កម្ពុជា ចង់ទាក់ទាញទេសចរជុំវិញពិភពលោក មកទស្សនាព្រៃត្រូពិកធំជាងគេនៅតំបន់អារ៉ែង

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយប្រជាពលរដ្ឋនៅទីនោះ បានអំពាវនាវដល់ភ្ញៀវទេសចរនៅជុំវិញពិភពលោក អញ្ជើញមកទស្សនាតំបន់ព្រៃត្រូពិក (Tropic Forest) ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានតែមួយគត់នៅតំបន់ស្ទឹងអារ៉ែង នៃស្រុកថ្មបាំង ខេត្តកោះកុង។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់អេកូទេសចរណ៍អារ៉ែងនេះឡើង ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាតំបន់នេះផងដែរ។ ក្រសួងទេសចរណ៍…

ជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទាន ១៦៨លានដុល្លារ ដល់កម្ពុជា សម្រាប់ឆ្នាំ ២០១៨

សម្រាប់ឆ្នាំ ២០១៨ រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ ១៦៨លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីបន្តអនុវត្តន៍គម្រោងអាទិភាពជាច្រើន ក្នុងន័យរួមចំណែកជាមួយ រាជរដ្ឋាភិបាលធ្វើឱ្យសម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍បន្ថែមទៀត។ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ពីការបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់គាំទ្រស្ទើរគ្រប់វិស័យដែលបានរួមចំណែក ដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចពង្រឹង ប្រសិទ្ធភាព នៃការអនុវត្តគម្រោងនាពេលអនាគត។ ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា…

ចាប់ពីថ្ងៃទី១ ខែមីនា GDT ចាប់ផ្តើមត្រួតពិនិត្យតែមពន្ធថ្មីភ្ជាប់ QR Code បិទលើកញ្ចប់បារី

អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមចុះត្រួតពិនិត្យ ការបិទតែមពន្ធថ្មី សម្រាប់បារី ក្រោយពីបានប្រកាសប្រើប្រាស់តែមពន្ធថ្មី សម្រាប់បិទលើកញ្ចប់បារី ដែលមានភ្ជាប់ QR Code មិនអាចលួចបន្លំបាន ដើម្បីធានាប្រសិទ្ធភាពចំណូលពន្ធចូលជាតិ។ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ ក្រុមហ៊ុនផលិតបារីក្នុងស្រុក និងនាំចូលទាំងអស់ ត្រូវបានបិទតែមពន្ធថ្មីនៅលើ កញ្ចប់បារី បើពុំដូច្នោះទេ ចាប់ពីខែសីហា ឆ្នាំ…

ចូលឆ្នាំចិន ហាមផ្តាច់ដុតផាវ លេងល្បែងស៊ីសង ដុតក្រដាសសែនលើចិញ្ចើមផ្លូវ

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ការដុតក្រដាសសែន នៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ត្រូវបានហាមឃាត់ជាដាច់ខាត។ លើសពីនេះទៅទៀត ចៀសវាងការលេងល្បែងស៊ីសង អុជផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញផ្សាយនៅថ្ងៃនេះ។ រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់។ លើសពីនេះទៅទៀត បងប្អូនប្រជាពលរដ្ឋ…

រដ្ឋ សម្រេចឲ្យបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ និងខេត្តកោះកុង

កាលពីម្សិលមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តាមរយ:សំណើក្រសួងបរិស្ថាន​ បានចេញអនុក្រឹត្យសម្រេចឲ្យបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។ ឧទ្យានជាតិសមុទ្រកោះរ៉ុង រួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុបជាង…

ក្រុមហ៊ុន ASIAN Consortium Group ស្នើនាំចូលជីជីវសាស្រ្ត មកកម្ពុជា

កាលពីម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Philipe GUERRER នាយកក្រុមហ៊ុន អេស៊ាន ខនសតស្យូមគ្រុម (ASIAN Consortium Group) និងសហការី ចូលជួបពិភាក្សាការងារទាក់ទងនឹង ការធ្វើអាជីវកម្មជីជីវសាស្រ្ត។ លោក…

រោងចក្រកែច្នៃផ្លែឈើស្រស់នៅខេត្តកំពង់ស្ពឺ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០១៨

ក្រុមហ៊ុនម៉ៅលីហ្គាស៊ី និងក្រុមហ៊ុន Hyundai កំពុង​សាង​សង់​រោងចក្រផលិតកែច្នៃផ្លែឈើស្រស់ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីចំនួន ៣ហិកតា ដែលនឹង​ត្រូវបញ្ចប់​នៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ​។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក ម៉ៅ គន្ធពិសី តំណាង​ក្រុមហ៊ុន​​ម៉ៅលីហ្គាស៊ី បានឲ្យដឹងថា នៅដំណាក់កាលដំបូង ក្រុមហ៊ុនទាំងពីរ នឹងបោះទុន​នូវប្រាក់ចំនួន…

កម្ពុជា នឹងបង្កើតរោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នាតាមបច្ចេកវិទ្យាទំនើប

ឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការបើកចំហរទីផ្សារច័ន្ទន៍ក្រឹស្នា និងបង្កើតរោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នា តាមបច្ចេកវិទ្យាទំនើប និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងច័ន្ទក្រឹស្នារវាងក្រុមហ៊ុនកម្ពុជា-ថៃ កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាវឌ្ឍនភាពថ្មីសម្រាប់វិស័យពាណិជ្ជកម្ម និងជាការបង្ហាញអំពីទំនុកចិត្តរបស់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា រោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នាដំបូងគេនេះ នឹងជំរុញទីផ្សារសម្រាប់ផលិតផលខ្លឹមចន្ទន៍គ្រឹស្នានៅកម្ពុជា និងបង្កើតឱកាសការងារសម្រាប់ប្រជាជន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ…

ក្រសួងប្រៃសណីយ៍ គាំទ្រការបង្កើតធុរកិច្ចឌីជីថល សម្រាប់អាជីវកម្មបង្កើតថ្មី

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំគោលនយោបាយលើ ការបង្កើតធុរកិច្ចឌីជីថល ដើម្បីគាំទ្រ និងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងលើ ការវិនិយោគដោយស្មោះត្រង់ និងស្របច្បាប់។ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា គោលនយោបាយនេះ គ្រោងបញ្ចប់មុនខែកក្កដា ឆ្នាំ ២០១៨នេះ នឹងជួយលើកកម្ពស់ដល់អាជីវកម្មថ្មីៗ ដែលត្រូវបានបង្កើតឡើងភាគច្រើនដោយយុវជន…

ហាង Circle K ដើមកំណើតពីអាមេរិក មកដល់ប្រទេសកម្ពុជាជាលើកដំបូង

ហាងទំនិញ Circle K ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកដំណើរការជាលើកដំបូង នៅប្រទេសកម្ពុជាហើយ កាលពីពេលថ្មីៗនេះ។ Circle K នឹងប្រតិបត្តិការដោយក្រុមហ៊ុន TH CVS Co., ដែលទទួលបានសិទ្ធិលក់បន្ត នៅក្នុងប្រទេសកម្ពុជា​ ហើយក្រុមហ៊ុនក៏កំពុងប្រតិបត្តិការលើ យីហោអាមេរិកល្បីៗរួមមាន Carl’s Jr, Coldstone…