សំបុត្រចូលទស្សនា អង្គរ នឹងដាក់លក់តាមប្រព័ន្ធអនឡាញ នៅត្រីមាសទី ២ ឆ្នាំ ២០១៨

  គ្រឹះស្ថានអង្គរ នឹងដាក់ឱ្យដំណើរការ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរតាមប្រព័ន្ធ Online នាត្រីមាសទី២ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរតាមប្រព័ន្ធ Online នឹងដាក់ឱ្យដំណើរការចាប់ពីដើម ត្រីមាសទី២ ឆ្នាំ២០១៨នេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរជាតិ…

រុស្ស៊ី នឹងបង្កើតសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅកម្ពុជា

ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម នីកូឡាយ ស្ពាស្គី អគ្គនាយករងសាជីវកម្មថាមពលបរិមាណូរដ្ឋ ROSATOM នៃប្រទេសរុស្ស៊ី និងបានពិភាក្សាលើប្រធានបទចំនួន ៣ រួមមាន៖ ១. ការពន្លឿនការរៀបចំមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២. តម្រូវការអប់រំ និងបណ្តុះបណ្តាលរបស់ភាគីកម្ពុជា…

រដ្ឋ ត្រៀមថវិកា ៤.៦លានដុល្លារ បើកប្រាក់ខែឲ្យកម្មករជាង ៤ពាន់នាក់ ខណៈថៅកែរត់ចោល

រាជរដ្ឋាភិបាល បានត្រៀមថវិកាបុរេប្រទានប្រមាណ ៤លាន ៦សែនដុល្លារ ដើម្បីយកទៅបើកប្រាក់ខែអោយបងប្អូនកូនក្មួយកម្មករ (៤,១០០ នាក់) ដែលម្ចាស់រោងចក្ររត់ចោល។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងការងារនឹងជួយរកការងារសមស្របនានា ជូនកូនក្មួយបានការងារថ្មីធ្វើឡើងវិញ។ សូមទំនាក់ទំនងក្រសួងការងារ ដើម្បីទទួលបានព័ត៌មានបន្ថែម។ សម្តេចតេជោ ហ៊ុន…

ក្រសួងសាធារណការ ចាប់អារម្មណ៍គំនិតច្នៃប្រឌិតថ្មី កែច្នៃសំរាមផ្លាស្ទិក ទៅជាកៅស៊ូ AC

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងចាប់អារម្មណ៍ ការកែច្នៃសំរាមផ្លាស្ទិច ទៅជាកៅស៊ូ AC ធ្វើផ្លូវ របស់ក្រុមនិស្សិត ECO PLASTIC ជាគំនិតច្នៃប្រឌិតថ្មីរបស់និស្សិតកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលក្រុមនិស្សិត ECO PLASTIC មកពី មូលនិធិហាប់ស្វែល រួមមានកញ្ញា លី…

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបាន ៦២ពាន់លានរៀល ក្នុងត្រីមាសទី៤ ឆ្នាំ២០១៧

គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៧កន្លងមកនេះ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលចំនួន ៦២ពាន់លានរៀល កើនឡើង ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញថា ចំណូលសរុបដែលកំពង់ផែក្រុងព្រះសីហនុទទួលបាន មានចំនួនប្រមាណ ៦២ពាន់លានរៀល ដោយក្នុងនោះប្រាក់ចំណេញសុទ្ធមាន ចំនួនសរុបប្រមាណ ១១ពាន់លានរៀល ដែលបានថយចុះបន្តិច…

មនុស្សចាស់ នៅកម្ពុជា នឹងកើនឡើង ២លាននាក់ នៅឆ្នាំ ២០៣០

ក្រសួងផែនការ បានធ្វើការប៉ាន់ស្មានថា ចំនួនមនុស្ស​ចាស់ក្នុង​ប្រទេសកម្ពុជា នឹងកើនឡើង​ស្ទើរតែទ្វេដង​ នៅឆ្នាំ ២០៣០ ​ប្រមាណ ​១.៩៩លាននាក់ ខណៈប្រជាពលរដ្ឋសរុបកើនដល់ ១៨លាននាក់​។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ កាលពីឆ្នាំ ២០១៥ គឺមានមនុស្សចាស់ជាង ១.១១លាននាក់ ក្នុងចំណោមប្រជាជនសរុប ១៥.៣លាននាក់។ នេះ គឺជាសារមួយដ៏មាន​សារៈសំខាន់ ដែលតម្រូវឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់​ថ្នាក់ត្រូវគិតគូរយកចិត្ត​ទុក​ដាក់ អំពីយន្តការដើម្បីគាំពារ​ផ្តល់នូវភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្តជូន​ដល់ជនចាស់ជរា​ទាំងអស់​នោះ​ ចៀសវាង​ទុកពួកគាត់​ឱ្យនៅឯការ​តែម្នាក់ឯង​គ្មានទីស្នាក់អាស្រ័យ។ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់…

