ចូលឆ្នាំចិន ភ្ញៀវទេសចរជិត ១លាននាក់ ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋានទូទាំងប្រទេស

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០១៨កន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បានធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស មានចំនួនប្រមាណជាង៨៦៤,៧៧០នាក់ កើនឡើងប្រមាណ៥៤.៥៦%។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងទេសចរណ៍។ ក្នុងចំណោមភ្ញៀវទេសចរជិត ១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩%។ ឯកឧត្តម…

កម្ពុជា ស្នើ កូរ៉េ កសាងស្ពានមិត្តភាពកូរ៉េ-កម្ពុជា

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក Oh Nak Young ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ហើយក្នុងជំនួបនេះ សម្តេចតេជោ បានស្នើសុំប្រទេសកូរ៉េ ជួយកសាងស្ពានមិត្តភាពកូរ៉េ-កម្ពុជា នៅកម្ពុជា ព្រោះកន្លងមកគឺមានស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន…

ត្រៀមបញ្ចុះតម្លៃអគ្គិសនី នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្តាល

អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងនឹងបន្ថយថ្លៃលក់អគ្គិសនីរបស់អគ្គិសនីកម្ពុជា នៅសម្រាប់ការលក់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្តាល តាមប្រភេទអតិថិជន និងអត្រាថ្លៃលក់អគ្គិសនី សម្រាប់ខួបឆ្នាំ ២០១៨ (ដើមខែមេសា ឆ្នាំ ២០១៨ ដល់ចុងខែមីនា ឆ្នាំ ២០១៩)។ ថ្លៃអគ្គិសនីដែលគ្រោងនឹងបន្ថយនេះ មានអត្រា នឹងប្រភេទដូចខាងក្រោម៖ យ៉ាងណាមិញ អាជ្ញាធរអគ្គិសនីកម្ពុជា…

ចូលឆ្នាំចិន ថ្ងៃទី៣ ភ្ញៀវទេសចរជាង ៤ពាន់នាក់ ដើរលេងកម្សាន្តតាមកោះ ក្នុងខេត្តព្រះសីហនុ

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ បានឱ្យដឹងថា​ ភ្ញៀវទេសចរចម្រុះ​ជាតិសាសន៍​ចំនួន ៤,៤៥៨នាក់​ ស្រី ២,០៩០នាក់​​ ក្នុងនោះ ភ្ញៀវទេសចរជាតិ​មានចំនួន ​២៦៤១នាក់​ ស្រី ១២១៤នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ​១៨១៧នាក់​ ស្រី​ ៨៧៦នាក់ បានធ្វើដំណើរទៅ​លេងកម្សាន្តតាម​កោះនានា ក្នុងខេត្តព្រះសីហនុ ក្នុងថ្ងៃទី៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំចិន-វៀតណាម។ ទិន្នន័យ​ខាង​លើ​នេះ​…

ទំហំពាណិជ្ជកម្ម កម្ពុជា-អង់គ្លេស កើនដល់ ១០០០លានដុល្លារ ក្នុងឆ្នាំ ២០១៧

កាលពីពេលថ្មីៗនេះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានអនុញ្ញាតឲ្យលោក Edward Vaizey MP បេសកជននាយករដ្ឋមន្រ្ដីអង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្មប្រចាំកម្ពុជា វៀតណាម និងឡាវ ចូលជួបដើម្បីសម្ដែងការគួរសម នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះដែរ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អង់គ្លេស ឈានដល់…

ម៉ុង ឫទ្ធី ចំណាយជាង ១០លានដុល្លារ កែប្រែឆ្នេរសមុទ្ទកែវផុស ពីល្បាប់ភក់ មកជាខ្សាច់ស

នៅលើគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ម៉ុង ឫទ្ធី បានឲ្យដឹងថា លោកបានចំណាយពេលជិត ២០ឆ្នាំ នឹងទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក ដើម្បីកែប្រែឆ្នេរសមុទ្ទកែវផុស ពីល្បាប់ភក់ មកជាខ្សាច់សស្អាត។ លោកបញ្ជាក់ថា ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ លោក​ត្រូវ​ចំណាយ​ពេលវេលា​ជិត ២០ឆ្នាំ និងទឹកប្រាក់មិនតិចជាង ១០លានដុល្លារនោះទេ​ សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​​តំបន់ឆ្នេរ​សមុទ្ទ​កែវ​ផុស​ ឲ្យមាន​ឆ្នេរ​ខ្សាច់​សស្អាត​​ អាច​ចុះងូតទឹកលេង​កំសាន្ត​បាន​…

