ខែកុម្ភៈ ឆ្នាំ២០១៨ កម្ពុជា និងថៃ​ បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២០។ កិច្ចប្រជុំនេះ​ ប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ…

មន្ទីរពេទ្យរុស្ស៊ី ព្យាបាលជម្ងឺបាតភ្នែក ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ

មន្ទីរពេទ្យរុស្ស៊ី នឹងរៀបចំការពិនិត្យ ព្យាបាលជម្ងឺបាតភ្នែក ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៦ កុម្ភៈ ដល់ទី ២ ខែមីនា ឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យរុស្ស៊ី។ អាស្រ័យដូចនេះ បើបងប្អូន មេត្តាជ្រាបជាព័ត៌មាន និងចែករំលែកទៅកាន់សាច់ញាតិ…

អគ្គនាយកដ្ឋានកសិកម្ម គ្រោងបញ្ចប់ផែនទីកំណត់តំបន់ដាំដុះ នៅកម្ពុជា ឲ្យបានក្នុងខែមីនា

កាលពីម្សិលមិញនេះ អគ្គនាយកដ្ឋានកសិកម្ម បានដំណើរការកិច្ចប្រជុំពិភាក្សា និងកំណត់ផែនការសកម្មភាពបន្ទាន់មួយ ក្នុងគោលបំណងជម្រុញឲ្យ ការងារកំណត់តំបន់ដាំដុះ ដំណាំអាទិភាពមួយចំនួន នៅកម្ពុជា បានបញ្ចប់យ៉ាងយូរត្រឹមពាក់កណ្តាលខែមីនា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ អង្គប្រជុំបានឯកភាពគ្នា លើចំណុចដូចខាងក្រោម៖ (១) រៀបចំការកំណត់បថម…

រម្លឹកជាថ្មី ចាប់ពីថ្ងៃទី១ ខែមីនា ត្រូវប្រើតែមពន្ធថ្មីភ្ជាប់ QR Code បិទលើកញ្ចប់បារី

កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចុះត្រួតពិនិត្យ ការបិទតែមពន្ធថ្មី សម្រាប់បារី ក្រោយពីបានប្រកាសប្រើប្រាស់តែមពន្ធថ្មី សម្រាប់បិទលើកញ្ចប់បារី ដែលមានភ្ជាប់ QR Code មិនអាចលួចបន្លំបាន ដើម្បីធានាប្រសិទ្ធភាពចំណូលពន្ធចូលជាតិ។ ក្រោយការចុះត្រួតពិនិត្យ បានឲ្យដឹងថា សហគ្រាសផលិត និងនាំចូលបារី អ្នកលក់ និងអ្នកចែកចាយបារីក្នុងស្រុកមួយចំនួន មិនទាន់អនុវត្តត្រឹមត្រូវ នូវការបិទតែមប្រិ៍អាករប្រភេទថ្មី…

ខែមករា ឆ្នាំ២០១៨ កម្ពុជា លក់កៅស៊ូជិត ១៨ពាន់តោន ក្នុងតម្លៃ ១៤៤០ដុល្លារ/តោន

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានបង្ហាញឲ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០១៨ កម្ពុជា បានបញ្ចេញលក់កៅស៊ូប្រមាណ ១៨,៧៨៣តោន ក្នុងតម្លៃជាមធ្យម ១៤៤០ដុល្លារអាមេរិក/តោន។ ត្រឹម ១ខែនេះ បរិមាណផលិតផលសម្រេចបាន និងបញ្ចេញលក់ គឺប្រហាក់ប្រហែល ១៨ពាន់តោន កើនឡើង ១៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯតម្លៃលក់ជ័រកៅស៊ូមធ្យម…