Grab និង អង្គការ UNDP ចាប់ដៃគូគ្នា ជួយកាត់បន្ថយការបំពុលបរិស្ថាន នៅកម្ពុជា

Grab ដែលជាក្រុមហ៊ុន ផ្តល់ជូនសេវាកម្មធ្វើដំណើរទៅតាមតម្រូវការ ​និងការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ឈានមុខគេនៅតំបន់អាស៊ីគ្នេយ៍ ហើយនិងអង្គការ UNDP បានប្រកាសនៅថ្ងៃនេះ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ដែលមានគោលបំណង លើកកម្ពស់ស្តង់ដារ រស់នៅរបស់ប្រជាជនក្នុងទីក្រុង ដោយចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅក្នុងបរិយាកាស និងការកកស្ទះចរាចរណ៍តាមទីក្រុង។ ក្នុងការចុះហត្ថលេខាអនុស្សរណៈយោគយល់នេះ ដៃគូទាំងពីរ បានធ្វើការព្រមព្រៀង ដើម្បីសហការគ្នាលើចំណុចសំខាន់ៗ ដូចជា៖…

ម៉ាឡេស៊ី ចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជាលើច្រើនវិស័យ

គណៈប្រតិភូសេដ្ឋកិច្ចមកពីប្រទេសម៉ាឡេស៊ី កំពុងចាប់អារម្មណ៍កម្ពុជា លើទីផ្សារបោះទុនវិនិយោគច្រើនវិស័យ ពិសេសគឺពាក់ព័ន្ធជាមួយការវិនិយោគទៅលើតំបន់ទេសចរណ៍ ការបង្កើតរោងចក្រវិស័យឧស្សាហកម្មនិងសិប្បកម្ម ព្រមទាំងសេវាផ្សេងៗទៀត ដែលឈរលើគោលការណ៍ឥស្លាមហាឡាល់។ ឯកឧត្តមឧកញ៉ាបណ្ឌិត Tan Seri Dato Rahim Tamby Chik ប្រធានសន្និសីទសេដ្ឋកិច្ចមូស្លីម ម៉ាឡេស៊ី និងអាស៊ានបានលើកឡើងថា ពិតណាស់កម្ពុជា ជាប្រទេសមួយមានសក្ដានុពលល្អ ខណៈដែលឃើញមានវិនិយោគិនច្រើនមកពីបរទេស…

កម្ពុជា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា តាមរយៈនៃការរីកចម្រើនរបស់វិស័យទេសចរណ៍ នៅឆ្នាំ២០៣០ខាងមុខ កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ ១៥លាននាក់ និងត្រូវការធនធានមនុស្សបម្រើឱ្យវិស័យមួយនេះប្រមាណ ១.៧លាននាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ​ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដី ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា តាមរយៈនៃការរីកចម្រើនរបស់ វិស័យទេសចរណ៍កម្ពុជា រំពឹងថា នៅឆ្នំា២០៣០ នឹងទទួលបានភ្ញៀវទេសចរប្រមាណ ១៥លាននាក់។…

បុណ្យទន្លេលើកទី៤ ប្រារព្ធឡើងក្រោមប្រធានបទទន្លេនៃសន្តិភាព មិត្តភាពនិងនិរន្តរភាពទេសចរណ៍

ពិធីបុណ្យទន្លេលើកទី៤ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តកណ្ដាល ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាព ទេសចរណ៍» បន្ទាប់ពី ពិធីបុណ្យនេះត្រូវបានធ្វើឡើងជាលើកទី១ នៅឆ្នាំ២០១៥ នៅខេត្តក្រចេះ លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម និងលើកទី៣ ឆ្នាំ២០១៧…