ឆ្នាំ ២០១៧ កម្ពុជា នាំទំនិញតម្លៃជាង ៣ពាន់លានដុល្លារ ទៅកាន់ទីផ្សារអាមេរិក

ការនំាចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាដៃគូ​ពាណិជ្ជកម្ម​ទិញ​ទំនិញធំបំផុតទីពីររបស់កម្ពុជា បានបង្ហាញពីការកើនឡើង​គួរឱ្យ​កត់សម្គាល់​នៅ​ឆ្នាំ២០១៧ គឺប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានដកស្រង់ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា ​បាននាំ​ចេញ​មុខទំនិញ​នានាទៅលក់នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ មានតម្លៃទឹកប្រាក់ ៣០៦៤លាន​ដុល្លារ​អាមេរិក​ បាន​កើនឡើង​ ៨.៨៨ភាគរយ ពីចំនួនទឹកប្រាក់ ២៨១៤លានដុល្លារអាមេរិក នៅឆ្នាំ២០១៦។ ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិក…

អាជីវករក្នុងឧស្សាហកម្មហាឡាល់ ប្រជែងគ្នាចង់បានស្លាកសញ្ញាហាឡាល់កម្ពុជា

ដោយមើលឃើញពីវិសាលភាពឧស្សសាហកម្មហាឡាល់កំពុងមានទីផ្សារ ក្រុមហ៊ុន សហគ្រាសអ្នកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ កំពុងប្រជែងគ្នាក្នុងការចង់បានស្លាកសញ្ញាហាឡាល់កម្ពុជា បានជួបជុំអ្នកជំនួញសហគ្រិនទីផ្សារហាឡាល់កម្ពុជាតំណាងក្រុមហ៊ុន ប្រមាណ ៩សហគ្រាស ហើយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរៀបចំទទួលផ្ដល់បទបង្ហាញ និងគោលបំណងពីការវិនិយោគរបស់ឧស្សាហកម្មហាឡាល់កម្ពុជា ដើម្បីឈ្វេងយល់ពីគោលការណ៍រួមរបស់ហាឡាល់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក លាង ឡេង អគ្គនាយកសហគ្រាសលាងឡេង ដែលផលិតផ្គត់ផ្គង់ ទឹកស៊ីអីវ ទឹកត្រីដ៏ធំនៅកម្ពុជា…

គិតត្រឹមឆ្នាំ ២០១៧ ជប៉ុន ចូលមកបោះទុនវិនិយោគសរុបប្រមាណ ១.៦ពាន់លានដុល្លារ

គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ១.៦ពាន់លានដុល្លារអាមេរិក ក្នុងវិស័យ​មួយចំនួន រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ល។ ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ មានគម្រោងវិនិយោគជប៉ុនចំនួន ៩ ក្នុងទុនវិនិយោគសរុបប្រមាណ…

កម្ពុជា ស្នើឥណ្ឌា តភ្ជាប់ផ្លូវអាស៊ានពី ឥណ្ឌា ថៃ មីយ៉ាន់ម៉ា មកដល់កម្ពុជា និងឡាវ

កាលពីពេលថ្មីៗនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតអោយលោកជំទាវ Manika Jain អគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាដែលទើបនឹងតែងតាំងថ្មី ទទួលជួបសម្ដែងការគួរសម ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយកាន់តែស៊ីជម្រៅរវាងកម្ពុជា និងឥណ្ឌា។ ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើដល់ឥណ្ឌាដូចខាងក្រោមៈ ១. តភ្ជាប់ផ្លូវ Highway…